តើអ្នកអានទស្សនាវដ្ដីហ្នឹងឬទេ?
១ គូស្វាមីភរិយាដែលជាសាសនទូតនៅទ្វីបអាហ្វ្រិក បាននិយាយដូចនេះអំពីទស្សនាវដ្ដីរបស់យើង៖ «ទស្សនាវដ្ដីប៉មយាមជួយយើងឲ្យប្រុងស្មារតីខាងវិញ្ញាណក្នុងតំបន់ផ្សាយរបស់យើង។ យើងទទួលបានការលើកទឹកចិត្តនិងកម្លាំងពីទស្សនាវដ្ដីនិមួយៗ»។ តើអ្នកមានការអបអរយ៉ាងជ្រាលជ្រៅដដែលនេះចំពោះទស្សនាវដ្ដីរបស់យើងឬទេ? ហើយតើអ្នកមានចិត្តខ្នះខ្នែងអញ្ចឹងក្នុងការអានទស្សនាវដ្ដីទាំងនោះទេ?
២ ដើម្បីរៀបចំអត្ថបទនិមួយៗក្នុងទស្សនាវដ្ដី នោះបានត្រូវគេចំណាយពេលវេលាច្រើនណាស់ តែអាចអានបានក្នុងរយៈតែប៉ុន្មាននាទីប៉ុណ្ណោះ។ ដោយដឹងអំពីហេតុការណ៍នេះ តើអ្នកនឹងគ្រាន់តែអានត្រួសៗនូវអត្ថបទក្នុងនោះ ដោយមើលរូបភាព ឬក៏យូរៗម្ដងអានអត្ថបទណាមួយដែលអ្នកចាប់អារម្មណ៍ទេឬ? យើងប្រកបដោយប្រាជ្ញា បើយើងធ្វើឲ្យបានច្រើនជាងនេះទៅទៀត។ យើងត្រូវចំណាយពេលវេលាដើម្បីអាន ហើយពិនិត្យមើលអត្ថបទទាំងអស់ក្នុងទស្សនាវដ្ដីនិមួយៗរបស់យើង។ ទស្សនាវដ្ដីប៉មយាម ជាទស្សនាវដ្ដីដ៏សំខាន់បំផុតរបស់យើង សំរាប់អាហារខាងវិញ្ញាណតាមត្រូវពេល។ ទស្សនាវដ្ដីភ្ញាក់រឭក! មានអត្ថបទដែលចាប់អារម្មណ៍ហើយមានពត៌មានលើប្រធានផ្សេងៗ។ អ្វីដែលយើងរៀនពីទស្សនាវដ្ដីទាំងនេះ មិនគ្រាន់តែពង្រឹងយើងខាងវិញ្ញាណប៉ុណ្ណោះ ប៉ុន្តែក៏ជួយយើងប្រុងប្រៀបដើម្បីឲ្យមានប្រសិទ្ធិភាពច្រើនជាងក្នុងកិច្ចការផ្សាយ។ ដែលយើងជាអ្នកដែលយកចិត្តទុកដាក់អានហើយ នោះយើងនឹងមានចិត្តខ្នះខ្នែងនឹងការផ្ដល់ទស្សនាវដ្ដីទាំងនេះដល់អ្នកឯទៀត។
៣ របៀបរីកចំរើននូវទម្លាប់ការអាន: តើអ្នកអាចធ្វើឲ្យបានប្រសើរជាង ក្នុងការអានទស្សនាវដ្ដីជាញឹកញយបានទេ? ទីនេះមានយោបល់ពីរយ៉ាង ដែលមនុស្សជាច្រើនបានពិសោធន៍ថាមានប្រសិទ្ធិភាព។ (១) ធ្វើឲ្យមានតារាងសំរាប់ការអានជារឿយៗ។ ដោយឆ្លៀតទុកពេល សូម្បី១០ឬ១៥នាទីរៀងរាល់ថ្ងៃ នោះអ្នកនឹងភ្ញាក់ដោយឃើញចំនួនដែលអ្នកអាចអានក្នុងមួយសប្ដាហ៍។ (២) ធ្វើឲ្យមានរបៀបចាំថាអ្នកបានអានអ្វីហើយ។ ប្រហែលជាអ្នកអាចកត់ទុកអ្វីមួយនៅដើមអត្ថបទនិមួយៗដែលអ្នកអាន។ ដោយមិនធ្វើបែបនេះ នោះអាចខានអានអត្ថបទខ្លះ ឬក៏ទស្សនាវដ្ដីទាំងមូលផង។ គឺជាការសំខាន់ណាស់ ឲ្យមានទំរង់ការអាន ដែលមានប្រសិទ្ធិភាពសំរាប់អ្នក ហើយធ្វើតាមនោះវិញ។—ប្រៀបមើល ភីលីព ៣:១៦
៤ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដោយមានប្រាជ្ញាបានទទួលស្គាល់នូវគ្រាប្រែប្រួលនេះ ហើយបានបោះពុម្ពអត្ថបទដែលទាក់ទងនឹងអ្វីដែលមនុស្សពិតជាត្រូវការ។ (ម៉ាថាយ ២៤:៤៥) តាមការពិត ទស្សនាវដ្ដីហ្នឹងបានមានអនុភាពលើជីវិតរបស់យើងមែន។ ល្បឿននៃការរីកចំរើនខាងវិញ្ញាណរបស់យើង ច្រើនតែពឹងពាក់លើគុណភាពនៃទម្លាប់អានរបស់យើងខាងព្រះធិបតេយ្យ។ ពរយ៉ាងវិសេសខាងវិញ្ញាណនឹងទុកសំរាប់អស់អ្នកដែលឆ្លៀតពេល ដើម្បីអានទស្សនាវដ្ដីហ្នឹងទាំងអស់។