បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០១ ទំ. ៤
  • តើយើងមានគោលដៅអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងមានគោលដៅអ្វី?
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ណែនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ជួយអ្នកឯទៀតមកឯកិច្ចប្រជុំ
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបបញ្ចុះបញ្ចូលឲ្យមានសិស្ស ដោយប្រើសៀវភៅចំណេះ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០១ ទំ. ៤

តើ​យើង​មាន​គោល​ដៅ​អ្វី?

១ ហេតុ​អ្វី​បាន​ជា​យើង​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​ដូច្នេះ? តើ​យើង​គ្រាន់​តែ​ចង់​ផ្ដល់​ចំណេះ ឬ​ជួយ​គេ​មាន​ជីវិត​រីក​ចំរើន​ឡើង ឬ​ក៏​ជួយ​បំភ្លឺ​ឲ្យ​គេ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ពេល​អនាគត​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ! យើង​មាន​គោល​ដៅ​ចំ​បង គឺ​ចង់​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ថែម​ទៀត​ឲ្យ​កាន់​តាម​ព្រះ​យេស៊ូ​គ្រីស្ទ! (ម៉ាថាយ ២៨:១៩; កិច្ចការ ១៤:២១) ហេតុ​នោះ​ហើយ​បាន​ជា​អស់​អ្នក​ដែល​យើង​សិក្សា​ជា​មួយ​នោះ ត្រូវ​តែ​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុមជំនុំ​ដែរ។ ការ​រីក​ចំរើន​របស់​គេ​ខាង​វិញ្ញាណ នោះ​ជាប់​ទាក់ទង​យ៉ាង​ចំៗនឹង​ការ​យល់​ដឹង​អំពី​អង្គការ​គ្រីស្ទាន​នេះ​អស់​ពី​ដួង​ចិត្ត។

២ របៀប​សម្រេច​ការ​នោះ: ចាប់​ពី​ដំបូង​ទៅ ចូរ​ជំរុញ​ទឹក​ចិត្ត​សិស្ស​ជា​បន្ត ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុមជំនុំ។ (ហេព្រើរ ១០:២៤, ២៥) ជួយ​ពន្យល់​ថា កិច្ច​ប្រជុំ​ទាំង​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​គាត់ ក៏​ជួយ​គាត់​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ និង​បើក​ឱកាស​ឲ្យ​គាត់​រាប់​អាន​មនុស្ស​ល្អៗ ជា​មួយ​អ្នក​ដទៃ​ដែល​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ដែរ។ (ទំនុកដំកើង ២៧:១៣; ៣២:៨; ៣៥:១៨) សំដី​សំដៅ​របស់​អ្នក​ផ្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អបអរ​ចំពោះ​ក្រុមជំនុំ​និង​កិច្ច​ប្រជុំ​និ​មួយៗនោះ នឹង​ដាស់​អារម្មណ៍​របស់​សិស្ស​ដែល​សិក្សា​ឲ្យ​ចង់​ចូល​រួម​ផង​ដែរ។

៣ អ្នក​ថ្មី​ត្រូវ​យល់​ដឹង​ថា អង្គការ​របស់​ព្រះ​យេហូវ៉ា​មាន​ភាតរភាព​អន្តរជាតិ។ សូម​បង្ហាញ​កាសែត​វីដេអូ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា អង្គការ​ដែល​គាំទ្រ​ឈ្មោះ​នោះ និង​ភាតរភាព​របស់​បងប្អូន​យើង។ សូម​ជួយ​គេ​យល់​ដឹង​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ប្រើ​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក​ដែល​បាន​ឧទ្ទិស​ថ្វាយ​ខ្លួន​ហើយ ដើម្បី​សម្រេច​នូវ​ព្រះ​ហឫទ័យ​របស់​ទ្រង់។ ចូរ​ឲ្យ​អ្នក​ថ្មី​ទាំង​នេះ​ដឹង​ថា គេ​ក៏​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​បំរើ​ព្រះ​ដែរ។—អេសាយ ២:២, ៣

៤ ការ​ឃើញ​សិស្ស​ព្រះ​គម្ពីរ​ម្នាក់​ក្លាយ​ជា​អ្នក​ដែល​ពិត​ជា​កាន់​តាម​ព្រះ​យេស៊ូ ពិត​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ណា​ទៅ​ហ្ន៎! នេះ​ហើយ​ជា​គោល​ដៅ​របស់​យើង!—យ៉ូហានទី៣ ៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក