ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកស្មៀន
១ ស្មៀនក្នុងក្រុមជំនុំមានមុខនាទីដ៏ចាំបាច់ ក្នុងការរៀប«ធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង»។ (កូរិនថូសទី១ ១៤:៤០) ជាអ្នករួមចំណែកគណៈកម្មាធិការកិច្ចបំរើនៃក្រុមជំនុំ នោះគាត់មើលថែរក្សាខាងការទាក់ទងនៃក្រុមជំនុំ និងរក្សានូវបញ្ជីសំខាន់ៗដែរ។ ថ្វីបើភារកិច្ចរបស់គាត់ប្រហែលជាបងប្អូនគ្រប់គ្នា មិនសូវមើលឃើញដូចជាភារកិច្ចរបស់អ្នកចាស់ទុំឯទៀតក៏ដោយ តែកិច្ចបំរើរបស់គាត់គឺត្រូវការជាចាំបាច់ ព្រមទាំងគួរទទួលការអបអរទៀតផង។
២ នៅពេលបានទទួលសំបុត្រពីសមាគមយើងឬពីកន្លែងឯទៀត នោះស្មៀនសម្រេចយល់ព្រមតាមហ្នឹង ឬក៏រៀបធ្វើឲ្យមានការឆ្លើយឆ្លង នៅពេលដែលត្រូវការនោះ។ គាត់នឹងធ្វើឲ្យបានប្រាកដ ថាសំបុត្រដែលបានទទួលនោះ ត្រូវឲ្យអានតៗគ្នាក្នុងចំណោមពួកអ្នកចាស់ទុំ ហើយរួចមកទុកវាជាឯកសារ។ គាត់ពិនិត្យមើលប័ណ្ណបញ្ជាឲ្យផ្ញើទស្សនាវដ្ដីនិងប្រកាសនវត្ថុ ហើយផ្ញើប័ណ្ណទាំងនោះទៅសមាគមយើង។ គាត់មើលខុសត្រូវផ្ទាល់ លើអស់អ្នកដែលកាន់កាប់គណនី និងការជាវទស្សនាវដ្ដី ព្រមទាំងរឿងដែលទាក់ទងនឹងមហាសន្និបាតផងដែរ។
៣ ពីព្រោះស្មៀនត្រូវតែផ្ញើរបាយការណ៍កិច្ចផ្សាយបំរើប្រចាំខែនៃក្រុមជំនុំ ទៅសមាគមយើងឲ្យទាន់ថ្ងៃទីប្រាំមួយក្នុងខែនោះ គឺជាការចាំបាច់ណាស់ដែលយើងគ្រប់គ្នាដាក់របាយការណ៍ឲ្យបានភ្លាមនៅចុងខែនិមួយៗ។ រួចមក គាត់នឹងកត់ទុកពត៌មានពីរបាយការណ៍កិច្ចបំរើទៅលើប័ណ្ណប្រវត្ដិអ្នកផ្សាយក្នុងក្រុមជំនុំ។ អ្នកផ្សាយណាក៏ដោយអាចសុំមើលបញ្ជីនៃសកម្មភាពផ្ទាល់ខ្លួនរបស់គាត់។
៤ នៅពេលណាអ្នកផ្សាយម្នាក់ចូលឬចេញពីក្រុមជំនុំ នោះស្មៀនសុំពីឬផ្ញើទៅពួកអ្នកចាស់ទុំនៃក្រុមជំនុំផ្សេងនោះ នូវសំបុត្រមួយដែលនាំឲ្យស្គាល់បុគ្គលនោះ ព្រមទាំងប័ណ្ណប្រវត្ដិអ្នកផ្សាយរបស់ក្រុមជំនុំផងសំរាប់បុគ្គលនោះ។—កិច្ចបំរើផ្សាយរបស់យើង ទំព័រ ១០៤-៥
៥ ស្មៀនក៏ធ្វើការពិនិត្យមើលសកម្មភាពនៃពួកអ្នកត្រួសត្រាយ ហើយប្រាប់ពួកអ្នកចាស់ទុំ និងជាពិសេសអ្នកត្រួតពិនិត្យកិច្ចបំរើពីបញ្ហាណាមួយ ដែលពួកអ្នកត្រួសត្រាយប្រហែលជាកំពុងតែពិសោធន៍នោះ។ គាត់ក៏ប្រាប់អ្នកមើលខុសត្រូវខាងការសិក្សាតាមក្រុមជំនុំ អំពីអ្នកផ្សាយណាដែលឥតទៀងទាត់ក្នុងកិច្ចផ្សាយបំរើ។ ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើគឺនាំមុខក្នុងការធ្វើឲ្យបានស្របគ្នានូវការខំប្រឹង ដើម្បីមើលថែរក្សាពួកអ្នកផ្សាយដែលឥតសកម្ម។—កិច្ចបំរើព្រះរាជាណាចក្រយើង ខែវិច្ឆិកា ១៩៨៧ ទំព័រ ១។
៦ ដោយទទួលស្គាល់បានប្រសើរជាង នូវភារកិច្ចរបស់ស្មៀន ចូរឲ្យយើងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីជួយឲ្យគាត់រ៉ាប់រងកិច្ចការរបស់គាត់យ៉ាងស្រួល។—កូរិនថូសទី១ ៤:២