បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៤ ទំ. ១
  • ចូរចាំជានិច្ចថា ពេលគឺបន្ទាន់ហើយ!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរចាំជានិច្ចថា ពេលគឺបន្ទាន់ហើយ!
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរបន្ដបំពេញកិច្ចបម្រើជាបន្ទាន់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • តើអ្វីអាចជំរុញយើងឲ្យបំពេញកិច្ចបម្រើជាបន្ទាន់?
    ២០១៤ កិច្ចបម្រើព្រះ
  • ការធ្វើបន្ទាល់រឹតតែខ្លាំងឡើងពេលទីបញ្ចប់កំពុងតែមកជិតឡើងៗ
    ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរប្រកាសជាបន្ទាន់!
    ២០០៩ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៤ ទំ. ១

ចូរ​ចាំ​ជានិច្ច​ថា ពេល​គឺ​បន្ទាន់​ហើយ!

១ ពេល​ដែល​ព្រះ​យេស៊ូ​នៅ​ផែនដី​ទ្រង់​ជ្រាប​ថា មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដើម្បី​បង្ហើយ​កិច្ចការ​របស់​ព្រះ​វរបិតា​ទ្រង់។ (​​យ៉ូន. ៩:៤​​) ហេតុ​នេះ​ហើយ ព្រះ​យេស៊ូ​បាន​ធ្វើ​កិច្ចបំរើ​ដោយ​ចាំ​ជានិច្ច​ថា ពេល​គឺ​បន្ទាន់​ហើយ។ ទ្រង់​ក៏​ថែម​ទាំង​បង្ហាត់​បង្រៀន​សិស្ស​របស់​ទ្រង់​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ (​​លូ. ៤:៤២​-​៤៤; ៨:១; ១០:២​-​៤​​) ការ​រស់​នៅ​យ៉ាង​ស្រណុក​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ទ្រង់។ (​​ម៉ាថ. ៨:២០​​) ហេតុ​នេះ​ហើយ ទ្រង់​អាច​បង្ហើយ​ការ​ដែល​ព្រះ​យេហូវ៉ា​ប្រគល់​ដល់​ទ្រង់។—យ៉ូន. ១៧:៤

២ មាន​រយៈ​ពេល​ខ្លី: ការ​ផ្សាយ​ដំណឹង​ល្អ​​«​​ទូទៅ​គ្រប់​ក្នុង​លោកីយ​​»​​ក៏​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ដែរ។ (​​ម៉ាថ. ២៤:១៤​​) បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​ឲ្យ​ដឹង​ថា យើង​កំពុង​តែ​រស់​នៅ​គ្រា​ចុង​ក្រោយ​នៃ​ទីបញ្ចប់​របស់​លោកីយ៍​នេះ។ បន្ដិច​ទៀត​​«​​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ ហើយ​នឹង​ពួក​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​នៃ​យើង . . . នឹង​រង​ទុក្ខ​ទោស ជា​សេចក្ដី​ហិនវិនាស​អស់កល្ប​ជានិច្ច​​»​។ (​​២ថែ. ១:៦​-​៩​​) ការ​ជំនុំ​ជំរះ​ដាក់​ទោស​នេះ​នឹង​កើត​ឡើង​យ៉ាង​លឿន​ក្នុង​មួយ​រំពេច។ (​​លូ. ២១:៣៤, ៣៥; ១ថែ. ៥:២, ៣​​) មនុស្ស​ត្រូវ​តែ​ដឹង​ខ្លួន​ថា ពួក​គេ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់។ យើង​មាន​ភារកិច្ច​ជួយ​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ ពេល​ដែល​នៅ​មាន​ឱកាស។—សេផា. ២:២, ៣

៣ ការ​ខំ​អស់​ពី​សមត្ថភាព: ដោយសារ​អ្នក​បំរើ​របស់​ព្រះ​យល់​ថា ​​«​​ពេល​វេលា​ចង្អៀត​ណាស់​ហើយ​​»​​នោះ ពួក​គេ​ចាត់​ទុក​កិច្ច​ផ្សព្វផ្សាយ​ជា​កិច្ចការ​អាទិ​ភាព។ (​​១កូ. ៧:២៩​-​៣១; ម៉ាថ. ៦:៣៣​​) បងប្អូន​ខ្លះ​បាន​លះបង់​នូវ​លទ្ធភាព​មាន​ការងារ​ដែល​ផ្ដល់​ប្រាក់​ខែ​ច្រើន ឬ​ក៏​បាន​ឈប់​ពី​ទង្វើ​ណា​មួយ​ផ្សេង​ទៀត​ដើម្បី​អាច​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​ជាង។ (​​ម៉ាក. ១០:២៩, ៣០​​) បងប្អូន​ឯ​ទៀត​បន្ត​​«​​ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​​»​​ ទោះ​ជា​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ក៏​ដោយ។ (​​១កូ. ១៥:៥៨​​) បងប្អូន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​រាប់​ទសវត្សរ៍​មក​ហើយ ដោយ​មិន​រវើរវាយ​ឬ​គ្មាន​ចិត្ត​រេរា​សោះ​ឡើយ។ (​​ហេ. ១០:២៣​​) ការ​លះបង់​ដូច្នេះ​ដើម្បី​គាំទ្រ​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​មាន​តម្លៃ​វិសេស​ចំពោះ​ព្រះ​យេហូវ៉ា។—ហេ. ៦:១០

៤ ការ​ទុក​កិច្ចបំរើ​ព្រះ​យេហូវ៉ា​ជា​រឿង​សំខាន់​បំផុត​ក្នុង​ជីវិត​នឹង​ជួយ​ឲ្យ​យើង​ទន្ទឹង​ចាំ​ជានិច្ច​នូវ​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា។ នោះ​ក៏​ការពារ​កុំ​ឲ្យ​របប​លោកីយ៍​របស់​សាតាំង​បង្វែរ​ចិត្ត​គំនិត​យើង​ចេញ ហើយ​ក៏​ជួយ​ឲ្យ​យើង​ពង្រឹង​ការ​តាំង​ចិត្ត​ឲ្យ​មាន​កិរិយា​បរិសុទ្ធ​ជានិច្ច។ (​​២ពេ. ៣:១១​-​១៤​​) ពិត​ណាស់​ថា​ការ​ចូល​រួម​កិច្ចបំរើ​ដោយ​ចាំ​ថា ពេល​គឺ​បន្ទាន់​ណាស់​ហើយ អាច​សង្គ្រោះ​ទាំង​ជីវិត​យើង​ផង ទាំង​ជីវិត​របស់​អ្នក​ដែល​ស្ដាប់​យើង​ផង​ដែរ។—១ធី. ៤:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក