ការជ្រើសរើសអត្ថបទ ដើម្បីធ្វើឲ្យត្រូវចិត្តនៃការចាប់អារម្មណ៍របស់មនុស្ស
១ ដូចជាខ្មាន់ធ្នូដែលតម្រង់ព្រួញយ៉ាងប្រយ័តប្រយែងនោះ អ្នកផ្សាយតាមក្រុមជំនុំជាច្រើន ហើយអ្នកត្រួសត្រាយពេញពេលកំពុងតែសប្បាយរីករាយក្នុងការជ្រើសរើសអត្ថបទនៃប៉មយាម ដើម្បីធ្វើឲ្យត្រូវចិត្តនៃការចាប់អារម្មណ៍របស់មនុស្សក្នុងតំបន់របស់គេ។ ពួកគេសង្កេតថា អ្នកណាប្រហែលជានឹងចង់អានអត្ថបទណាមួយក្នុងទស្សនាវដ្ដី។ តើពួកគេធ្វើយ៉ាងដូចម្ដេច?
២ ទីមួយ ពួកគេអានទស្សនាវដ្ដីនិមួយៗឲ្យបានចប់។ រួចហើយ ពួកគេក៏សួរខ្លួនថា តើអត្ថបទនេះនឹងចាប់អារម្មណ៍ដល់បុគ្គលប្រភេទណា? ក្រោយមក ត្រូវត្រឡប់ទៅជួបបុគ្គលណាដែលចូលចិត្តក្នុងការអានអត្ថបទនោះ។ ពេលដែលដឹងថាទស្សនាវដ្ដីខ្លះនឹងមានការជោគជ័យច្រើនតាមតំបន់ នោះពួកគេសុំស្នើទស្សនាវដ្ដីថែមទៀត។
៣ មានការគោរពទស្សនាវដ្ដីរបស់យើង: អ្នកជាវទស្សនាវដ្ដីរបស់យើងម្នាក់ ដែលធ្វើការខាងទស្សនាវដ្ដីអន្តរជាតិ ដែលមានមនុស្សអានពាសពេញនោះ បាននិយាយអំពីទស្សនាវដ្ដីភ្ញាក់រឭក ថា៖ «សូមសម្ដែងនូវសេចក្ដីសរសើរទស្សនាវដ្ដីដ៏ល្អក្នុងលោកចំពោះសាធារណៈជន»។ អ្នកអានដ៏យកចិត្តទុកដាក់ម្នាក់នៃទស្សនាវដ្ដីរបស់យើង បានសង្កេតឃើញថា៖ «នេះជាប្រាជ្ញាដូចត្បូងដ៏ល្អអស្ចារ្យ ដែលមិនអាចប្រៀបតម្លៃបាន! ខ្ញុំអាចរកឃើញប្រធានណាមួយក្នុងទស្សនាវដ្ដីទាំងនេះ ដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍»។
៤ ទស្សនាវដ្ដីមានគ្រប់ប្រធាន រួមនឹងព្រះគម្ពីរ ព្រឹត្ដិការណ៍ក្នុងពិភពលោក ការខ្វល់ខ្វាយខាងគ្រួសារ បញ្ហាខាងសង្គម ខាងប្រវត្ដិសាស្ត្រ ខាងវិទ្យាសាស្ត្រ ជីវិតសត្វនិងរុក្ខជាតិ នេះគ្រាន់តែនិយាយខ្លះៗប៉ុណ្ណោះ។ ពិតប្រាកដហើយ បុគ្គលម្នាក់នឹងអានអ្វីមួយ ពេលដែលរឿងនោះទាក់ទងខាងសេចក្ដីត្រូវការ កាលៈទេសៈ ឬវិជ្ជាជីវៈរបស់គាត់។ កាលដែលយើងនិយាយជាមួយបុគ្គលផ្សេងៗ ដែលម្នាក់ៗមានការចូលចិត្ត និងបញ្ហា នោះយើងនឹងមានប្រសិទ្ធភាពច្រើន កាលណាយើងជ្រើសរើសអត្ថបទណា ដែលនឹងធ្វើឲ្យគេចាប់អារម្មណ៍នោះ។
