អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«ទំនាយក្នុងព្រះគម្ពីរបង្ហាញថា នឹងមានគ្រាមកដល់ដែលគ្មានមនុស្សណាម្នាក់និយាយថា ‹ខ្ញុំឈឺ›។ [សូមអាន អេសាយ ៣៣:២៤] នេះជាអ្វីដ៏អស្ចារ្យណាស់ មែនទេ? [អនុញ្ញាតឲ្យឆ្លើយ] ប៉ុន្តែ សព្វថ្ងៃនេះមានជំងឺជាច្រើន រួមទាំងជំងឺអេដស៍កំពុងធ្វើឲ្យមនុស្សជាតិរងទុក្ខវេទនា។ ទស្សនាវដ្ដីប៉មយាមនេះឆ្លើយនូវសំនួរដែលថា តើជំងឺអេដស៍នឹងត្រូវទប់ស្កាត់បានឬទេ?»
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«តាមការប៉ាន់ស្មាន នោះមានមនុស្សជាង៣៦លាននាក់ដែលកំពុងតែផ្ទុកវីរុសហ៊ីវ ដែលបណ្ដាលឲ្យមានជំងឺអេដស៍ ហើយមនុស្សជាច្រើនបានឆ្ងល់នូវមូលហេតុដែលជំងឺអេដស៍នៅតែបន្តឆ្លងរាលដាល។ មូលហេតុចំបងមួយគឺដោយសារការខ្វះខ្នាតតម្រាដ៏ជាក់ច្បាស់ស្តីអំពីសីលធម៌នៅសព្វថ្ងៃ។ សៀវភៅណែនាំពីបុរាណមួយឲ្យយោបល់ដូចនេះថា៖ [សូមអានកូរិនថូសទី១ ៦:១៨] អ្នកគិតយ៉ាងណាដែរអំពីនេះ តើការណែនាំនេះអាចទប់ស្កាត់ជំងឺអេដស៍បានឬទេ? [អនុញ្ញាតឲ្យឆ្លើយ] ប៉ុន្តែ មានកត្ដាមួយចំនួនដែលបណ្ដាលឲ្យមានវីរុសហ៊ីវ/ជំងឺអេដស៍នេះរាលដាល។ ទស្សនាវដ្ដីនេះពិគ្រោះរឿងទាំងនោះ និងទីបញ្ចប់នៃជំងឺដ៏កាចសាហាវនេះ»។