មានសាមគ្គីភាពដោយសារការបង្រៀនពីព្រះ បង្ហាញឲ្យឃើញសាមគ្គីភាពពិតរវាងបងប្អូន
អ្នកត្រួតពិនិត្យតាមមណ្ឌលម្នាក់បានចូលរួមការសិក្សាព្រះគម្ពីរជាមួយស្ត្រីម្នាក់ដែលមិនទាន់ទៅប្រជុំក្នុងក្រុមជំនុំនៅឡើយទេ។ គាត់បានអញ្ជើញស្ត្រីនោះមើលកាសែតវីដេអូដែលមានចំណងជើងថា មានសាមគ្គីភាពដោយការបង្រៀនពីព្រះ។ សប្ដាហ៍នោះឯងគាត់បានទៅកិច្ចប្រជុំមួយនិងបានស្រដីថា គាត់សប្បាយចិត្តណាស់ពេលទៅទីនោះ។ ហេតុអ្វីបានជាកាសែតវីដេអូនេះនាំឲ្យមានលទ្ធផលយ៉ាងរហ័សដូច្នេះ? អ្នកស្រីនោះបានកោតស្ងើចនូវសាមគ្គីដ៏រឹងមាំរបស់បងប្អូនយើង ទោះជានៅកណ្ដាលលោកីយ៍មួយដ៏ឃោរឃៅនិងពេញទៅដោយសេចក្ដីសំអប់ក៏ដោយ។—យ៉ូហាន ១៣:៣៥
សូមមើលកាសែតវីដេអូនេះដើម្បីឃើញ និងទទួលស្គាល់នូវសន្ដិភាពហើយសេចក្ដីស្រឡាញ់ ដែលមានរវាងបណ្ដាស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងផែនដី។ រួចមក សូមរំពឹងគិតអំពីសំនួរដូចតទៅនេះ:
(១) ហេតុដូចម្ដេចបានជា«ការបង្រៀនពីព្រះ»ជាប្រធានដ៏សមរម្យសំរាប់មហាសន្និបាតជាច្រើននៅឆ្នាំ១៩៩៣-១៩៩៤?—មីកា ៤:២
(២) តើសេចក្ដីពិតពីព្រះគម្ពីរមានខ្លឹមសារអ្វី សំរាប់ក្រុមគ្រួសារខ្លះៗ? តើសេចក្ដីពិតនោះ មានន័យអ្វីសំរាប់ក្រុមគ្រួសាររបស់អ្នក?
(៣) ហេតុអ្វីការមានព្រះយេហូវ៉ាបង្រៀនយើងនោះ ជាអ្វីដ៏សំខាន់ដូច្នេះ?—ទំនុកដំកើង ១៤៣:១០
(៤) តើមានការពិបាកអ្វីខ្លះ ដែលគេត្រូវដោះស្រាយក្នុងការរៀបចំសំរាប់មហាសន្និបាតអន្តរជាតិ?
(៥) តើដោយដូចម្ដេចដែលអ្នកបានឃើញទំនុកដំកើង ១៣៣:១ និងម៉ាថាយ ៥:៣សម្រេចឡើង នៅឯមហាសន្និបាតគ្រីស្ទានដែលអ្នកបានចូលរួមនោះ?
(៦) តើមានទីសំអាងអ្វីខ្លះពីសាធារណជន ក្នុងការបញ្ជាក់ពីឥទ្ធិពលដ៏ខ្លាំងដែលមកតាមរយៈការបង្រៀនពីព្រះ?—វិវរណៈ ៧:៩
(៧) ស្តីអំពីពិធីបុណ្យជ្រមុជទឹកដែលមានគ្នាច្រើននាក់ដូច្នេះ តើមានចំនួនប៉ុន្មាននាក់ដែលជាចំនួនឡើងដល់កំពូល?
(៨) តើពាក្យបន្ទូលណារបស់ព្រះយេស៊ូវ មីកា និងពេត្រុស ដែលកំពុងតែសម្រេចពេលឥឡូវនេះក្នុងចំណោមពួកស្មរបន្ទាល់ព្រះយេហូវ៉ា?
(៩) តើអ្វីបញ្ជាក់ឲ្យអ្នកជឿថា ការមានមនុស្សលោកសាមគ្គីគ្នាជាក្រុមគ្រួសារតែមួយ មិនមែនជាការស្រមើស្រមៃប៉ុណ្ណោះទេ?
(១០) តើអ្នកនឹងបញ្ចាំងកាសែតវីដេអូនេះឲ្យអ្នកណាខ្លះមើល? ហេតុអ្វី?
ក្រោយពីបានមើលកាសែតវីដេអូមួយនេះ បងស្រីម្នាក់បានសន្និដ្ឋានយ៉ាងសង្ខេបថា៖ «កាសែតវីដេអូនេះនឹងជួយខ្ញុំកាន់តែច្រើនទៀត ឲ្យនឹកគិតជានិច្ចថា បងប្អូនប្រុសស្រីគ្រីស្ទានជាច្រើននាក់ទូទាំងពិភពលោកនៅពេលដំណាលគ្នានេះ កំពុងតែបំរើព្រះយេហូវ៉ាយ៉ាងស្មោះអស់ពីចិត្ត។ . . . សាមគ្គីភាពរបស់យើងជាបងប្អូន ពិតជាមានតម្លៃមែន!»។—អេភេសូរ ៤:៣