អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«សព្វថ្ងៃនេះមនុស្សជាច្រើនទទួលរងគ្រោះដោយសារអំពើឃោរឃៅនិងការសង្កត់សង្កិន។ នេះជាអ្វីដែលនាំឲ្យព្រួយបារម្ភណាស់មែនទេ? [សូមលើកឧទាហរណ៍មួយដែលគេដឹងជាទូទៅនៅក្នុងតំបន់ ហើយអនុញ្ញាតឲ្យឆ្លើយ] ទស្សនាវដ្ដីនេះប្រាប់ថាតើព្រះមានទស្សនៈយ៉ាងណាចំពោះជីវិតមនុស្ស? ហើយក៏ពន្យល់ដែរថាតើទ្រង់នឹងដោះលែងយើងឲ្យផុតពីការរងទុក្ខដែលមាននៅសព្វថ្ងៃនេះយ៉ាងណា?»។ សូមអានទំនុកដំកើង ៧២:១២-១៤
ប៉មយាម ថ្ងៃទី១ ខែឧសភា
«ខ្ញុំជឿជាក់ថាអ្នកនៅចងចាំនៅឡើយនូវរបាយការណ៍ពត៌មានស្តីអំពីវិនាសកម្មដ៏គួរឲ្យខ្លាចដែលបណ្ដាលមកពីរលកយក្សទ្វីបអាស៊ីឆ្នាំទៅនេះ។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺបន្ទាប់ពីសោកនាដកម្មមក អ្នកខ្លះបានបែរមករកព្រះដើម្បីសំរាលទុក្ខសោក រីឯអ្នកឯទៀតបានបន្ទោសព្រះពីការបាត់បង់ជីវិតមនុស្សយ៉ាងច្រើននោះ។ តើអ្នកមានអារម្មណ៍យ៉ាងណា? តើអ្នកគិតថាមានព្រះមួយអង្គអាចជួយមនុស្សលោកក្នុងគ្រាមានវិបត្ដិដូចនេះបានឬទេ? [អនុញ្ញាតឲ្យឆ្លើយ បន្ទាប់មកសូមអានទំនុកដំកើង ៥០:១ក, ១៥] ប្រសិនបើអ្នកពិបាកជឿថាមានព្រះមួយអង្គដែលចាត់ទុកខ្លួនអ្នកផ្ទាល់ថាមានតម្លៃនោះ ទស្សនាវដ្ដីនេះបង្ហាញភស្តុតាងខ្លះៗដែលជួយអ្នកឲ្យជឿជាក់បាន»។