បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ២ ទំ. ១០-១១
  • ពេលអ្នកមានជំងឺធ្ងន់ធ្ងរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលអ្នកមានជំងឺធ្ងន់ធ្ងរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​អ្នក​ខ្លះ​បាន​ស៊ូ​ទ្រាំ
  • ពេលមានសមាជិកក្នុងក្រុមគ្រួសារឈឺ
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ព្រះយេហូវ៉ាជាព្រះរបស់អ្នកឲ្យតម្លៃចំពោះអ្នក!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា​សុខភាព​ដែល​មិន​នឹក​ស្មាន
    ប្រធានបទឯទៀត
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ២ ទំ. ១០-១១

ពេល​អ្នក​មាន​ជំងឺ​ធ្ងន់​ធ្ងរ

លីនដា​ដែល​មាន​អាយុ​៧១​ឆ្នាំ និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​ជំងឺ​មហា​រីក​សួត​និង​ពោះ​វៀន​ធំ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​មិន​រស់​ទេ។ ប៉ុន្តែ​ក្រោយ​ពី​គ្រូ​ពេទ្យ​ឲ្យ​ខ្ញុំ​មក​ផ្ទះ​វិញ ខ្ញុំ​បាន​គិត​ថា ‹នេះ​ជា​រឿង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ទេ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ខ្ញុំ​ត្រូវ​រក​វិធី​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នេះ›​»។

អេលីស​ដែល​មាន​អាយុ​៤៩​ឆ្នាំ និយាយ​ថា​៖ ​«​មុខ​ខាង​ឆ្វេង​របស់​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រសាទ ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​រង​ទុក្ខ។ ពេល​ខ្លះ ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ផ្លូវ​ចិត្ត។ ច្រើន​ដង ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​ថែម​ទាំង​គិត​ចង់​សម្លាប់​ខ្លួន​ទៀត​ផង​»។

បុរសឈឺម្នាក់ដែលអង្គុយលើរទេះរុញមានមនុស្សជាទីស្រឡាញ់នៅជុំវិញ

បើ​អ្នក​ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​មាន​ជំងឺ​ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់ អ្នក​នឹង​ដឹង​ថា​នោះ​រង​ទុក្ខ​ខ្លាំង​ប៉ុណ្ណា។ ក្រៅ​ពី​ការ​រង​ទុក្ខ​នឹង​ជំងឺ អ្នក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្លូវ​ចិត្ត។ ការ​ទៅ​មន្ទីរ​ពេទ្យ​ច្រើន​ដង​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត ការ​ពិបាក​ទទួល​ការ​ព្យាបាល ការ​បង់​ថ្លៃ​ការ​ព្យាបាល ឬ​ផល​ប៉ះ​ពាល់​ដែល​មក​ពី​ថ្នាំ​ធ្វើ​ឲ្យ​ភ័យ​ព្រួយ។ ជំងឺ​ធ្ងន់​ធ្ងរ​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ជា​ខ្លាំង ដែល​អាច​នាំ​ឲ្យ​ពិបាក​ស៊ូ​ទ្រាំ។

តើ​យើង​អាច​ស្វែង​រក​ជំនួយ​នៅ​ឯ​ណា? មនុស្ស​ជា​ច្រើន​បាន​ឃើញ​ថា​ការ​អធិដ្ឋាន​ទៅ​ព្រះ និង​ការ​អាន​ព័ត៌មាន​ដែល​សម្រាល​ទុក្ខ​ក្នុង​គម្ពីរ​គឺ​ជា​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​បំផុត​របស់​ពួក​គេ។ ជំនួយ​ឯ​ទៀត​អាច​តាម​រយៈ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ។

របៀប​ដែល​អ្នក​ខ្លះ​បាន​ស៊ូ​ទ្រាំ

រ៉ូបឺត​ដែល​មាន​អាយុ​៥៨​ឆ្នាំ និយាយ​ថា​៖ ​«​សូម​មាន​ជំនឿ​លើ​ព្រះ នោះ​លោក​ប្រាកដ​ជា​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​របស់​អ្នក។ អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក។ សុំ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ សុំ​លោក​ជួយ​អ្នក​ឲ្យ​មាន​គំនិត​ត្រឹម​ត្រូវ​និង​កម្លាំង​ដើម្បី​អាច​លើក​ទឹក​ចិត្ត​ក្រុម​គ្រួសារ​របស់​អ្នក ហើយ​រក្សា​ចិត្ត​ស្ងប់​កាល​ដែល​អ្នក​ស៊ូ​ទ្រាំ​នឹង​ជំងឺ​របស់​អ្នក។

