បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/៩៩ ទំ. ១
  • អញ្ជើញពួកគេមក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អញ្ជើញពួកគេមក
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • គុណសម្បត្ដិផ្សេងៗដែលជំរុញចិត្តយើងឲ្យចូលរួមកិច្ចប្រជុំ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • «សកម្មពលនិងកូនក្រមុំនិយាយឥតឈប់ថា៖ ‹មកចុះ!›»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/៩៩ ទំ. ១

អញ្ជើញ​ពួក​គេ​មក

១ សេចក្ដី​អញ្ជើញ​មួយ​ដែល​បាន​ត្រូវ​ជូន​ឡើង​អស់​រាប់​សតវត្ស​មុន ឥឡូវ​កំពុង​តែ​ត្រូវ​បន្លឺ​ឡើង ក្នុង​ជាង​២៣៣​ប្រទេស​ទូទាំង​ពិភពលោក​ថា៖ «ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា . . . ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ»។ (អេសាយ ២:៣) ការ​ណែនាំ​មនុស្ស​មក​ដល់​អង្គការ​របស់​ព្រះ​យេហូវ៉ា​គឺ​ជា​របៀប​មួយ​ដ៏​ល្អ​បំផុត​ដែល​យើង​អាច​ជួយ​ពួក​គេ​លូត​លាស់​ខាង​វិញ្ញាណ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

២ អ្នក​ផ្សព្វផ្សាយ​ខ្លះ ប្រហែល​ជា​ស្ទាក់ស្ទើរ​ក្នុង​ការ​អញ្ជើញ​មនុស្ស​មក​កិច្ច​ប្រជុំ​ទាល់តែ​ក្រោយ​ពួក​គេ​បាន​បង្ហាញ​ការ​លូត​លាស់​ច្រើន​ល្មម​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ។ ក៏​ប៉ុន្តែ ជួន​កាល​មនុស្ស​ចាប់​ផ្ដើម​មក​ប្រជុំ​សូម្បី​តែ​ពី​មុន​ការ​សិក្សា​អាច​ត្រូវ​ចាប់​ផ្ដើម​ជា​មួយ​នឹង​គេ។ យើង​មិន​គួរ​បង្អង់​ក្នុង​ការ​អញ្ជើញ​យ៉ាង​កក់ក្ដៅ​និង​ការ​លើក​ទឹក​ចិត្ត​មនុស្ស​មក​ប្រជុំ​ទេ។

៣ អ្វី​ដែល​គួរ​ធ្វើ៖ ប្រើ​ប័ណ្ណ​កម្មវិធី​ប្រជុំ​ដើម្បី​ប្រាប់​ឲ្យ​មនុស្ស​ដឹង​អំពី​កិច្ច​ប្រជុំ​តាម​តំបន់​របស់​យើង។ ប្រាប់​ថា​កិច្ច​ប្រជុំ​ទាំង​នោះ​គឺ​ឥត​គិត​ថ្លៃ​ទេ ហើយ​ក៏​គ្មាន​ការ​រៃ​លុយ​ដែរ។ សូម​ពន្យល់​នូវ​របៀប​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​ដឹក​នាំ។ បញ្ជាក់​ថា តាម​ការ​ពិត​ប្រជុំ​នោះ​គឺ​ជា​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ ហើយ​ពត៌​មាន​សិក្សា​នោះ​ត្រូវ​ផ្ដល់​ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​មើល​តាម។ និយាយ​អំពី​ជីវប្រវត្ដិ​និង​ឋានៈ​ផ្សេងៗ​នៃ​ពួក​អ្នក​ដែល​ចូល​រួម។ ប្រាប់​ថា​ពួក​គេ​ជា​មនុស្ស​ពី​តំបន់​នោះ ហើយ​ពួក​ក្មេង​អាយុ​ប៉ុណ្ណា ក៏​ត្រូវ​ស្វាគមន៍​ដែរ។ យើង​គួរ​អញ្ជើញ​អ្នក​សិក្សា​របស់​យើង ទាំង​ស្នើ​ជួយ​គេ​តាម​មធ្យោបាយ​ណា​ក៏​ដោយ​ដើម្បី​ឲ្យ​គេ​បាន​មក។

៤ អ្វី​មួយ​ដែល​បាន​ត្រូវ​សរសេរ​ក្រោយ​បង្អស់​ក្នុង​ព្រះ​គម្ពីរ គឺ​ជា​សេចក្ដី​អញ្ជើញ​ដ៏​កក់ក្ដៅ​មួយ ដើម្បី​ទទួល​នូវ​សំវិធានការ​របស់​ព្រះ​យេហូវ៉ា​សំរាប់​ជីវិត​៖ «ព្រះ​វិញ្ញាណ នឹង​ប្រពន្ធ​ថ្មោង​ថ្មី​ពោល​ថា អញ្ជើញ​មក . . . អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ»។ (វិវរណៈ ២២:១៧) គ្មាន​អ្វី​ល្អ​ជាង​ដែល​អាច​ជំនួស​ការ​អញ្ជើញ​អ្នក​ដទៃ​មក​កិច្ច​ប្រជុំ​នោះ​ទេ។

៥ អេសាយ ៦០:៨ ពណ៌នា​តាម​បទ​ទំនាយ អំពី​ពួក​អ្នក​សរសើរ​ថ្មី​រាប់​សែន​នាក់​ដែល​កំពុង​តែ​ចូល​ក្នុង​ក្រុមជំនុំ​នៃ​ព្រះ ជា​ព្រាប​ដែល​«រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប​នោះ»។ យើង​ទាំង​អស់​គ្នា​អាច​អញ្ជើញ​អ្នក​ថ្មី​មក​ឯ​កិច្ច​ប្រជុំ​យើង​ហើយ​ស្វាគមន៍​គេ។ តាម​របៀប​នេះ យើង​សហ​ការ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ពេល​ដែល​ទ្រង់​បង្កើន​ល្បឿន​នៃ​កិច្ចការ​ប្រមូល​នេះ។—អេសាយ ៦០:២២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក