បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៦ ទំ. ៦-៧
  • ស្មារតីចង់ជួយដោយស្ម័គ្រចិត្ដនាំឲ្យមានពរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្មារតីចង់ជួយដោយស្ម័គ្រចិត្ដនាំឲ្យមានពរ
  • ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ជួយសាងសង់ក្នុងគម្រោងផ្សេងៗរបស់អង្គការព្រះ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២២)
  • តើអ្នកអាចផ្ដល់ពេលវេលានិងកម្លាំងរបស់អ្នកឬទេ?
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • ចូររួមធ្វើកិច្ចការជាមួយនឹងព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • សូមឲ្យចិត្តស្ម័គ្រស្មោះរបស់អ្នកនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៦ ទំ. ៦-៧

ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​នាំ​ឲ្យ​មាន​ពរ

១ ពេល​ដែល​កូលីយ៉ាត​បាន​មើល​ងាយ​កងទ័ព​អ៊ី​ស្រា​អែ​ល នោះ​គ្មាន​ទាហាន​ណា​ម្នាក់​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​និង​គាត់​ទេ។ ក៏​ប៉ុន្តែ មាន​ក្មេង​គង្វាល​ម្នាក់​ដែល​មិន​បាន​ហ្វឹកហ្វឺន​ក្នុង​ចម្បាំង ស្ម័គ្រ​ចិត្ត​សូម​ចេញ​ទៅ​តយុទ្ធ។ (​១សាំ. ១៧:៣២​) ពេល​សាសន៍​យូដា​ត្រឡប់​ពី​និរទេស​មក​ដល់​ទី​ក្រុង​យេរូសាឡិម​វិញ ពួក​គេ​មិន​បាន​ជោគជ័យ​ក្នុង​ការ​សង់​កំ​ពែង​ឡើង​វិញ​ទេ។ ក៏​ប៉ុន្តែ នៅ​ពេល​នោះ​មាន​អ្នក​ថ្វាយ​ពែង​របស់​ស្តេច​ស្រុក​ពើ​ស៊ី​ម្នាក់​ស្ម័គ្រ​ចិត្ត​លា​លែង​ពី​តំណែង​ខ្ពង់​ខ្ពស់​នៅ​ក្នុង​រាជ​វាំង ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទី​ក្រុង​យេរូសាឡិម​ដើម្បី​ចាត់​ចែង​កិច្ចការ​សាង​សង់។ (​នេ. ២:៥​) ព្រះ​យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​របស់​ដាវីឌ និង​នេហេមា​ទាំង​ពីរ​នាក់។—១សាំ. ១៧:​៤៥, ៥០; នេ. ៦:១៥, ១៦

២ សព្វ​ថ្ងៃ​នេះ មនុស្ស​ទូទៅ​ខ្វះ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត។ នៅ​«​ជាន់​ក្រោយ​បង្អស់​»​នេះ មនុស្ស​តែង​តែ​ជាប់​រវល់ និង​ភាគ​ច្រើន​«​ស្រឡាញ់​តែ​ខ្លួន​ឯង​»។ (​២ធី. ៣:១​) បុគ្គល​ម្នាក់​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ងាយ​បំផុត ហើយ​ទុក​ឲ្យ​ឱកាស​ដែល​អ្នក​ដទៃ​ត្រូវ​ការ​ជំនួយ​កន្លង​ផុត​ទៅ ដោយ​មិន​មាន​ស្មារតី​ចង់​ជួយ​សោះ​ឡើយ។ យ៉ាង​ណា​ក្ដី ជា​គ្រិស្ត​សា​សនិក​យើង​ចង់​ត្រាប់​តាម​ព្រះ​យេស៊ូ​ក្នុង​ការ​ផ្ដើម​គំនិត​ចង់​ជួយ​អ្នក​ឯ​ទៀត​ដោយ​ស្ម័គ្រ​ចិត្ត។ (​យ៉ូន. ៥:៥​-​៩; ១៣:​១២​-​១៥; ១ពេ. ២:២១​) តើ​យើង​អាច​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​តាម​របៀប​ណា ហើយ​តើ​ពរ​អ្វី​ដែល​យើង​នឹង​ទទួល​មក​វិញ?