​«​គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ពេល​ក្រុម​គ្រួសារ​របស់​អ្នក​គាំទ្រ​ខាង​ផ្លូវ​ចិត្ត។ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ជា​រៀង​រាល់​ថ្ងៃ​ពី​ម្នាក់​ឬ​ពីរ​នាក់​ដែល​សួរ​ថា​៖ ‹សុខ​ទុក្ខ​យ៉ាង​ណា​ដែរ?›។ ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​មិត្ត​ភក្ដិ​ដែល​រស់​នៅ​កន្លែង​ផ្សេង​ៗ។ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង ហើយ​នោះ​ជួយ​ខ្ញុំ​ឲ្យ​មិន​ឈប់​ស៊ូ​ទ្រាំ​»។

បើ​អ្នក​ទៅ​លេង​មិត្ត​របស់​អ្នក​ដែល​ជា​អ្នក​ជំងឺ សូម​កត់​សម្គាល់​អ្វី​ដែល​លីនដា​និយាយ។ នាង​និយាយ​ថា​៖ ​«​អ្នក​ជំងឺ​ច្បាស់​ជា​ចង់​មាន​ជីវិត​ដូច​អ្នក​ឯ​ទៀត​ដែរ ហើយ​ប្រហែល​ជា​មិន​តែង​តែ​ចង់​និយាយ​អំពី​ជំងឺ​ទេ។ ដូច្នេះ​សូម​និយាយ​អ្វី​ដែល​អ្នក​និយាយ​ជា​ធម្មតា​»។

ដោយ​ទទួល​កម្លាំង​ពី​ព្រះ​និង​ការ​លើក​ទឹក​ចិត្ត​ពី​បទ​គម្ពីរ ព្រម​ទាំង​ការ​គាំទ្រ​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​យើង​គួរ​បន្ត​រស់​នៅ សូម្បី​តែ​ពេល​យើង​កំពុង​ស៊ូ​ទ្រាំ​នឹង​ជំងឺ​ធ្ងន់​ធ្ងរ​ក្ដី។

ខ​គម្ពីរ​ដែល​អាច​ជួយ

ពឹង​ផ្អែក​លើ​ព្រះ។

​«​ខ្ញុំ​សួរ​ព្រះ​យេហូវ៉ា ហើយ​លោក​តប​ឆ្លើយ​មក​ខ្ញុំ លោក​ជួយ​ខ្ញុំ​មិន​ឲ្យ​ភ័យ​ខ្លាច​អ្វី​ទាំង​អស់។ ពេល​អ្នក​ទន់​ទាប​ស្រែក​រក​ព្រះ​យេហូវ៉ា លោក​ក៏​ស្ដាប់​ឮ​»។—ចម្រៀង​សរសើរ​ព្រះ ៣៤:៤, ៦

លីនដា​ដែល​បាន​ត្រូវ​រៀប​រាប់​មុន​នោះ និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​អធិដ្ឋាន​ថា​៖ ‹សូម​ឲ្យ​ខ្ញុំ​ធូរ​ជាង›​ទេ។ ខ្ញុំ​តែង​តែ​អធិដ្ឋាន​ថា​៖ ‹សូម​ជួយ​ខ្ញុំ​ឲ្យ​រឹង​មាំ និង​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ជំងឺ​របស់​ខ្ញុំ›​»។

អាន​បណ្ដាំ​របស់​ព្រះ​ដើម្បី​ជួយ​អ្នក​ឲ្យ​រឹង​មាំ។

​«​បណ្ដា​ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ពួក​គេ​នឹង​មិន​និយាយ​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

ការ​រំពឹង​គិត​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​អនាគត នោះ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សង្ឃឹម។ សេចក្ដី​សង្ឃឹម​នេះ​នឹង​ផ្ដល់​កម្លាំង​ដល់​អ្នក​ដើម្បី​ស៊ូ​ទ្រាំ។

សុំ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ឲ្យ​ជួយ​គាំទ្រ​អ្នក។

​«​មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក​»។—សុភាសិត ១៧:១៧

អេលីស​ដែល​បាន​ត្រូវ​រៀប​រាប់​មុន​នោះ ឲ្យ​យោបល់​ថា​៖ ​«​សូម​កុំ​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង​ឡើយ។ សូម​ឲ្យ​មិត្ត​របស់​អ្នក​ជួយ​អ្នក។ ប្រហែល​ជា​មាន​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​ឯកោ និង​ថែម​ទាំង​គិត​ថា សូម្បី​តែ​ព្រះ​ក៏​មិន​ស្ដាប់​អ្នក​ដែរ ទោះ​ជា​យ៉ាង​នេះ​ក្ដី សូម​កុំ​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង​ឡើយ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក