សំវិធានការថ្មីសំរាប់ជួយឲ្យយើងចៀសវាងពីឈាម
គណៈអភិបាលបានសម្រេចឲ្យប្រើលិខិតប្រគល់សិទ្ធិអំណាចជំនួសលិខិតបណ្ដាំជនរងគ្រោះ។ លិខិតប្រគល់សិទ្ធិអំណាចនឹងមិនផុតកំណត់ឡើយ ហើយក៏មានសុពលភាពនៅគ្រប់កន្លែងក្នុងប្រទេស។ ពេលដែលធ្វើដំណើរទៅប្រទេសក្រៅ លិខិតនោះក៏ជាបណ្ដាំជូនពេទ្យនិងអ្នកឯទៀតអំពីចំណង់ចំណូលចិត្តរបស់យើង។ នៅថ្ងៃមុខ គួរឲ្យយើងបំពេញសាជាថ្មីនូវលិខិតប្រគល់សិទ្ធិអំណាចមួយសន្លឹក ឲ្យតែ (១) អ្នកត្រូវកែពត៌មានក្នុងលិខិតនោះ ដូចជាពត៌មានអំពីបណ្ដាំរបស់អ្នក អ្នកតំណាង អាស័យដ្ឋាន ឬលេខទូរស័ព្ទ ឬក៏ (២) អ្នកបានបាត់លិខិតប្រគល់សិទ្ធិអំណាចឬវាខូច។
នៅឯផ្ទះ យើងគួរអធិស្ឋានសុំការណែនាំអំពីអ្វីដែលគួរសរសេរលើលិខិតប្រគល់សិទ្ធិអំណាចនោះ រួចបំពេញលិខិតនោះ។ ក៏ប៉ុន្តែ មុននឹងចុះហត្ថលេខាលើលិខិតនោះ គឺជាការសំខាន់ណាស់ដែលយើងធ្វើឲ្យបានដិតដល់តាមអ្វីដែលច្បាប់តម្រូវ។ ជាឧទាហរណ៍ បើលិខិតរបស់អ្នកប្រាប់ថា ត្រូវមានសាក្សីពីរនាក់ពេលដែលចុះហត្ថលេខានោះ សាក្សីទាំងពីរនាក់ត្រូវមានវត្តមានពេលដែលអ្នកចុះហត្ថលេខា។ ម្ដងម្កាល អ្នកត្រួតពិនិត្យក្រុមសិក្សាអាចសាកសួរបងប្អូនដែលមិនបានបំពេញលិខិតថ្មី ដើម្បីដឹងឲ្យថាតើពួកគេត្រូវការជំនួយឬក៏អត់។
មុននឹងបត់លិខិតប្រគល់សិទ្ធិអំណាច ចូរយកលិខិតនោះទៅថតចម្លងឲ្យបានច្បាស់ រួចជូនមួយច្បាប់ចំពោះអ្នកតំណាងទីមួយ មួយចំពោះអ្នកតំណាងទីពីរ មួយចំពោះគ្រូពេទ្យរបស់អ្នក ហើយមួយសំរាប់ទុកជាមួយឯកសារសំខាន់ៗរបស់អ្នក។ អ្នកក៏អាចថតចម្លងមួយសំរាប់ជូនសមាជិកឯទៀតក្នុងក្រុមគ្រួសារនិងលេខាក្រុមជំនុំ។ គួរថតចម្លងដោយប្រើក្រដាសទំហំA4។ គួរថតចម្លងលិខិតប្រគល់សិទ្ធិអំណាចនៅចំកណ្ដាលក្រដាសនោះ។ គួរមានឯកសារដើមជាប់នឹងខ្លួនជានិច្ច មិនមែនច្បាប់ចម្លងនោះទេ។
សំរាប់កូនដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកដែលមានមាតាបិតាជាស្មរបន្ទាល់ព្រះយេហូវ៉ា នោះគួរប្រើប័ណ្ណសម្គាល់ដែលមានថ្ងៃបោះពុម្ព ៣/៩៩ ដដែល។ មាតាបិតាគួរយកចិត្តទុកដាក់បំពេញប័ណ្ណសម្គាល់មួយសំរាប់កូនម្នាក់ៗដែលមិនទាន់គ្រប់អាយុ ហើយឲ្យកូនមានប័ណ្ណនោះជាប់នឹងខ្លួន។
អ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកអាចប្រើពាក្យដូចមានក្នុងលិខិតប្រគល់សិទ្ធិអំណាចនិងប័ណ្ណសម្គាល់ ដើម្បីសរសេរធ្វើបណ្ដាំមួយស្តីអំពីការព្យាបាលដែលចង់បានសំរាប់កូននិងសំរាប់ខ្លួនឯង។ ពេលដែលអ្នកផ្សាយទទួលបុណ្យជ្រមុជទឹកនោះ លេខាគួរជូនលិខិតប្រគល់សិទ្ធិអំណាចដល់គាត់។