៣ សម្រាប់​បង​ប្អូន: នៅ​ផ្នែក​នៃ​កិច្ច​ប្រជុំ​ដែល​សុំ​ឲ្យ​អ្នក​ស្ដាប់​ចូល​រួម យើង​អាច​ចែក​‹អំណោយ​ទាន​ខាង​វិញ្ញាណ›ដល់​អ្នក​ឯ​ទៀត​ដោយ​មាន​ស្មារតី​ស្ម័គ្រ​ចិត្ត​ផ្ដល់​ចម្លើយ។ (​រ៉ូម ១:​១១​) ការ​ផ្ដល់​ចម្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​លើក​កិត្ដិយស​ថ្វាយ​ព្រះ​យេហូវ៉ា ផ្ដិត​សេចក្ដី​ពិត​ឲ្យ​បាន​ជាប់​ក្នុង​ចិត្ត​គំនិត និង​ជួយ​អ្នក​ឲ្យ​មាន​អំណរ​កាន់​តែ​ច្រើន​នៅ​កិច្ច​ប្រជុំ។ (​ទំនុក. ២៦:​១២​) យើង​ក៏​អាច​ស្ម័គ្រ​ចិត្ត​ថ្លែង​សុន្ទរកថា​នៅ​សាលា​កិច្ច​បម្រើ​ផ្សាយ​ជំនួស​បង​ប្អូន​ប្រុស​ឬ​ស្រី​ដែល​មាន​ធុរៈ​មិន​អាច​ធ្វើ​បាន។ នេះ​នឹង​ជួយ​យើង​ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​ការ​បង្រៀន។

៤ បង​ប្រុស​ៗ​អាច​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត ដោយ​បំពេញ​តម្រូវ​ការ​ដើម្បី​ទទួល​ភារកិច្ច​នៅ​ក្នុង​ក្រុម​ជំនុំ។ (​អេសា. ៣២:២; ១ធី. ៣:១​) ទាំង​អស់​គ្នា​អាច​ជួយ​ឲ្យ​សន្និបាត និង​មហា​សន្និបាត​មាន​ដំណើរ​ការ​ល្អ ដោយ​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ចការ​ក្នុង​ផ្នែក​ផ្សេង​ៗ។ កាល​ណា​យើង​ស្ម័គ្រ​ចិត្ត​ផ្សព្វផ្សាយ​ជា​មួយ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ ឬ​ក៏​អញ្ជើញ​គាត់​ពិសា​បាយ​ជា​មួយ​យើង នោះ​នាំ​ឲ្យ​យើង​ទទួល​នូវ​«​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។ (​រ៉ូម ១:១២​) ពេល​យើង​សុំ​ផ្ដល់​ជំនួយ​ដល់​អ្នក​ដែល​កំព្រា​ឪពុក ស្ត្រី​មេម៉ាយ អ្នក​ឈឺ​ឬ​ពិការ ម្ដាយ​ដែល​មាន​កូន​តូច​ៗ និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ យើង​នឹង​មាន​អំណរ​ហើយ​ព្រះ​យេហូវ៉ា​ក៏​សព្វ​ព្រះ​ហឫទ័យ​ដែរ។—សុ. ១៩:១៧; កិច្ច. ២០:៣៥

៥ វិធី​មួយ​ទៀត​ចំពោះ​យើង​ដើម្បី​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត  គឺ​ក្នុង​ការ​ជួយ​សម្អាត​និង​ថែទាំ​សាល​ប្រជុំ។ បន្ថែម​ទៅ​ទៀត ដោយ​ហេតុ​ថា​មនុស្ស​ជា​ច្រើន​កំពុង​តែ​ចូល​មក​ក្នុង​សេចក្ដី​ពិត ដូច្នេះ​យើង​ត្រូវ​ការ​សាល​ប្រជុំ​ថ្មី និង​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ក្នុង​ការ​សាង​សង់​សាល​ទាំង​នោះ។ ស្វាមី​ភរិយា​មួយ​គូ​បាន​រៀបចំ​ពេល​វេលា​របស់​ពួក​គាត់​ដើម្បី​អាច​ជួយ​គណៈ​កម្មាធិការ​ខាង​ការ​សាង​សង់​តាម​ភូមិភាគ​របស់​ពួក​គាត់ សូម្បី​តែ​ពួក​គាត់​អត់​មាន​ជំនាញ​ខាង​ផ្នែក​នេះ​ក្ដី។ នៅ​ទីបំផុត គូ​ស្វាមី​ភរិយា​នោះ​បាន​ទទួល​ការ​ហ្វឹកហ្វឺន ហើយ​ឥឡូវ​នេះ​ពួក​គាត់​អាច​ជួយ​រៀប​ឥដ្ឋ​ជញ្ជាំង។  បង​ស្រី​ជា​ភរិយា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ធ្វើ​ការ​ជា​មួយ​គ្នា​នឹង​បង​ប្អូន​ឯ​ទៀត នាំ​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ខ្លាំង​ថែម​ទៀត។ បន្ទាប់​ពី​បាន​ធ្វើ​ការ​អស់​ពេញ​មួយ​ថ្ងៃ នៅ​ពេល​ល្ងាច​ពួក​យើង​អស់​កម្លាំង​ណាស់ ក៏​ប៉ុន្តែ​ពួក​យើង​ពិត​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ខាង​វិញ្ញាណ​មែន!​»។

