បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/១០ ទំ. ២-៧
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំណួរ
    ២០១០ កិច្ចបម្រើព្រះ
  • ប្រអប់សំនួរ
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • កន្លែងគោរពប្រណិប័តន៍របស់យើង
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ១២/១០ ទំ. ២-៧

ប្រអប់​សំណួរ

◼ តើ​បង​ប្អូន​ដែល​បម្រើ​ជា​ឆ្មាំ​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​មាន​ភារកិច្ច​អ្វី​ខ្លះ?

ពួក​ឆ្មាំ​មាន​ភារកិច្ច​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ចំពោះ​អស់​អ្នក​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ។ ពួក​គាត់​ក៏​មាន​ភារកិច្ច​រក​កន្លែង​អង្គុយ​សម្រាប់​អស់​អ្នក​ដែល​មក​យឺត រាប់​ចំនួន​មនុស្ស​ដែល​មក​កិច្ច​ប្រជុំ រក្សា​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​និង​សន្ដិសុខ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​សាល​ប្រជុំ​ជា​ដើម។ ពួក​គាត់​គួរ​ជា​មនុស្ស​ដែល​មាន​ភាព​រួស​រាយ​រាក់​ទាក់ ហើយ​ចាត់​វិធានការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដោយ​មិន​ចាំ​បាច់​មាន​អ្នក​ណា​ប្រាប់ (​km ១១​/​០៧ ទំព័រ​៤ វគ្គ​៣​-​៤​)។

ពួក​ឆ្មាំ​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ថ្មី ធ្វើ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ស្រួល និង​ជួយ​ពួក​គាត់​រក​កន្លែង​អង្គុយ​ផង​ដែរ។ យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​ក្រុម​ជំនុំ​គួរ​ប្រុង​ប្រៀប​ដើម្បី​ជួយ​អ្នក​ថ្មី ដោយ​ទៅ​សំណេះសំណាល​ជា​មួយ​ពួក​គាត់ ហើយ​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​ស្រួល។ ពេល​រក​កន្លែង​អង្គុយ​សម្រាប់​អ្នក​ដែល​មក​យឺត ឆ្មាំ​គួរ​ព្យាយាម​យ៉ាង​ណា​កុំ​ឲ្យ​រំខាន​ដល់​អ្នក​ដែល​កំពុង​អង្គុយ​ហើយ។ ជួនកាល​ពួក​គាត់​ក៏​ចែក​ទស្សនាវដ្ដី​ដែល​ក្រុម​ជំនុំ​កំពុង​សិក្សា​ដល់​អ្នក​ថ្មី​ដែរ។

ការ​រក្សា​របៀប​រៀប​រយ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​គឺ​សំខាន់​ណាស់។ យើង​លើក​ទឹក​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​នាំ​កូន​ៗ​របស់​ពួក​ខ្លួន​មក​ប្រជុំ ដូច្នេះ​ជួនកាល​នឹង​មាន​ការ​រំខាន​ខ្លះ​ៗ។ ប៉ុន្តែ ពេល​ដែល​កូន​ក្មេង​នៅ​តែ​រពឹស ឬ​មិន​ស្ដាប់​បង្គាប់ នោះ​ឆ្មាំ​ម្នាក់​គួរ​សុំ​ផ្ដល់​ជំនួយ​ដោយ​ចិត្ត​សប្បុរស។ ប្រហែលជា​គាត់​អាច​ឲ្យ​យោបល់​ឪពុក​ឬ​ម្ដាយ​ថា គាត់​អាចយ​កកូន​ចេញ​ទៅ​ក្រៅ​បន្ដិច​សិន។ ប្រសិនបើ​ឪពុក​ម្ដាយ​មាន​កូន​តូច​ជា​មួយ​អង្គុយ​នៅ​កន្លែង​ដែល​ពួក​គាត់​ស្រួល​យក​កូន​ចេញ​បើ​ចាំ​បាច់ នោះ​ពួក​គាត់​នឹង​អាចយ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្ដី​ត្រូវ​ការ​នៃ​កូន​តូច​របស់​ពួក​គាត់​ដោយ​មិន​សូវ​រំខាន​ដល់​អ្នក​ឯ​ទៀត​ទេ។

នៅ​តំបន់​ខ្លះ​មាន​បញ្ហា​ខាង​សន្ដិសុខ ពួក​ឆ្មាំ​ត្រូវ​ការពារ​ពី​ពួក​អ្នក​ដែល​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្ដិ ឬ​ពី​ពួក​អ្នក​ប្រឆាំង​ដែល​ចង់​រំខាន​ដល់​កិច្ច​ប្រជុំ។ ប្រសិនបើ​មាន​នរណា​ម្នាក់​ក្នុង​សាល​ប្រជុំ​ព្យាយាម​រំខាន​ឬ​បញ្ឈប់​កិច្ច​ប្រជុំ នោះ​ឆ្មាំ​គួរ​សុំ​ឲ្យ​គាត់​ចេញ​ទៅ។ ប្រសិនបើ​គាត់​មិន​ព្រម​ចេញ​ហើយ​បន្ត​រំខាន​ដល់​កិច្ច​ប្រជុំ នោះ​ពួក​អ្នក​ចាស់​ទុំ​អាច​ហៅ​ពួក​អាជ្ញាធរ​បាន។ (​ពួក​អ្នក​ចាស់​ទុំ​មាន​សេចក្ដី​ណែនាំ​លាយ​លក្ខណ៍​អក្សរ ថែម​ទៀត​ដែល​នឹង​ជួយ​ពួក​គាត់​ក្នុង​ស្ថានការណ៍​នេះ​) នៅ​តំបន់​ខ្លះ ពួក​ឆ្មាំ​ប្រហែលជា​ត្រូវ​មើល​កន្លែង​ចត​យាន​យន្ត ក្នុង​អំឡុង​កិច្ច​ប្រជុំ។

ពេល​ឆ្មាំ​រាប់​ចំនួន​អ្នក​ចូល​រួម ចូរ​រាប់​ទាំង​មនុស្ស​ពេញ​វ័យ​និង​កូន​ក្មេង​ដែល​កំពុង​ស្ដាប់​និង​ទទួល​ប្រយោជន៍ សូម្បី​តែ​បន្ដិច​បន្តួច​ក៏​ដោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក