អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«មនុស្សខ្លះគិតថា ជំនឿឆ្វេងនិងទំនៀមទំលាប់គ្រាន់តែជារឿងធម្មតាគ្មានអានុភាពមកលើជីវិតគេទេ។ [បង្ហាញចំណុចមួយឬពីរនៅប្រអប់ទំព័រទី៥] តើអ្នកធ្លាប់គិតថា រឿងបែបនេះកើតមកពីណាឬទេ? [ក្រោយគាត់ឆ្លើយ អានកូរិនថូសទី២ ១១:១៤]។ ទស្សនាវដ្ដីនេះបង្ហាញនូវទស្សនៈរបស់ព្រះគម្ពីរអំពីជំនឿឆ្វេង»។
ប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា
«មនុស្សជាច្រើនគិតថា ជំនឿឆ្វេងនិងទំនៀមទំលាប់នៃជំនឿឆ្វេងអាចការពារពួកគេ ព្រមទាំងនាំឲ្យពួកគេមានសុខុមាលភាពល្អ។ ប៉ុន្តែ តើអ្នកគិតថា តើអ្នកណាពិតជាយកចិត្តទុកដាក់នឹងសុខុមាលភាពរបស់យើង? [ក្រោយគាត់ឆ្លើយ អានពេត្រុសទី១ ៣:១២] ទស្សនាវដ្ដីនេះអាចជួយយើងឲ្យយល់ថា ព្រះអាចការពារយើងបាន ហើយថា ទ្រង់ពិតជាយកចិត្តទុកដាក់នឹងសុខុមាលភាពរបស់យើង»។