បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៥ ទំ. ១
  • ការអប់រំដែលនាំទៅដល់ជីវិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការអប់រំដែលនាំទៅដល់ជីវិត
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការអប់រំ—ប្រើសំរាប់សរសើរព្រះយេហូវ៉ា
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ការអប់រំពីព្រះមានតម្លៃលើសលប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • យុវជនដែលនឹកចាំពីព្រះអាទិទេពរបស់គេ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • «ចូរខំធ្វើការដូចជាខ្ញុំបម្រើដើម្បីព្រះយេហូវ៉ា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/០៥ ទំ. ១

ការ​អប់រំ​ដែល​នាំ​ទៅ​ដល់​ជីវិត

១ តើ​គួរ​ឲ្យ​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎! ពេល​យើង​ឃើញ​មនុស្ស​មាន​ទឹក​មុខ​រីករាយ​កាល​ដែល​គេ​បាន​យល់​ដឹង​សេចក្ដី​ពិត​ពី​ព្រះ​បន្ទូល​របស់​ព្រះ។ ការ​ចែក​រំលែក​នូវ​ចំណេះ​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់​ចំពោះ​មនុស្ស​ជាតិ​ដល់​អ្នក​ឯ​ទៀត ពិត​ជា​នាំ​ឲ្យ​យើង​គាប់​ចិត្ត​មែន។ ការ​អប់រំ​បែប​នេះ​អាច​នាំ​ឲ្យ​មនុស្ស​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច។—យ៉ូន. ១៧:៣

២ ការ​អប់រំ​បែប​នេះ​គឺ​ប្រសើរ​ជាង: សព្វ​ថ្ងៃ​នេះ យើង​អាច​ទទួល​ការ​អប់រំ​តាម​មធ្យោបាយ​គ្រប់​បែប​យ៉ាង លើ​ប្រធាន​បទ​ណា​ក៏​ដោយ​ដែល​យើង​អាច​នឹក​ឃើញ។ (សាស. ១២:១២) ប៉ុន្តែ ចំណេះ​បែប​នេះ​មិន​អាច​ប្រៀបផ្ទឹម​ទៅ​នឹង«ការ​អស្ចារ្យ​របស់​ព្រះ»បាន​ឡើយ។ (កិច្ច. ២:១១) តើ​ការ​អប់រំ​របស់​លោកីយ៍​អាច​នាំ​ឲ្យ​មនុស្ស​ជាតិ​ចូល​ទៅ​ជិត​ព្រះ​ដែល​ជា​អ្នក​បង្កើត​ជាង​ពេល​មុន ហើយ​នាំ​ឲ្យ​គេ​ស្គាល់​គោល​បំណង​ទ្រង់​ឬ​ទេ? តើ​ការ​អប់រំ​នេះ​បាន​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​អ្វី​ដែល​កើត​ឡើង​កាល​ណា​យើង​ស្លាប់​ទៅ​ឬ​ទេ? ឬ​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​រង​ទុក្ខ​ច្រើន​ម្ល៉េះ? តើ​ការ​អប់រំ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​សេចក្ដី​សង្ឃឹម​ឬ​ទេ? តើ​បាន​ជួយ​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​រឹតតែ​ប្រសើរ​ជាង​ឬ​ទេ? មិន​មែន​ទេ មាន​តែ​ការ​អប់រំ​ដែល​មក​ពី​ព្រះ​ប៉ុណ្ណោះ​ដែល​ផ្ដល់​ចម្លើយ​ពិត​ប្រាកដ​ចំពោះ​សំណួរ​ដ៏​សំខាន់​បំផុត​អំពី​ជីវិត។

៣ ការ​អប់រំ​ដែល​ចេញ​ពី​ព្រះ​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​កម្រ​មាន​នៅ​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ​នេះ ពោល​គឺ​ខ្នាត​តម្រា​សីលធម៌។ ចំពោះ​អស់​អ្នក​ដែល​ទទួល​យក​ការ​បង្រៀន​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ហើយ​អនុវត្ត​តាម ព្រះ​បន្ទូល​នោះ​ដក​ចេញ​ពី​ចិត្ត​គេ​ទាំង​ស្រុង​នូវ​ការ​ប្រកាន់​ពូជ​សាសន៍ កុលសម្ព័ន្ធ​និង​ជាតិនិយម។ (ហេ. ៤:១២) ព្រះ​បន្ទូល​របស់​ព្រះ​បាន​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​បដិសេធ​អំពើ​ឃោរឃៅ​គ្រប់​បែប​យ៉ាង​និង‹ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ឬ​បុគ្គលិកលក្ខណៈ​ថ្មី​វិញ›។ (កូល. ៣:៩​-​១១; មីកា ៤:១​-​៣) ម្យ៉ាង​ទៀត ការ​អប់រំ​ដែល​មក​ពី​ព្រះ​នាំ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មាន​សមត្ថភាព​យក​ឈ្នះ​លើ​ការ​ប្រព្រឹត្ត​ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​និង​ចរិត​លក្ខណៈ​ដែល​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ។—១កូ. ៦:៩​-​១១

៤ មូលហេតុ​ដែល​ពេល​នេះ​គឺ​បន្ទាន់: អ្នក​បង្ហាត់​បង្រៀន​ដ៏​ឧត្តម​របស់​យើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​សារៈ​សំខាន់​នៃ​ពេល​វេលា​ដែល​យើង​រស់​នៅ។ ការ​ជំនុំជំរះ​របស់​ព្រះ​ដែល​បាន​សរសេរ​ជា​ទំនាយ​មាន​ព័ត៌មាន​ទាន់​ពេល​ដែល​ត្រូវ​ប្រកាស​ទូទាំង​ផែនដី។ (វិវរ. ១៤:៦, ៧) ព្រះ​គ្រីស្ទ​កំពុង​តែ​សោយ​រាជ្យ​នៅ​ស្ថានសួគ៌ ចក្រភព​សាសនា​មិន​ពិត​ទូទៅ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​ពេល​បន្ដិច​ទៀត ហើយ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ហៀប​នឹង​បំផ្លាញ​ចោល​រដ្ឋាភិបាល​ទាំង​អស់​នៅ​លើ​ផែនដី។ (ដា. ២:៤៤; វិវរ. ១១:១៥; ១៧:១៦) អាស្រ័យ​ហេតុ​នេះ គឺ​ជា​ការ​បន្ទាន់​ឲ្យ​មនុស្ស​ទទួល​ស្គាល់​ព្រះ​មហាក្សត្រ​របស់​ទ្រង់​ដែល​កំពុង​តែ​សោយ​រាជ្យ ឲ្យ​គេ​ចេញ​ពី​ទី​ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ និង​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ដោយ​ជំនឿ។ (ទំនុក. ២:១១, ១២; រ៉ូម ១០:១៣; វិវរ. ១៨:៤) សូម​ឲ្យ​យើង​រួម​ចំណែក​ឲ្យ​បាន​ពេញលេញ​ដែល​អាច​ធ្វើ​បាន ក្នុង​ការ​ចែក​រំលែក​ដល់​អ្នក​ឯ​ទៀត​នូវ​ការ​អប់រំ​ដែល​នាំ​ទៅ​ដល់​ជីវិត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក