អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«មនុស្សស្ទើរតែទាំងអស់ធ្លាប់ងឿងឆ្ងល់អំពីទីបញ្ចប់នៃពិភពលោក។ ពួកវិទ្យាសាស្ត្រមានយោបល់របស់គេ និងសាសនាផ្សេងៗក៏មានជំនឿរបស់ពួកគេដែរ។ អ្នកធ្លាប់ឆ្ងល់ទេថាតើមានស្ថានភាពអ្វីខ្លះដែលនាំឲ្យដឹងពីគ្រាចុងក្រោយនៃពិភពលោកយើង? [ទុកឲ្យឆ្លើយ] អស់ជិត២.០០០ឆ្នាំមកហើយ ទំនាយជាច្រើនបានសរសេរទុកនៅក្នុងសៀវភៅចាស់ពីបុរាណនេះ ស្តីអំពីព្រឹត្ដិការណ៍ផ្សេងៗរួមជាសញ្ញាសម្គាល់ដែលបង្ហាញថានេះជាគ្រាចុងក្រោយ។ [សូមអានម៉ាថាយ ២៤:៧, ៨] ទស្សនាវដ្ដីនេះរៀបរាប់ប្រាប់អំពីព្រឹត្ដិការណ៍ផ្សេងទៀតដែលបញ្ជាក់ថាគ្រានេះគឺទីអវសាននៃពិភពលោក»។
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«សព្វថ្ងៃនេះ មានមតិខ្វែងគ្នាជាច្រើនអំពីការចិញ្ចឹមអប់រំកូន។ តើអ្នកគិតថាមាតាបិតាអាចរកយោបល់ដែលអាចទុកចិត្តបានទេ? [ទុកឲ្យឆ្លើយ រួចហើយសូមអានទំនុកដំកើង ៣២:៨] ទស្សនាវដ្ដីនេះផ្ដល់ការណែនាំដ៏មានប្រយោជន៍ ដែលមកពីព្រះគម្ពីរក្នុងការចិញ្ចឹមអប់រំកូន»។