តើអ្វីអាចជំរុញយើងឲ្យបំពេញកិច្ចបម្រើជាបន្ទាន់?
យើងត្រូវមានភាពបន្ទាន់ជានិច្ច។ ហេតុអ្វី? ព្រោះនេះគឺចាំបាច់ដើម្បីឲ្យយើងរួចជីវិតនៅទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ។ ហេតុនេះ ដើម្បីយើងអាចមានភាពបន្ទាន់កាន់តែខ្លាំងឡើង សូមធ្វើតាមសេចក្ដីរំលឹកដូចខាងក្រោមនេះ។
• អធិដ្ឋានជាទៀងទាត់អំពីរាជាណាចក្រព្រះ។—ម៉ាថ. ៦:១០
• ការពារចិត្តរបស់អ្នកដោយអានគម្ពីរជារៀងរាល់ថ្ងៃ។—ហេ. ៣:១២
• ប្រើពេលវេលាដែលអ្នកមានដោយប្រាជ្ញា។—អេភ. ៥:១៥, ១៦; ភី. ១:១០
• មើល«របស់តែមួយ»ជានិច្ច។ កុំឲ្យសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះបង្វែរអារម្មណ៍អ្នកឡើយ។—ម៉ាថ. ៦:២២, ២៥; ២ធី. ៤:១០
• ចាំយាមជានិច្ច ដោយដឹងថាទំនាយក្នុងគម្ពីរកំពុងកើតឡើងពិតមែន។—ម៉ាក. ១៣:៣៥-៣៧
ដោយមានភាពបន្ទាន់ជានិច្ច នោះនឹងជំរុញយើងឲ្យមានចិត្តខ្នះខ្នែងក្នុងការបំពេញកិច្ចបម្រើដែលមិនទាន់បង្ហើយ។—យ៉ូន. ៤:៣៤, ៣៥