បង្រៀនអ្នកដទៃឲ្យទទួលប្រយោជន៍ផ្ទាល់ខ្លួន
១ ព្រះយេហូវ៉ាមានព្រះហឫទ័យចង់ឲ្យមនុស្សទាំងអស់គ្នាទទួលប្រយោជន៍ផ្ទាល់ខ្លួន។ (អេសាយ ៤៨:១៧) ទ្រង់ជ្រាបពីអ្វីដែលនឹងនាំឲ្យយើងមានសុភមង្គលពិតប្រាកដ។ សេចក្ដីប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់ទ្រង់គឺដើម្បីឲ្យមនុស្សលោកជៀសវាងអន្តរាយ ហើយអរសប្បាយនឹងជីវិតដោយស្ដាប់តាមបញ្ជារបស់ទ្រង់។ យើងទទួលប្រយោជន៍ជាច្រើនផ្ទាល់ខ្លួន ដោយការរស់នៅតាមរបៀបព្រះ។ (ទំនុកដំកើង ៣៤:៨) តើតាមរបៀបណាដែលយើងអាចបង្រៀនអ្នកដទៃឲ្យធ្វើដូច្នេះដែរ?
២ តើមនុស្សចង់បានអ្វី? តើម្ចាស់ផ្ទះទាំងឡាយនៅតំបន់អ្នកព្រួយពីអ្វីខ្លះ? តើមិនមែនជាសន្ដិសុខនៃផ្ទះរបស់គេ ភាពរឹងមាំនៃអាពាហ៍ពិពាហ៍របស់គេ អនាគតពួកកូនៗរបស់គេ និងរឿងស្រដៀងនេះទេឬ? នៅពេលគេមានបញ្ហា តើអ្វីជាទីពឹងរបស់គេសំរាប់ជំនួយ? ប្រហែលជាពួកគេ ពឹងពាក់ទៅលើខ្លួនឯង ទៅលើកម្មវិធីរៀនជួយខ្លួនឯងឬក៏ការណែនាំពីអ្នកដទៃ។ ក្នុងដំណើរធ្វើអ៊ីចឹង មនុស្សជាច្រើនត្រូវសុញគំនិតដោយមតិដ៏មិនទៀងនិងមិនសមហេតុសមផលពីរបៀបដែលគេអាចទទួលប្រយោជន៍ផ្ទាល់ខ្លួន។ យើងត្រូវតែនាំឲ្យគេជឿថា អ្វីដែលព្រះបន្ទូលរបស់ព្រះផ្ដល់ជាការណែនាំ នោះគឺល្អប្រសើរជាងគេ។ (ទំនុកដំកើង ១១៩:៩៨) យើងអាចធ្វើអ៊ីចឹងដោយការបង្ហាញនូវរបៀបពួកគេអាចបង្កើតគុណភាពនៃជីវិតរបស់គេឥឡូវ បើសិនជាគេធ្វើការខិតខំសិក្សាព្រះគម្ពីរ ហើយអនុវត្តតាមអ្វីក្នុងព្រះគម្ពីរ។—ធីម៉ូថេទី២ ៣:១៦, ១៧
៣ ជីវភាពគ្រួសារដ៏ប្រសើរជាង: មនុស្សចំនួនតិចប៉ុណ្ណោះ ទទួលស្គាល់នូវរបៀបដែលឱវាទបានត្រូវបណ្ដាលសរសេរនោះក្នុងអេភេសូរ ៥:២២–៦:៤ មានប្រសិទ្ធិភាពក្នុងការដោះស្រាយបញ្ហាគ្រួសារ។ នោះជាករណីរបស់ប្ដីប្រពន្ធមួយគូ ដែលបានសម្រេចថាគេនឹងបែកគ្នាក្រោយពីដប់ឆ្នាំនៃអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ ការសិក្សាព្រះគម្ពីរបានត្រូវចាប់ផ្ដើមជាមួយនឹងប្រពន្ធនោះ ដែលត្រូវបង្រៀនពីគោលការណ៍ព្រះគម្ពីរ អំពីជីវភាពអាពាហ៍ពិពាហ៍។ មិនយូរប៉ុន្មានក្រោយមក ប្ដីនោះបានទទួលស្គាល់ការកែប្រែដែលនាងបានធ្វើពេលនាងអនុវត្តតាមគោលការណ៍ព្រះគម្ពីរ ហើយគាត់បានចូលរួមសិក្សានោះដែរ។ ក្រោយមកគាត់បានមានប្រសាសន៍ថា៖ «ឥឡូវ យើងបានរកឃើញមូលដ្ឋានសំរាប់ជីវភាពគ្រួសារដ៏ពិតដ៏សប្បាយហើយ»។
៤ គោលបំណងក្នុងជីវិតដ៏ពិតប្រាកដ: ពេលក្មេងប្រុសម្នាក់ដែលជាអ្នកញៀនថ្នាំបានរកជំនួយពីពួកស្មរបន្ទាល់ នោះគាត់បានត្រូវបង្រៀនថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់លើគាត់ផ្ទាល់។ គាត់បាននិយាយថា៖ ‹ខ្ញុំបានរៀនថា អ្នកបង្កើតមានគោលបំណងសំរាប់មនុស្ស ហើយក៏ផ្ដល់ជីវិតដែលរស់រហូតចំពោះអ្នកដែលទ្រង់ពេញព្រះទ័យ។ អ្នកមិនអាចនឹកស្មានដល់អារម្មណ៍ដ៏សប្បាយដែលខ្ញុំមានអំពីរឿងនោះទេ។ ឥឡូវខ្ញុំមានសុខភាពល្អ គំនិតស្ងប់ស្រួល ហើយទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះ›។
៥ គ្មានអ្នកណាដែលមិនអាចទទួលប្រយោជន៍ពីជំនួយដ៏សមហេតុសមផលក្នុងព្រះគម្ពីរទេ។ ដោយការប្រើដំបូន្មាននោះជាគ្រឿងណែនាំរបស់យើង នោះយើងនឹងត្រូវបញ្ជាក់ថា របៀបរបស់ព្រះយេហូវ៉ាគឺប្រសើរជាងឆ្ងាយណាស់ពីរបៀបនៃលោកីយ៍នេះ។ (ទំនុកដំកើង ១១៦:១២) គឺជាឯកសិទ្ធិរបស់យើង ឲ្យប្រាប់អ្នកដទៃពីសារនេះ ទាំងបង្រៀនគេឲ្យទទួលប្រយោជន៍ផ្ទាល់ខ្លួន។ ពេលដែលយើងធ្វើអ៊ីចឹង នោះយើងនឹងឃើញលទ្ធផលល្អជាច្រើន។