៥ តើមនុស្សក្នុងតំបន់របស់អ្នកចាប់អារម្មណ៍នឹងអ្វី? តើអ្វីដែលអ្នកបានអានពីទស្សនាវដ្ដីក្នុងខែថ្មីៗនេះ ដែលអាចចាប់អារម្មណ៍ចំពោះម្ចាស់ហាង និងអ្នកមានវិជ្ជាជីវៈក្នុងកន្លែងផ្សាយរបស់អ្នក ឬអ្នកជិតខាង អ្នកធ្វើការជាមួយ និងសិស្សសាលា? តើអ្វីនឹងចាប់អារម្មណ៍ជាពិសេសចំពោះមេធាវី គ្រូបង្រៀន អ្នកឲ្យឱវាទខាងគ្រួសារនិងអ្នកណែនាំ អ្នកណែនាំសំរាប់យុវជន អ្នកបំរើកិច្ចសង្គម ហើយគ្រូពេទ្យ? ដោយគិតដល់គ្រប់ទាំងកាលៈទេសៈនៃមនុស្ស ដែលអ្នកផ្សាយប្រាប់ដំណឹងល្អនោះ ហើយវែកញែកអត្ថបទនិមួយៗ នោះនឹងផ្ដល់ផ្លូវដ៏ល្អដើម្បីផ្សាយសេចក្ដីពិត។
៦ នៅពេលណាដែលអ្នករកឃើញបុគ្គលណាម្នាក់ ដែលមានការចាប់អារម្មណ៍នឹងអត្ថបទណាមួយក្នុងប៉មយាម ដែលទទួលយកទស្សនាវដ្ដីនោះ អ្នកអាចនិយាយថា៖ «នៅពេលមានអត្ថបទណាមួយ ក្នុងទស្សនាវដ្ដីនៅអនាគត ដែលខ្ញុំគិតថា អ្នកនឹងចាប់អារម្មណ៍ដែរ នោះខ្ញុំនឹងមានចិត្តរីករាយក្នុងការយកមកឲ្យអ្នកមួយក្បាល»។ អ្នកអាចបន្ថែមបុគ្គលនេះទៅនឹងបញ្ជី ពេលដែលអ្នកត្រឡប់ទៅជួបគេវិញ ដោយប្រើទស្សនាវដ្ដីថ្មីៗ។ នេះជាអ្វីដែលបានសម្រេចដូចនឹងការទទួលសេចក្ដីអញ្ជើញ ដើម្បីត្រឡប់មកជួបបុគ្គលនោះវិញ ដែលចាប់អារម្មណ៍នឹងអត្ថបទណាមួយក្នុងទស្សនាវដ្ដីប៉មយាមរបស់យើង។
៧ ត្រូវមានគោលដៅខាងវិញ្ញាណ: ពីរបីឆ្នាំកន្លងទៅនេះ បុរសដែលរកអាជីពម្នាក់ បានទទួលទស្សនាវដ្ដីភ្ញាក់រឭកមួយ ដែលមានអត្ថបទដែលធ្វើឲ្យគាត់ចាប់អារម្មណ៍។ ប៉ុន្តែ បុរសកាន់សាសនាម្នាក់នេះ ក៏អានទស្សនាវដ្ដីប៉មយាមដែរ ដែលមានអត្ថបទមួយ ហើយបណ្ដាលឲ្យគាត់ពិនិត្យពិច័យលើព្រះត្រីឯកភាព ដែលជាជំនឿដែលគាត់មានជាយូរយារមកហើយ។ ប្រាំមួយខែក្រោយមកគាត់បានធ្វើបុណ្យជ្រមុជទឹក! ដូច្នេះហើយ សូមកុំឲ្យស្ទាក់ស្ទើរក្នុងការពិគ្រោះបទគម្ពីរ ជាមួយអ្នកអានទស្សនាវដ្ដីរបស់យើង។ អ្នកអាចបង្ហាញសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? ហើយបង្ហាញតែពីរបីនាទីប៉ុណ្ណោះ ដើម្បីពិគ្រោះមេរៀនមួយរាល់ពេលអ្នកត្រឡប់មកវិញ ព្រមទាំងយកទស្សនាវដ្ដីមួយគូថ្មីមកជាមួយផង។
៨ សូមគិតឲ្យបានច្បាស់លាស់ ថាអ្នកណាក្នុងចំណោមដែលអ្នកត្រឡប់ទៅជួបវិញ នឹងអបអរនឹងទស្សនាវដ្ដីប៉មយាម។ រួចហើយ សូមខំត្រឡប់ទៅជួបពួកគេទៀត។ សូមទៅជួបមនុស្សបានច្រើនដោយប្រើទស្សនាវដ្ដីដ៏មានតម្លៃនេះ។ ហើយសូមកុំភ្លេចថា កាលដែលអ្នកខំប្រឹងយ៉ាងខ្លាំង ដើម្បីជួយមនុស្សច្រើនទៀតឲ្យអានទស្សនាវដ្ដីរបស់យើង អ្នក‹បោះនំប៉័ងរបស់អ្នកទៅលើទឹក›។ ក្រោយមក អ្នកប្រហែលនឹងបានជោគជ័យក្នុងការស្វែងរកសិស្សនៅថ្ងៃមុខ។—សាស្ដា ១១:១, ៦