អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«យើងភាគច្រើនធ្លាប់កើតទុក្ខ ដោយមានបងប្អូនញាតិមិត្តជាទីស្រឡាញ់បានទទួលមរណភាព។ ខ្ញុំចង់បង្ហាញអ្នកសេចក្ដីសន្យាមួយដែលសម្រាលទុក្ខ។ តើអ្នកធ្លាប់ឮសេចក្ដីសន្យានេះទេ? [សូមអានកិច្ចការ ២៤:១៥ រួចអនុញ្ញាតឲ្យឆ្លើយ] យ៉ាងណាក៏ដោយ មនុស្សជាច្រើនឆ្ងល់ថា តើនរណាខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? តើការនេះនឹងកើតឡើងនៅពេលណា? នៅទីណា? ទស្សនាវដ្ដីនេះផ្ដល់ចម្លើយចំពោះសំណួរទាំងនោះដែលមានមូលដ្ឋានលើព្រះគម្ពីរ»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«សព្វថ្ងៃនេះមានសត្រូវម្នាក់កំពុងតែដេញតាមយើង។ សត្រូវនោះគឺជាសេចក្ដីស្លាប់។ គ្មាននរណាម្នាក់អាចប្រឆាំងឬគេចផុតបានឡើយ។ ក៏ប៉ុន្តែ តើមានហេតុដែលយើងអាចសង្ឃឹមថាសេចក្ដីស្លាប់នឹងមិនមានទៀតទេ? [អនុញ្ញាតឲ្យឆ្លើយ] សូមកត់សម្គាល់អំពីអ្វីដែលសៀវភៅបុរាណនេះបានសរសេរ [សូមអានកូរិនថូសទី១ ១៥:២៦] យើងឃើញច្បាស់ថានៅអនាគតដ៏ឆាប់ៗខាងមុខនេះសេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោលជាស្ថាពរ។ ទស្សនាវដ្ដីនេះពន្យល់អំពីរបៀបដែលហេតុការណ៍នេះនឹងកើតមានឡើង»។