អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមេសា
«ជាធម្មតាមនុស្សចេះតែកាន់សាសនាតាមទំនៀមទម្លាប់ដូនតា ហើយមិនដែលគិតដូរសាសនាទេ។ ប៉ុន្តែ ចុះយ៉ាងណាបើមានធម៌ពីចាស់បុរាណមួយជួយពន្យល់អំពីអ្នកដែលបង្កើតរបស់សព្វសារពើ តើយើងសុខចិត្តគោរពគាត់ដូចជាគោរពឪពុកម្ដាយទេ? [ទុកឲ្យគេឆ្លើយ] សូមមើលអ្វីដែលរៀបរាប់ក្នុងសៀវភៅពីចាស់បុរាណនេះ។ [អានលោកុប្បត្តិ ២:៧] បើដូច្នេះ តើយើងអាចសម្គាល់ពួកអ្នកដែលថ្វាយបង្គំពិតរបស់ព្រះយេហូវ៉ាបានយ៉ាងណា? ទស្សនាវដ្ដីនេះនឹងជួយពន្យល់»។
ប៉មយាម ថ្ងៃទី១ ខែឧសភា
«មើលទៅដូចជាអំពើឃោរឃៅមានកាន់តែច្រើនឡើងៗ។ [លើកឧទាហរណ៍ដែលកើតមានក្នុងតំបន់ ឬពីទស្សនាវដ្ដី] តើអ្នកធ្លាប់ឆ្ងល់អ្វីជំរុញមនុស្សឲ្យធ្វើអំពើឃោរឃៅដោយឥតញញើតនោះទេ? [ទុកឲ្យគេឆ្លើយ] សៀវភៅពីបុរាណនេះបានទាយប្រាប់ពីមនុស្សដែលធ្វើអំពើឃោរឃៅដោយគ្មានមេត្ដាកាន់តែច្រើនឡើងៗនោះ។ [អានធីម៉ូថេទី២ ៣:១-៥] ទស្សនាវដ្ដីនេះនឹងជួយឆ្លើយសំណួរ«តើមនុស្សដែលគ្មានមេត្ដានឹងមានរហូតទេ?»។