បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០០ ទំ. ១-៧
  • តើអ្នកមានគំនិតធ្វើពលិកម្មទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកមានគំនិតធ្វើពលិកម្មទេ?
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • របៀបរក្សាចិត្តគំនិតលះបង់ប្រយោជន៍ខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • កសាងជីវិតរបស់អ្នកនៅជុំវិញកិច្ចបំរើព្រះយេហូវ៉ា
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្ដទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរកាន់តាមព្រះយេស៊ូជានិច្ច
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០០ ទំ. ១-៧

តើ​អ្នក​មាន​គំនិត​ធ្វើ​ពលិ​កម្ម​ទេ?

១ ការ​អបអរ​នឹង​អ្វី​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​សម្រេច​ដើម្បី​មនុស្ស​ជាតិ​ដោយ​គ្មាន​គំនិត​អាត្មានិយម​នោះ គួរ​ជំរុញ​យើង​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​សមត្ថភាព កម្លាំង និង​គុណភាព​របស់​យើង​តាម​របៀប​ដែល​ប្រកប​ដោយ​ពលិ​កម្ម។ បទ​គម្ពីរ​អង្វរ​ថា៖ «ថ្វាយ​រូប​កាយ​ទុក​ជា​យញ្ញបូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង»។ (រ៉ូម ១២:១) ការ​ពិនិត្យ​មើល​ខ្លួន​ឯង​ម្ដងម្កាល​នឹង​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ថា តើ​ខ្លួន​កំពុង​តែ​បង្ហាញ​គំនិត​បែប​នោះ​អស់​ពី​សមត្ថភាព​តាម​តែ​កាលៈទេសៈ​របស់​ខ្លួន​ផ្ទាល់​ឬ​ក៏​អត់។

២ ក្នុង​ការ​រក​ចំណេះ​ខាង​ព្រះ​គម្ពីរ: តើ​អ្នក​បាន​កំណត់​ពេល​ទៀងទាត់​សំរាប់​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​ឬ​ទេ? តើ​អ្នក​ធ្វើ​តាម​កាល​វិភាគ​នោះ​ឬ​ទេ? តើ​អ្នក​មាន​ទំលាប់​រៀប​ចំ​បាន​ល្អ​សំរាប់​កិច្ច​ប្រជុំ​ក្រុមជំនុំ​ឬ​ទេ? បើសិន​ជា​អ្នក​ជា​មេ​គ្រួសារ តើ​អ្នក​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់​ជា​មួយ​ក្រុម​គ្រួសារ​របស់​ខ្លួន​ឬ​ទេ? ការ​ធ្វើ​អ្វីៗទាំង​នេះ ប្រហែល​ជា​នឹង​តម្រូវ​ឲ្យ​ធ្វើ​ពលិ​កម្ម​ខាង​ពេល​វេលា​ដែល​ត្រូវ​ចំណាយ​ដោយ​ការ​អង្គុយ​មើល​ទូរទស្សន៍ អង្គុយ​ចុច​កុំព្យូទ័រ ឬ​ក៏​សកម្មភាព​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ នេះ​ជា​ពលិ​កម្ម​ដ៏​តូចតាច​មួយ​យ៉ាង​ណា​ទៅ​ហ្ន៎! បើ​ប្រៀប​មើល​ដឹង​ថា ពេល​ដែល​ត្រូវ​ចំណាយ​ទៅ​លើ​ព្រះ​បន្ទូល​របស់​ព្រះ​នឹង​ជួយ​នាំ​យើង​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។—យ៉ូហាន ១៧:៣

៣ ក្នុង​ការ​បង្ហាត់​បង្រៀន​កូន​របស់​អ្នក: ពេល​ដែល​ល្អ​បំផុត​ដើម្បី​ចាប់​ផ្ដើម​រៀន​ធ្វើ​ពលិកម្ម​គឺ​ពេល​នៅ​ក្មេង​នៅ​ឡើយ។ ចូរ​បង្រៀន​កូនៗ​របស់​អ្នក ទោះបី​មាន​ពេល​ប្រលែង​លេង​ក៏​ដោយ​ នោះ​ត្រូវ​តែ​មាន​ពេល​សំរាប់​ធ្វើ​ការ​និង​កិច្ចការ​ខាង​ព្រះ​ធិបតេយ្យ​ផង​ដែរ។ (អេភេសូរ ៦:៤) ចូរ​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចការ​ផ្ទះ​ខ្លះៗដែល​មាន​ប្រយោជន៍។ រៀប​ចំ​កាល​វិភាគ​ដ៏​ទៀងទាត់​មួយ​ដើម្បី​រួម​ចំណែក​កិច្ច​បំរើ​ជា​មួយ​ពួក​គេ។ ចូរ​ពង្រឹង​ពាក្យ​ណែនាំ​របស់​អ្នក​ដោយ​ធ្វើ​ជា​គំរូ​ល្អ​មួយ។

៤ ក្នុង​កិច្ចការ​ក្រុមជំនុំ: ក្រុមជំនុំ​មួយ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ពេល​ដែល​ទាំង​អស់​គ្នា​សុខ​ចិត្ត​ធ្វើ​ពលិ​កម្ម​ដើម្បី​ប្រយោជន៍​ក្រុមជំនុំ​ទាំង​មូល។ (ហេព្រើរ ១៣:១៦) តើ​អ្នក​មាន​សមត្ថភាព​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​និង​កិច្ចការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ឬ​ទេ? តើ​អ្នក​អាច​ស្ម័គ្រ​ចិត្ត​ជួយ​អ្នក​ឈឺ​ឬ​អ្នក​វ័យ​ចាស់ ដោយ​ប្រហែល​ជា​ជួយ​ដឹក​គេ​ទៅ​ឯ​កិច្ច​ប្រជុំ​ទេ?

៥ មុន​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ពលិ​កម្ម​ដ៏​ឧឡារិក​បំផុត ជា​ការ​បូជា​ព្រះ​ជន្ម​របស់​ទ្រង់​ជា​មនុស្ស នោះ​ទ្រង់​បាន​ជូន​ឱវាទ​ដល់​ពួក​សិស្ស​ទ្រង់​ឲ្យ​ផ្ដោត​អារម្មណ៍​គេ​ទៅ​លើ​ប្រយោជន៍​ព្រះ​រាជាណាចក្រ ដោយ​ចាត់​ទុក​អ្វីៗផ្សេង​ទៀត​ជា​ការ​បន្ទាប់​បន្សំ។ (ម៉ាថាយ ៦:៣៣) ការ​តាម​រក​គំនិត​ធ្វើ​ពលិ​កម្ម​បែប​នេះ នឹង​នាំ​ឲ្យ​មាន​សុភមង្គល​ច្រើន​ជាង​មក​ដល់​យើង ពេល​ដែល​យើង​បន្ត​បំរើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក