អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«តាំងពីដើមមក គ្រប់ទាំងសង្គមមនុស្សបានគិតត្រិះរិះពិចារណានូវសំនួរសួរថា តើមនុស្សរស់បន្តទៀតក្រោយពីស្លាប់ទេ? តើអ្នកគិតយ៉ាងណា? [ក្រោយពីគេឆ្លើយ សូមអានយ៉ូប ១៤:១៤] ទស្សនាវដ្ដីនេះអាចឆ្លើយបាន យោងទៅតាមអ្នកដែលបានបង្កើតរបស់សព្វសារពើមក ទ្រង់ជ្រាបពីអ្វីដែលកើតឡើងចំពោះយើងពេលយើងស្លាប់ទៅ»។
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«យើងទាំងអស់គ្នានិយមតែសិទ្ធិថា យើងជឿអ្វីៗតាមតែចិត្តរបស់យើង។ ខ្ញុំគិតថា អ្នកគិតដូច្នេះដែរ មែនទេ? ក៏ប៉ុន្តែ តើអ្នកគិតថាជំនឿរបស់មនុស្សទាំងអស់សុទ្ធតែត្រឹមត្រូវទេ? [ចាំឲ្យគេឆ្លើយ] អត្ថបទនេះពិគ្រោះរឿងថាតើជំនឿទាំងអស់របស់មនុស្សសុទ្ធតែត្រឹមត្រូវឬក៏អត់ ហើយក៏ជួយយើងឲ្យយល់ដឹងពីអ្វីដែលយើងអាចផ្ទៀងផ្ទាត់ឲ្យប្រាកដថាជំនឿរបស់យើងមានមូលដ្ឋានទៅលើសេចក្ដីពិតមែនឬមិនមែន?»។