អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«មនុស្សជាច្រើនខ្វល់ខ្វាយចិត្តណាស់ដែលអំពើអាក្រក់ជាច្រើនត្រូវបានប្រព្រឹត្តដោយអាងសាសនា។ មនុស្សខ្លះមានអារម្មណ៍ថា សាសនាជាដើមហេតុនៃបញ្ហាជាច្រើនរបស់មនុស្សជាតិ។ តើអ្នកធ្លាប់ឆ្ងល់អំពីរឿងនេះឬទេ? [អនុញ្ញាតឲ្យគាត់ឆ្លើយ រួចមកអានវិវរណៈ ១៨:២៤] ទស្សនាវដ្ដីនេះពិចារណានូវអ្វីដែលព្រះគម្ពីរបញ្ជាក់អំពីរឿងនេះ»។
ប៉មយាម ថ្ងៃទី១ ខែឧសភា
«ជាទូទៅ មនុស្សដូចជាជឿថា សាសនាមានឥទ្ធិពលល្អ។ ប៉ុន្តែ ពួកគេគិតថា ដោយសារមានឧក្រិដ្ឋកម្មកាន់តែច្រើនឡើងសព្វថ្ងៃនេះ បង្ហាញថាមនុស្សជាច្រើនឥតធ្វើតាមអ្វីដែលគេជឿនោះទេ។ សូមផ្ទៀងតាមខ្ញុំពីអ្វីដែលសៀវភៅបុរាណនេះចែងអំពីរឿងនេះ។ [សូមអានធីម៉ូថេទី២ ៣:៥] តើសាសនាមានឥទ្ធិពលល្អឬទេ? ទស្សនាវដ្ដីនេះនឹងពន្យល់រឿងនេះថែមទៀត»។