សម្រាប់ប្អូនៗយុវវ័យ
ចូរការពារខ្លួនអ្នកពីពួកវិញ្ញាណអាក្រក់!
ការណែនាំ: សូមរកកន្លែងស្ងាត់បន្ដិចដើម្បីធ្វើលំហាត់នេះ។ ពេលអានបទគម្ពីរ ស្រមៃគិតថាប្អូនកំពុងស្ថិតនៅកន្លែងនោះ ឃើញព្រឹត្ដិការណ៍នោះកើតឡើង ថែមទាំងកំពុងស្ដាប់ពួកគេនិយាយគ្នាផង។ សូមគិតអំពីអារម្មណ៍របស់តួអង្គផ្សេងៗ ហើយធ្វើឲ្យកំណត់ហេតុនោះមានភាពរស់រវើកក្នុងគំនិតរបស់ប្អូនៗ។
1 សូមគិតអំពីស្ថានភាពនោះពេលអានលោកុប្បត្តិ ៦:១-៦ និងសកម្មភាព ១៩:១១-២០
តាមការស្រមៃរបស់ប្អូន សូមពណ៌នាអំពីរូបរាងរបស់ពួកនីហ្វីលីមឬមនុស្សរូបធំសម្បើម។
_______
ដូចបានពណ៌នានៅសកម្មភាព ១៩:១៣-១៦ តើប្អូនស្រមៃឃើញយ៉ាងណាអំពីអារម្មណ៍របស់បុរសទាំងនោះក្រោយពេលពួកគេជួបនឹងវិញ្ញាណអាក្រក់?
_______
2 សូមរំពឹងគិតបន្ថែមទៀត
សូមប្រើសៀវភៅនិងឯកសារផ្សេងៗដែលប្អូនមាន ដើម្បីស្រាវជ្រាវរកព័ត៌មានថែមទៀតអំពីពួកនីហ្វីលីម។ តាមគំនិតរបស់ប្អូន ហេតុអ្វីពួកគេប្រព្រឹត្តអំពើឃោរឃៅច្រើនបែបនេះ?
_______
តើក្នុងន័យអ្វីដែលយើងអាចនិយាយបានថាពួកវិញ្ញាណអាក្រក់ទាំងនោះបាន«បោះបង់ចោលសភាពដើម និងស្ថានដែលខ្លួនត្រូវនៅ»? (សូមអាន យូដាស ៦) តាមគំនិតរបស់ប្អូន ហេតុអ្វីជាការខុសពីធម្មជាតិនិងប្រាសចាកសីលធម៌យ៉ាងខ្លាំងដែលពួកគេមកយកប្រពន្ធជាមនុស្ស?
_______
តើកំណត់ហេតុទាំងពីរដែលប្អូនបានអានប្រាប់ប្អូនយ៉ាងណាថាពួកវិញ្ញាណអាក្រក់ចូលចិត្តយ៉ាងខ្លាំងនូវការរួមភេទនិងអំពើហិង្សា?
_______
3 សូមទាញយកប្រយោជន៍ដោយកត់ទុកអ្វីដែលប្អូនបានរៀនស្តីអំពី . . .
ចិត្តគំនិតសាហាវព្រៃផ្សៃនិងអាត្មានិយមរបស់ពួកវិញ្ញាណអាក្រក់។
_______
ខំសិក្សាឲ្យកាន់តែស៊ីជម្រៅ
ដោយសារពួកវិញ្ញាណអាក្រក់មិនអាចកាឡាខ្លួនទៅជាមនុស្សទៀត តើពួកវាប្រហែលជាព្យាយាមមានឥទ្ធិពលលើប្អូនតាមវិធីណាខ្លះ?
_______
នៅសព្វថ្ងៃនេះ តើការកម្សាន្តណាខ្លះដែលបង្ហាញពីចិត្តគំនិតនិងចំណាប់អារម្មណ៍របស់ពួកវិញ្ញាណអាក្រក់?
_______
តើប្អូនអាចបង្ហាញយ៉ាងដូចម្ដេចថាប្អូនបានតាំងចិត្តមិនទទួលឥទ្ធិពលពីពួកវិញ្ញាណអាក្រក់? (សូមអានម្ដងទៀត សកម្មភាព ១៩:១៨, ១៩)
_______
4 តើចំណុចមួយណាក្នុងកំណត់ហេតុទាំងនេះ ដែលប្អូនចាប់អារម្មណ៍ខ្លាំងបំផុត? ហើយហេតុអ្វី?
_______
បើប្អូនមិនមានគម្ពីរ សូមស្នើសុំមួយក្បាលពីសាក្សីព្រះយេហូវ៉ា ឬអានតាមប្រព័ន្ធអ៊ីនធឺណិត www.watchtower.org