អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា
«មនុស្សជាច្រើនចេះតែឆាប់ខឹង ហើយពូកែជេរប្រមាថ។ ពេលគេប្រព្រឹត្តបែបនេះមកលើយើង ធ្វើឲ្យយើងពិបាកចិត្តណាស់ មែនទេ? [ទុកឲ្យគេឆ្លើយ] ពេលមានកាលៈទេសៈនេះ តើយើងគួរប្រព្រឹត្តយ៉ាងណាដើម្បីឲ្យមានចិត្តស្ងប់វិញ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់យោបល់ដ៏ល្អនេះ។ [អាន កូល៉ុស ៣:១៣] ទស្សនាវដ្ដីនេះក៏មានយោបល់ឯទៀតដែរ ដែលបញ្ជាក់ពីអ្វីដែលបណ្ដាលឲ្យមានចិត្តស្ងប់»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា
«រាល់ថ្ងៃយើងឮដំណឹងអំពីការឈឺចាប់ ជំងឺ និងសេចក្ដីស្លាប់។ តើអ្នកធ្លាប់ឆ្ងល់ថា នឹងមានអ្វីមួយដែលអាចជួយយើងឲ្យរួចពីបញ្ហាទាំងនេះទេ? [ទុកឲ្យគេឆ្លើយ] ខគម្ពីរនេះបានផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សរាប់លាននាក់។ [អាន យ៉ូហាន ៣:១៦] ចំណុចនេះបានត្រូវបកស្រាយនៅក្នុងទស្សនាវដ្ដីនេះ ដែលមានចំណងជើងថា ‹ម្នាក់ស៊ូស្លាប់ដើម្បីសង្គ្រោះយើង› »។