អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែតុលា
«មនុស្សស្ទើរតែគ្រប់រូប មិនថាកាន់សាសនាឬអត់ក្ដី ធ្លាប់បន់ព្រះ ‹សូមឲ្យព្រះជួយផង›។ អ្នកខ្លះក៏ឆ្ងល់ពីហេតុដែលព្រះមិនជួយ ដូចបុរសម្នាក់នេះនៅសម័យបុរាណ។ [អានយេរេមា ១២:១] លោកអ្នកច្បាស់ជាឆ្ងល់ដូចគាត់ដែរ មែនទេ? ទស្សនាវដ្ដីនេះពន្យល់ថា ព្រះមានមូលហេតុដែលទ្រង់ទុកពេលយូរ គឺដើម្បីដោះស្រាយរឿងសំខាន់មួយ»។
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«មនុស្សជាច្រើនគិតថាអនាគតរបស់គេមិនទៀងទេ គឺល្អជាងឲ្យយើងរស់សម្រាប់តែមួយថ្ងៃៗ។ តើលោកអ្នកគិតយ៉ាងដូចម្ដេចដែរ? [ទុកឲ្យគេឆ្លើយ] គួរឲ្យចាប់អារម្មណ៍ពីយោបល់នេះរបស់ព្រះយេស៊ូ។ [អានម៉ាថាយ ៦:៣៤] ទស្សនាវដ្ដីនេះជួយពន្យល់ពីរបៀបដែលយើងអាចគិតគ្រោងទុកសម្រាប់អនាគត ហើយតំណាលគ្នានោះក៏ជួយយើងឲ្យជៀសវាងពីការខ្វល់ខ្វាយហួសហេតុអំពីអនាគតដែរ»។