អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«ដោយសារស្ថានភាពក្នុងសង្គមមនុស្សនាសម័យនេះចេះតែប្រែប្រួលក្រឡាប់ចាក់ នោះមនុស្សជាច្រើនចង់បានការណែនាំដើម្បីមានសុភមង្គលក្នុងរង្វង់គ្រួសារ ជាពិសេសការណែនាំដែលទាក់ទងនឹងករណីយកិច្ចរបស់គូអាពាហ៍ពិពាហ៍និងមាតាបិតា។ តើលោកអ្នកគិតថាមានសៀវភៅធម៌ណាមួយដែលជូនយោបល់ល្អចំពោះគូស្វាមីភរិយាទេ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ឱវាទដ៏ល្អដែលបានកត់ទុកក្នុងគម្ពីរបរិសុទ្ធនេះ។ [អាន ភីលីព ២:៣, ៤] ទស្សនាវដ្ដីនេះ (នៅទំព័រទី២១) ក៏មានអត្ថបទមួយដែលជូនយោបល់ល្អៗស្តីអំពី«អាពាហ៍ពិពាហ៍និងកូន»»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«បើទំនាយនេះបានសម្រេច តើល្អទេ? [អាន អេសាយ ២:៤។ ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ថា ព្រះនឹងធ្វើអន្តរាគមន៍ដើម្បី«សំរេចរឿង»ឬដោះស្រាយបញ្ហារបស់មនុស្សជាតិ។ គម្ពីរបញ្ជាក់ថា តាមរយៈសង្គ្រាមដ៏ធំមួយដែលហៅថាអើម៉ាគេដូន នោះព្រះនឹងធ្វើឲ្យលែងមានសង្គ្រាមតទៅទៀត។ ទស្សនាវដ្ដីនេះពន្យល់អំពីសង្គ្រាមអើម៉ាគេដូន និងមូលហេតុដែលយើងគួរទន្ទឹងចាំសង្គ្រាមនោះ»។