អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដី
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«មនុស្សជាច្រើនទាំងចាស់ទាំងក្មេងមានការខ្វល់ខ្វាយពេលគិតអំពីអនាគតខ្លួន។ តើអ្នកមានកង្វល់ដូច្នេះដែរឬទេ? [ឲ្យឆ្លើយ] មានសៀវភៅបូរាណមួយដែលបញ្ជាក់ថាអនាគតនឹងប្រកបដោយភាពល្អប្រសើរ។ [អាន ទំនុក. ៣៧:១១, ២៩] សៀវភៅនេះ ហៅថាព្រះគម្ពីរផ្ដល់ការយល់ធ្លុះជ្រៅដ៏គួរឲ្យទុកចិត្តអំពីអនាគត។ តើអ្នកចង់ដឹងថែមទៀតអំពីរឿងនេះទេ? ទស្សនាវដ្ដីនេះពន្យល់ថែមទៀតអំពីរឿងនេះ»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«យុវវ័យជាច្រើនព្យាយាមសិក្សានៅសាលាដើម្បីរៀបចំឲ្យមានអនាគតដ៏ល្អជាង។ ខ្ញុំជឿជាក់ថាអ្នកក៏ព្យាយាមសិក្សាដែរ។ តើការអប់រំបែបណាដែលអ្នកគិតថាសំខាន់? [ឲ្យឆ្លើយ] មានការអប់រំម្យ៉ាងទៀតដែលនឹងជួយអ្នកមានអនាគតដ៏ល្អ។ [អាន ២ធី. ៣:១៦, ១៧] ការអប់រំពីព្រះគម្ពីរអាចជួយអ្នកនៅពេលឥឡូវនេះដើម្បីរៀបចំសំរាប់អនាគត។ បើអ្នកចង់ដឹងថែមទៀតអំពីរឿងនេះ ខ្ញុំសប្បាយចិត្តជូនទស្សនាវដ្ដីនេះ»។