អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមីនា
«អ្នកវិទ្យាសាស្ត្រជាច្រើនបង្រៀនថារបស់សព្វសារពើទាំងអស់កើតមកដោយឯកឯង។ តើលោកអ្នកគិតថា ផែនដីដ៏ល្អបំព្រងនេះ ពិតជាបានកើតមកពីធម្មជាតិដោយចៃដន្យទេ? [ទុកឲ្យគេឆ្លើយ] សូមមើលទស្សនៈរបស់ស្តេចមួយអង្គពីសម័យបុរាណ។ [អានទំនុកដំកើង ៨:៣, ៤] ទស្សនាវដ្ដីនេះនឹងជួយពន្យល់ថែមទៀត ថាតើប្រព័ន្ធព្រះអាទិត្យដ៏អស្ចារ្យរបស់យើងនេះកើតមកពីណា?»។
ប៉មយាម ថ្ងៃទី១ ខែមេសា
«មនុស្សជាច្រើនមានអារម្មណ៍ថាសាសនាទាំងអស់នាំទៅឯព្រះ។ បើដូច្នេះមែន តើលោកអ្នកគិតថាចាំបាច់ ឲ្យមនុស្សម្នាក់ៗជ្រើសរើសសាសនាទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ពីយោបល់នេះ។ [អានយ៉ូហានទី១ ៤:១] ទស្សនាវដ្ដីនេះនឹងពន្យល់ពីរបៀបដែលយើងអាចល្បងមើលឲ្យដឹងថា សេចក្ដីបង្រៀននោះមកពីព្រះឬអត់? ហើយក៏ពន្យល់ពីរបៀបដែលសាសនានានាបានចាប់ផ្ដើមដែរ»។