បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៨ ទំ. ៨
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • របៀបប្រព្រឹត្តចំពោះបុគ្គលដែលបានត្រូវបណ្ដាច់មិត្តភាព
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
  • ចូររក្សាភាពស្មោះត្រង់ជាគ្រីស្ទានម្នាក់ ពេលញាតិសន្ដានត្រូវបណ្ដាច់មិត្ដភាព
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ការស្រឡាញ់ព្រះយេហូវ៉ាគឺខ្លាំងជាងនឹងការស្រឡាញ់ក្រុមគ្រួសារ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ហេតុអ្វីការបណ្ដាច់មិត្តភាពគឺជាការរៀបចំមួយដែលបង្ហាញនូវសេចក្ដីស្រឡាញ់?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៨ ទំ. ៨

សំណួរ​ពី​អ្នក​អាន

តើ​ជា​ការ​សមរម្យ​ឬ​ទេ ដែល​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​អង្គុយ នៅ​កិច្ច​ប្រជុំ​ជា​មួយ​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព?

គ្មាន​មូលហេតុ​ឲ្យ​យើង​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក អំពី​កន្លែង​ដែល​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អង្គុយ​នៅ​សាល​ប្រជុំ​ឡើយ។ ទស្សនាវដ្ដី​នេះ​ខំ​ប្រឹង​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ឲ្យ​ជួយ​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ដែល​នៅ​តែ​រស់​នៅ​ជា​មួយ​ពួក​គាត់ ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ ប្រសិនបើ​សម​ធ្វើ​ដូច្នេះ។ ដូច​បាន​បញ្ជាក់​នៅ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០២ ទំព័រ​១៥​-​១៧ ឪពុក​ម្ដាយ​ថែម​ទាំង​អាច​សិក្សា​គម្ពីរ​ជា​មួយ​កូន​មិន​ទាន់​គ្រប់​អាយុ ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ដែល​បន្ត​រស់​នៅ​ជា​មួយ​ពួក​គាត់។ យើង​សង្ឃឹម​ថា​កូន​នោះ​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដែល​គាត់​ត្រូវ​ការ​ដើម្បី​កែប្រែ​ការ​ប្រព្រឹត្ត​របស់​គាត់។

បើ​និយាយ​អំពី​ការ​រៀបចំ​កន្លែង​អង្គុយ​នៅ​សាល​ប្រជុំ តាម​មើល​ទៅ​ជា​ការ​សម​ហេតុ​ផល​ដែល​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ដែល​មិន​ទាន់​គ្រប់​អាយុ​អាច​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់។ ដោយ​សារ​មិន​ចាំ​បាច់​ឲ្យ​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អង្គុយ​នៅ​ខាង​ក្រោយ​គេ​នៅ​សាល​ប្រជុំ នោះ​មិន​ជា​ការ​ខុស​ទេ​ដែល​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អង្គុយ​ជិត​ឪពុក​ម្ដាយ​របស់​គាត់​នៅ​កន្លែង​ណា​ដែល​ពួក​គាត់​អង្គុយ។ កាល​ដែល​ឪពុក​ម្ដាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ចំណង​មិត្តភាព​រវាង​កូន​និង​ព្រះ ពួក​គាត់​ប្រាកដជា​ចង់​ឲ្យ​កូន​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ។ ស្តី​អំពី​រឿង​នេះ ប្រហែលជា​ការ​ល្អ​ដែល​ឪពុក​ម្ដាយ​ឲ្យ​កូន​អង្គុយ​ជា​មួយ​ពួក​គាត់ ជា​ជាង​ទុក​កូន​ចោល​ឲ្យ​អង្គុយ​នៅ​កន្លែង​ផ្សេង។

ប៉ុន្តែ​ចុះ​យ៉ាង​ណា​បើ​កូន​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​មិន​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ? តើ​នេះ​មាន​ន័យ​ថា​គាត់​មិន​អាច​អង្គុយ​ជិត​ឪពុក​ម្ដាយ​របស់​គាត់​ឬ? ពី​មុន​សៀវភៅ​របស់​យើង​បាន​ចែង​យ៉ាង​ច្បាស់​អំពី​ទស្សនៈ​ត្រឹម​ត្រូវ​ដែល​គ្រិស្ត​សាសនិក​ម្នាក់​គួរ​ព្យាយាម​រក្សា ស្តី​អំពី​ការ​សេពគប់​ជា​មួយ​សមាជិក​ក្រុម​គ្រួសារ​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ដែល​មិន​រស់​នៅ​ជា​មួយ​ពួក​គាត់។a ប៉ុន្តែ ករណី​ដែល​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព អង្គុយ​ជិត​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​ស្ងៀម​ស្ងាត់​ក្នុង​អំឡុង​ពេល​ប្រជុំ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ករណី​ដែល​សាច់​ញាតិ​របស់​បុគ្គល​នោះ​ខំ​រករក​ឱកាស​សេពគប់​ជា​មួយ​គាត់​ដោយ​គ្មាន​ការ​ចាំ​បាច់។ ប្រសិនបើ​សមាជិក​ស្មោះ​ត្រង់​នៃ​ក្រុម​គ្រួសារ​នោះ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​សមាជិក​គ្រួសារ​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​ពួក​គាត់​ព្យាយាម​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ស្តី​អំពី​ការ​សេពគប់​ជា​មួយ​បុគ្គល​នោះ តាម​មើល​ទៅ​គឺ​គ្មាន​មូលហេតុ​ឲ្យ​ខ្វល់ខ្វាយ​អំពី​កន្លែង​អង្គុយ​របស់​ពួក​គាត់​ឡើយ។—១កូ. ៥:១១, ១៣; ២យ៉ូន. ១១

ទោះ​ជា​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​អង្គុយ​ជិត​សាច់​ញាតិ​របស់​គាត់​នៅ​សាល​ប្រជុំ ឬ​ជិត​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ក៏​ដោយ នេះ​មិន​គួរ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្វល់ខ្វាយ​អំពី​កន្លែង​អង្គុយ​របស់​គាត់​ឡើយ ដរាប​ណា​គាត់​មាន​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ ការ​ដាក់​កម្រិត​ឲ្យ​បុគ្គល​ម្នាក់​អង្គុយ​នៅ​កន្លែង​ណា​មួយ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ អាស្រ័យ​ទៅ​លើ​កាលៈទេសៈ។ ប្រសិនបើ​អ្នក​ចូល​រួម​ទាំង​អស់​ក្នុង​កិច្ច​ប្រជុំ រួម​ទាំង​សមាជិក​ស្មោះ​ត្រង់​នៃ​ក្រុម​គ្រួសារ​ព្យាយាម​ធ្វើ​តាម​គោលការណ៍​គម្ពីរ​ស្តី​អំពី​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ហើយ​មិន​ធ្វើ​ឲ្យ​បង​ប្អូន​ឯ​ទៀត​ជំពប់​ដួល គឺ​មិន​ចាំ​បាច់​បារម្ភ​អំពី​ការ​រៀបចំ​កន្លែង​អង្គុយ​សម្រាប់​ពួក​អ្នក​ដែល​ចូល​រួម​ប្រជុំ​ឡើយ។

a សូម​មើល​សៀវភៅ​ព្រះ​ស្រឡាញ់ ទំព័រ​២៣៧​-​២៣៩។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក