បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០០ ទំ. ១
  • «ក្យសំដីដែលនិយាយចំពេល»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ក្យសំដីដែលនិយាយចំពេល»
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការសន្ទនាធម្មតា
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ក្យដ៏ស្រួលយល់មានប្រសិទ្ធិភាពច្រើនបំផុត
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រកាស«ដំណឹងល្អអំពីលោកយេស៊ូ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • គិតអំពីចំណាប់អារម្មណ៍
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០០ ទំ. ១

«ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល»

១ តើ​ការ​ប្រាប់​សារ​ពី​ជីវិត​ជូន​ដល់​អ្នក​ដទៃ ជា​ការ​ពិបាក​សំរាប់​អ្នក​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​និយាយ​អ្វី​ដ៏​ជ្រៅជ្រះ​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​អស់​អ្នក​ស្ដាប់​កោត​ស្ងើច​ឬ? នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បាន​ចាត់​ពួក​សិស្ស​របស់​ទ្រង់​ឲ្យ​ទៅ នោះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​គេ​ថា៖ «កំពុង​ដែល​ទៅ នោះ​ចូរ​ប្រកាស​ប្រាប់​ថា ‹នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ› »។ (ម៉ាថាយ ១០:៧) សារ​នោះ​មិន​ស្មុគស្មាញ​ទេ តែ​ស្រួល​ប្រាប់​វិញ។ សព្វ​ថ្ងៃ​នេះ​ក៏​មិន​ខុស​គ្នា​ទេ។

២ តាម​ធម្មតា យើង​ត្រូវ​ការ​ពាក្យ​តែ​ប៉ុន្មាន​ម៉ាត់​ទេ ដើម្បី​ចាប់​ផ្ដើម​នូវ​ការ​ពិគ្រោះ។ នៅ​ពេល​ដែល​ភីលីព​បាន​ជួប​នឹង​មនុស្ស​កំរៀវ​ជនជាតិ​អេធីយ៉ូពី ភីលីព​បាន​សួរ​គាត់​ថា៖ តើ«លោក​មើល​យល់​ឬ​ទេ?»។ (កិច្ចការ ៨:៣០) ជា​លទ្ធផល​នោះ មាន​ការ​ពិគ្រោះ​ដ៏​មាន​ប្រយោជន៍​មែន​ទែន! ពី«ពាក្យ​សំដី​ដែល​និយាយ​ចំ​ពេល»។—សុភាសិត ២៥:១១

៣ អ្នក​ក៏​អាច​ប្រើ​វិធី​ស្រដៀង​គ្នា​នេះ​ដែរ ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​អ្នក។ តើ​ដោយ​របៀប​ណា​ទៅ? ដោយ​ប្រុង​ស្មារតី និង​ជ្រើសរើស​ពាក្យ​ណា​ដែល​សម​ស្រប​នឹង​កាលៈទេសៈ។ សួរ​សំនួរ​មួយ និង​ប្រុង​ស្ដាប់​នូវ​ការ​តប​ឆ្លើយ។

៤ សំនួរ​បឋម​ខ្លះៗ: ដើម្បី​ផ្ដើម​នូវ​ការ​សន្ទនា​មួយ អ្នក​ប្រហែល​ជា​អាច​សាក​ប្រើ​សំនួរ​ណា​មួយ​ដូច​ត​ទៅ​នេះ:

◼ «តើ​អ្នក​ទូល​ថ្វាយ​សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អង្គ​ម្ចាស់ (ឬ​‹ឱ! ព្រះ​វរបិតា›) ក្នុង​ការ​ថ្វាយ​បង្គំ​របស់​អ្នក​ទេ?»។ (ម៉ាថាយ ៦:៩, ១០) សូម​សូត្រ​ផ្នែក​ណា​មួយ​នោះ និង​ក្រោយ​មក​និយាយ​ថា៖ «អ្នក​ខ្លះ​សួរ​ថា ‹តើ​ព្រះ​មាន​ព្រះ​នាម​អ្វី ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​នឹង​ត្រូវ​លើក​ឲ្យ​បាន​បរិសុទ្ធ (ឬ​ពិសិដ្ឋ) នោះ?› អ្នក​ឯ​ទៀត​សួរ​ថា៖ ‹តើ​រាជ្យ ដែល​ព្រះ​យេស៊ូ​បាន​ឲ្យ​យើង​បន់​សុំ​ឲ្យ​មក​ដល់​នោះ​ជា​អ្វី​ទៅ?› តើ​អ្នក​បាន​រក​ឃើញ​ចម្លើយ​ដែល​ស្កប់ស្កល់​ចិត្ត​ទេ ចំពោះ​សំនួរ​ទាំង​នេះ?»។

◼ «តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ ថា‹ជីវិត​មាន​ខ្លឹមសារ​យ៉ាង​ណា›នោះ?»។ សូម​បង្ហាញ​ថា ខ្លឹមសារ​នោះ​ទាក់ទង​នឹង​ចំណេះ​អំពី​ព្រះ។—សាស្ដា ១២:១៣; យ៉ូហាន ១៧:៣

◼ «តើ​អ្នក​គិត​ថា នឹង​លែង​មាន​សេចក្ដី​ស្លាប់​នៅ​ខាង​មុខ​ឬ​ទេ?»។ សូម​ប្រើ​បទ​គម្ពីរ​អេសាយ ២៥:៨ និង​វិវរណៈ ២១:៤ ដើម្បី​ជូន​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត។

◼ «តើ​មាន​របៀប​ដោះ​ស្រាយ​យ៉ាង​ស្រួល នូវ​ការ​ច្របូកច្របល់​ក្នុង​លោកីយ៍​នេះ​ឬ​ទេ?»។ សូម​បង្ហាញ​ថា ព្រះ​ទ្រង់​បង្រៀន​ឲ្យ​យើង​«ស្រឡាញ់​អ្នក​ជិត​ខាង»។—ម៉ាថាយ ២២:៣៩

◼ «នៅ​ថ្ងៃ​មួយ​ខាង​មុខ​នេះ តើ​នឹង​មាន​មហន្តរាយ​សកលលោក ដែល​នឹង​បំផ្លាញ​ផែនដី​យើង​នេះ​អស់​ទៅ​ឬ?»។ បង្ហាញ​នូវ​សេចក្ដី​សន្យា​ពី​ព្រះ​គម្ពីរ​ដែល​ថា ផែនដី​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប។—ទំនុកដំកើង ១០៤:៥

៥ ចូរ​ថ្លែង​ដំណឹង​ល្អ​តាម​របៀប​ដែល​ស្រួល​យល់ ចំៗ និង​ដោយ​វិធី​ដ៏​សប្បុរស។ ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​មក​លើ​ការ​ខំ​ប្រឹង​របស់​អ្នក សូម្បី​តែ​អ្នក​ប្រាប់​‹ពាក្យ​តែ​មួយ​ម៉ាត់›ខាង​សេចក្ដី​ពិត​ដល់​អ្នក​ដទៃ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក