អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«នៅសព្វថ្ងៃនេះមនុស្សជាច្រើនព្រួយបារម្ភអំពីការងារ និងមនុស្សឯទៀតមានការបង្ខិតបង្ខំយ៉ាងខ្លាំងនៅកន្លែងធ្វើការ។ តើអ្នកគិតថាយើងមានលទ្ធភាពសប្បាយនិងមានសេចក្ដីសុខនៅកន្លែងធ្វើការបានទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ] រួចមកអានអេសាយ ៦៥:២១-២៣]។ ទស្សនាវដ្ដីប៉មយាមនេះនឹងពិភាក្សាអំពីពេលមួយ ដែលមនុស្សទាំងអស់នឹងមានការងារដែលគាប់ចិត្ត»។
ប៉មយាម ថ្ងៃទី១ ខែឧសភា
«មនុស្សជាច្រើនខំប្រឹងរៀនសូត្រ ពីព្រោះសង្ឃឹមថានឹងរកបានការងារដែលអាចចិញ្ចឹមជីវិត។ ប៉ុន្តែ ហេតុការណ៍ពិតគឺថា ការងារដែលគាប់ចិត្តគឺពិបាករកណាស់។ សូមកត់សម្គាល់នូវអ្វីដែលសៀវភៅនេះ គឺជាព្រះគម្ពីរចែងប្រាប់យើង។ [អានអេសាយ ៦៥:១៧] គឺនឹងមានគ្រាមួយដែលមនុស្សទាំងអស់នឹងពេញចិត្តចំពោះការងាររបស់ខ្លួន។ ទស្សនាវដ្ដីនេះពន្យល់ប្រាប់នូវរបៀបដែលការទាំងនេះនឹងអាចកើតឡើងបាន»។