សូមពិចារណាមើលបន្ទូលរបស់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ!
១ ថ្ងៃនិមួយៗបង្កើតឲ្យមានបញ្ហាថ្មីៗដែលល្បងលជំនឿរបស់អ្នក។ ប្រហែលជាមនុស្សលោកីយ៍ម្នាក់ភេទផ្ទុយពីអ្នកដែលអ្នកស្គាល់ តែងតែបង្ខិតបង្ខំអ្នកចេញដើរលែងជាមួយគាត់។ គ្រូបង្រៀនរបស់អ្នកចង់ឲ្យអ្នកតាមរកអាជីពមួយដែលប្រកបដោយវត្ថុនិយម ឬក៏និយោជករបស់អ្នកចង់ឲ្យអ្នកធ្វើការហួសម៉ោង។ សុខភាពរូបកាយរបស់អ្នកប្រហែលជាកំពុងតែចុះអន់ខ្សោយទៅៗ។ ទោះបីអ្នកអាចប្រឈមការល្បងលបែបនេះណាពេលណាក៏ដោយ អ្នកមិនប្រឈមតែម្នាក់ឯងទេ។ ព្រះយេហូវ៉ានៅប្រុងប្រៀបដើម្បីប្រទានប្រាជ្ញាដែលអ្នកត្រូវការជាចាំបាច់ដើម្បីស៊ូទ្រាំនឹងការល្បងលទាំងនោះ។ ការពិចារណាមើលបទព្រះគម្ពីរនិងការពន្យល់ក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរ គឺជាវិធីមួយដែលអ្នកអាចក្រេបជញ្ជក់ព្រះបន្ទូលរបស់ព្រះយេហូវ៉ាជាទៀងទាត់។ តើអ្នកឆ្លៀតប្រយោជន៍ពីសំវិធានការនេះទេ?
២ ជំនួយអាចត្រូវទទួលបាន: អេសាយ ៣០:២០, ព.ថ. ពណ៌នាពីព្រះយេហូវ៉ាជា«លោកគ្រូដ៏ឧត្តម»ដែលរាស្ត្ររបស់ព្រះអាចពឹងពាក់ទទួលបានជំនួយ។ ទ្រង់ផ្គត់ផ្គង់ចំៗនូវអ្វីអ្នកត្រូវការដើម្បីប្រឈមបញ្ហាដែលល្បងលជំនឿរបស់អ្នក។ តើយ៉ាងដូចម្ដេច? ខគម្ពីរជាបន្ទាប់ពន្យល់ថា៖«ត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ សព្វថ្ងៃនេះ ព្រះយេហូវ៉ាផ្សាយព្រះបន្ទូលរបស់ទ្រង់តាមរយៈបទគម្ពីរហើយប្រកាសនវត្ថុពី‹អ្នកបំរើស្មោះត្រង់›។ (ម៉ាថាយ ២៤:៤៥) ក្នុងអត្ថបទប៉មយាមពីមុនៗប៉ុណ្ណោះ នោះក៏សម្បូរពោរពេញទៅដោយប្រាជ្ញា ដែលទាក់ទងស្ទើរគ្រប់ផ្នែកនៃជីវភាពគ្រីស្ទាន។ ការសើរើនូវអត្ថបទដែលត្រូវដកស្រងក្នុងការពិនិត្យមើលបទគម្ពីរ ជួយយើងមានស្បៀងជាចំណេះដែលរកតម្លៃដាក់គ្មានក្នុងការស៊ូទ្រាំនិងការល្បងលគ្រប់បែបយ៉ាង។—អេសាយ ៤៨:១៧
៣ ឆ្លៀតពេលដើម្បីពិចារណានោះ: ទោះបីព្រឹកជាពេលដ៏រវីរវល់ ម្ដាយម្នាក់បានធ្វើយ៉ាងណាឲ្យមិនខានអានហើយពិភាក្សាអំពីខបទគម្ពីរនិងការពន្យល់ជាមួយនឹងកូនប្រុសរបស់គាត់ពេលកូនកំពុងតែបរិភោគអាហារពេលព្រឹក។ ពាក្យនេះព្រមទាំងសេចក្ដីអធិស្ឋានគឺជាពាក្យក្រោយបង្អស់ដែលកូនប្រុសនោះឮជារៀងរាល់ព្រឹក មុនដែលចេញទៅសាលារៀន។ នោះបានចំរើនកម្លាំងរបស់គាត់ដើម្បីទប់ទល់នឹងការល្បងលឲ្យរួមដំណេក ដើម្បីកាន់ដោយមិនរារេនូវជំហរពេលប្រឈមជាតិនិយម ហើយដើម្បីផ្សព្វផ្សាយយ៉ាងក្លាហានដល់ពួកសិស្សនិងពួកលោកគ្រូអ្នកគ្រូ។ ទោះបីនៅពេលនោះគាត់ជាស្មរបន្ទាល់តែមួយគត់នៅសាលានោះ គាត់មិនដែលមានអារម្មណ៍ថាគាត់នៅតែម្នាក់ឯងទេ។
៤ អាស្រ័យព្រះយេហូវ៉ានិងបន្ទូលរបស់ទ្រង់សំរាប់ការណែនាំ។ បើសិនជាអ្នកធ្វើដូច្នោះ ទ្រង់នឹងជាបុគ្គលមួយអង្គពិតប្រាកដចំពោះអ្នក ដូចជាមិត្តសំឡាញ់ជាទីទុកចិត្ត។ បែររកពឹងពាក់ទ្រង់ជារៀងរាល់ថ្ងៃ! ដូចជារាប់លានអ្នកទូទាំងពិភពលោក ដែលពិចារណាមើលបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ សូមឲ្យភ្នែករបស់អ្នកទៅ‹ភ្នែកដែលឃើញលោកគ្រូដ៏ឧត្តមរបស់អ្នក›។