អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«ពេលមនុស្សបាត់បង់បុគ្គលដែលជាទីស្រឡាញ់ដោយសារសេចក្ដីស្លាប់ឬជំងឺណាមួយ គេតែងឆ្ងល់ថា ‹ហេតុអ្វីព្រះឲ្យយើងរងទុក្ខវេទនាដូច្នេះ›? អ្នកប្រហែលជាបានសួរសំនួរដូចនេះដែរ។ ព្រះគម្ពីរបង្ហាញថាព្រះមានព្រះទ័យអាណិតអាសូរចំពោះអស់អ្នកដែលរងទុក្ខ។ [អានអេសាយ ៦៣:៩ក] ទស្សនាវដ្ដីនេះពន្យល់នូវមូលហេតុដែលយើងអាចប្រាកដថាព្រះនឹងបញ្ចប់នូវការរងទុក្ខ»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«ពេលប្រឈមមុខនឹងការរងទុក្ខវេទនា សូម្បីតែពួកអ្នកដែលកាន់សាសនាក៏អាចមានអារម្មណ៍ថា ព្រះឥតយកព្រះទ័យទុកដាក់នឹងគេទេ។ តើអ្នកធ្លាប់ដែលមានអារម្មណ៍បែបនេះទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] សូមកត់សម្គាល់នូវបន្ទូលនេះពីព្រះគម្ពីរដែលផ្ដល់ឲ្យការសម្រាលទុក្ខ។ [អានទំនុកដំកើង ៣៤:១៥] អត្ថបទនេះនឹងបង្ហាញយើងនូវរបៀបដែលយើងអាចស៊ូទ្រាំនឹងការរងទុក្ខលំបាកបាន»។