៦ សម្រាប់​កិច្ច​បម្រើ​ផ្សាយ: កិច្ចការ​ស្ម័គ្រ​ចិត្ត​សំខាន់​បំផុត​ដែល​យើង​អាច​ចូល​រួម​សព្វ​ថ្ងៃ​នេះ​គឺ កិច្ចការ​ផ្សព្វផ្សាយ​អំពី​ព្រះ​រាជាណាចក្រ។ ពេល​មនុស្ស​បាន​ទទួល​ជំនួយ​ដើម្បី​យល់​និង​ធ្វើ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ នោះ​ពួក​គេ​មាន​គោល​បំណង​ក្នុង​ជីវិត ព្រម​ទាំង​មាន​កម្លាំង​ដើម្បី​យក​ឈ្នះ​ទម្លាប់​មិន​ល្អ។ ពួក​គេ​បាន​ដឹង​អំពី​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត​ដែល​លើក​ទឹក​ចិត្ត​ពី​ព្រះ​គម្ពីរ។ យើង​ពិត​ជា​មាន​អំណរ​ក្នុង​ការ​ធ្វើ​កិច្ច​បម្រើ​ដ៏​មាន​តម្លៃ​ស្ម័គ្រ​ពី​ចិត្ត  ដោយ​ផ្ដល់​នូវ​ការ​អប់រំ​ពី​ព្រះ​គម្ពីរ​ដែល​នាំ​ឲ្យ​មនុស្ស​ឯ​ទៀត​ទទួល​ប្រយោជន៍​ជា​រៀង​រហូត។ (​យ៉ូន. ១៧:៣; ១ធី. ៤:​១៦​) ប្រហែល​ជា​កាលៈទេសៈ​របស់​យើង​អនុញ្ញាត​ឲ្យ​យើង​ចូល​រួម​ចំណែក​ច្រើន​ជាង​ក្នុង​កិច្ចការ​នេះ ដោយ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​ជំនួយ ឬ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដោយ​ផ្លាស់​លំនៅ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង ឬ​រៀន​ភាសា​មួយ​ផ្សេង​ទៀត។

៧ ស្តេច​ដាវីឌ​បាន​ទាយ​ថា នៅ​ពេល​ដែល​ព្រះ​មេស្ស៊ី​ចាប់​ផ្ដើម​សោយ​រាជ្យ នោះ​រាស្ត្រ​របស់​ព្រះ​នឹង​«​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត​»។ (​ទំនុក. ១១០:៣​) ដោយ​ព្រះ​យេហូវ៉ា​កំពុង​តែ​បញ្ជឿន​ចម្រូត​ខាង​វិញ្ញាណ​ឲ្យ​ឆាប់​ដល់​ទី​បញ្ចប់ នោះ​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត។ (​អេសា. ៦០:២២​) តើ​អ្នក​នឹង​ពោល​ថា​៖ ​«​ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូល​បង្គំ​ចុះ!​»​ឬ​ទេ? (​អេសា. ៦:៨​) ពិត​ណាស់ តាម​រយៈ​ការ​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង ហើយ​យើង​ក៏​ទទួល​រង្វាន់​យ៉ាង​វិសេស​មក​វិញ​ដែរ។

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​ដាវីឌ​និង​នេហេមា​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

២​. ហេតុ​អ្វី​យើង​ជា​គ្រិស្ត​សា​សនិក​គួរ​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត?

៣​. តើ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ដល់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

៤​. តើ​តាម​របៀប​ណា​ផ្សេង​ទៀត​ដែល​យើង​អាច​បង្ហាញ​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត?

៥​. តើ​មាន​កិច្ចការ​អ្វី​ខ្លះ​ដែល​ទាក់ទង​នឹង​សាល​ព្រះ​រាជាណាចក្រ តម្រូវ​ឲ្យ​មាន​អ្នក​ស្ម័គ្រ​ចិត្ត?

៦​. ហេតុ​អ្វី​ក៏​កិច្ច​បម្រើ​ផ្សាយ​ជា​កិច្ចការ​ស្ម័គ្រ​ចិត្ត​មួយ​សំខាន់​បំផុត​ដែល​យើង​អាច​ចូល​រួម?

៧​. ហេតុ​អ្វី​ស្មារតី​ចង់​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​សំខាន់​ម្ល៉េះ សព្វ​ថ្ងៃ​នេះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក