បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/៩៧ ទំ. ១-៣
  • រង្វាន់ចំសេចក្ដីស្មោះត្រង់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រង្វាន់ចំសេចក្ដីស្មោះត្រង់
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ព្រះយេហូវ៉ាឲ្យរង្វាន់ដល់អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរឲ្យយើងខំលើសទៅទៀតក្នុងកិច្ចបម្រើផ្សាយ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • តើអ្នកស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៧/៩៧ ទំ. ១-៣

រង្វាន់​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់

១ នៅ​ហេព្រើរ ១១:៦ បាន​ប្រាប់​យើង​ថា ព្រះ​«ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់»។ របៀប​មួយ​ដែល​ទ្រង់​ប្រទាន​រង្វាន់​ដល់​ពួក​អ្នក​បំរើ​ដ៏​ភក្ដី​របស់​ទ្រង់ ‹ដែល​មាន​ចិត្ត​​ស្មោះ​ត្រង់​ក្នុង​កិច្ចការ​តូចតាច› គឺ​‹តាំង​ឲ្យ​ត្រួតត្រា​លើ​របស់​ជា​ច្រើន​ទៀត›។ (ម៉ាថាយ ២៥:២៣) បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​តែង​តែ​ប្រទាន​រង្វាន់​ចំពោះ​កិច្ចការ​ល្អ ដោយ​ប្រទាន​ដល់​ពួក​ស្មរបន្ទាល់​ស្មោះ​ត្រង់​របស់​ទ្រង់​នូវ​ភារកិច្ច​ច្រើន​ថែម​ទៀត។

២ រង្វាន់​ចំពោះ​សេចក្ដី​ស្មោះ​ត្រង់​របស់​សាវ័ក​ប៉ុល គឺ​ការ​ចាត់​ឲ្យ​គាត់​ទៅ​ផ្សាយ​ក្នុង​ក្រុង​និង​ភូមិ​ទាំង​ឡាយ​នៃ​ទ្វីប​អ៊ីរ៉ុប​និង​ភូមិភាគ​អាស៊ីមីនើរ។ (ធីម៉ូថេទី១ ១:១២) ថ្វី​បើ​ត្រូវ​ការ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​កិច្ចការ​បំរើ​របស់​គាត់​ក្ដី ប៉ុល​មាន​សេចក្ដី​គោរព​យ៉ាង​ខ្ពង់​ខ្ពស់​ចំពោះ​ភារកិច្ច​ដែល​គាត់​បាន​ទទួល។ (រ៉ូម ១១:១៣; កូល៉ុស ១:២៥) គាត់​បាន​បង្ហាញ​អំណរគុណ​ដ៏​ស្មោះ​ពី​ចិត្ត​របស់​គាត់ ដោយ​ខំ​ប្រឹង​ឆ្លៀត​យក​គ្រប់​ឱកាស​ដើម្បី​ផ្សាយ។ ដោយសារ​សកម្មភាព​ដ៏​ខ្នះខ្នែង​របស់​គាត់ គាត់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គាត់​រស់​នៅ​ស្រប​តាម​ជំនឿ​របស់​គាត់។ គំរូ​ដ៏​ល្អ​របស់​គាត់​ជំរុញ​ឲ្យ​យើង​អបអរ​ដល់​ឯក​សិទ្ធិ​នៃ​កិច្ច​បំរើ​របស់​យើង​ដែរ។

៣ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កិច្ច​បំរើ​ដល់​យើង៖ តើ​តាម​របៀប​ណា ដែល​យើង​បង្ហាញ​ថា យើង​មាន​ទស្សនៈ​ដូច​ប៉ុល​ចំពោះ​ភា​រៈ​នៃ​កិច្ច​បំរើ​នេះ? យើង​ខំ​រក​វិធី​ផ្សេងៗ ដើម្បី​ពង្រីក​កិច្ច​ផ្សាយ​របស់​យើង។ យើង​ឆ្លៀត​យក​គ្រប់​ឱកាស​ដែល​ហុច​ឲ្យ ដើម្បី​ផ្សាយ​ក្រៅ​ផ្លូវការ ព្រម​ទាំង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។ យើង​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​មិន​នៅ​ផ្ទះ ហើយ​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​បាន​ចាប់​អារម្មណ៍។ ហើយ​យើង​កត់​ទុក​ពេល​ណាត់​ជួប​ទាំង​ឡាយ​ដើម្បី​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។

៤ ចំពោះ​កិច្ច​បំរើ​របស់​យើង ប៉ុល​បាន​ដាស់​តឿន​ថា៖ ‹ចូរ​ធ្វើ​ឡើង​ជា​បន្ទាន់›។ (ធីម៉ូថេទី២ ៤:២) អ្វី​ដែល​ជា​បន្ទាន់ នោះ​តម្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រញាប់។ តើ​យើង​ធ្វើ​កិច្ច​បំរើ​របស់​យើង​តាម​របៀប​ជា​បន្ទាន់ ដោយ​ចាត់​ទុក​ជា​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង​ទេ? ជា​ឧទាហរណ៍ យើង​មិន​គួរ​ឲ្យ​សកម្មភាព​ខាង​ការ​កំសាន្ត​និង​សកម្មភាព​ផ្ទាល់​ខ្លួន​នៅ​ចុង​សប្ដាហ៍ មក​ជ្រៀតជ្រែក​ពេល​វេលា​ដែល​យើង​គួរ​តែ​ទៅ​ផ្សាយ​នោះ​ឡើយ។ ដោយ​សារ​យើង​ជឿជាក់​ថា ការ​បញ្ចប់​នៃ​របប​សម័យ​នេះ​កាន់​តែ​ជិត​មក​ដល់​ ការ​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត ដែល​យើង​អាច​ធ្វើ។

៥ សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​ព្រះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រក្សា​ការ​ស្មោះ​ពិត​និង​​ស្មោះ​ត្រង់​ដល់​ទ្រង់ និង​រវល់​ក្នុង​កិច្ចការ​ដែល​ទ្រង់​បាន​ឲ្យ​យើង​ដោយ​ឥត​ឈប់ឈរ។ ចូរ​ឲ្យ​យើង​បំពេញ​កិច្ច​ផ្សាយ​របស់​យើង​ឲ្យ​បាន​ពេញលេញ ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ប្រទាន​រង្វាន់​ដល់​សេចក្ដី​ស្មោះ​ត្រង់​របស់​យើង​តាម​របៀប​ដ៏​ធំ​មួយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក