ការផ្សាយដ៏ធំបំផុតដែលមិនធ្លាប់មានពីមុន!
ស្មរបន្ទាល់ព្រះយេហូវ៉ាបានចាត់ចែងដើម្បីផ្សព្វផ្សាយដំណឹងល្អ អស់រយៈពេលជាង១០០ឆ្នាំហើយ។ (១កូ. ៩:២៣) ការផ្សាយនេះបានក្លាយទៅជាការផ្សាយដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនក្នុងពិភពលោក។ បងប្អូនយើងបានផ្សាយសារនេះរាប់រយភាសា ហើយនៅជាង២៣០ប្រទេស។ (ម៉ាថ. ២៤:១៤) ប៉ុន្តែ ហេតុអ្វីការផ្សាយនេះគឺចាំបាច់? ហើយតើកិច្ចការនេះកំពុងតែធ្វើឡើងទូទាំងពិភពលោកយ៉ាងដូចម្ដេច?
វីដេអូជាភាសាអង់គ្លេសដែលមានចំណងជើងថា ស្មរបន្ទាល់ព្រះយេហូវ៉ា ចាត់ចែងដើម្បីផ្សាយដំណឹងល្អ នឹងឆ្លើយសំណួរទាំងនោះដោយផ្ដល់ព័ត៌មានល្អិតល្អន់អំពីកិច្ចការរបស់យើងដែលមានទូទាំងពិភពលោក។ នៅពេលដែលអ្នកកំពុងតែទស្សនាវីដេអូនេះ សូមពិចារណាសំណួរទាំងនេះ : (១) តើសកម្មភាពរបស់យើងត្រូវបានរៀបចំនិងដឹកនាំយ៉ាងណា? (២) តើផ្នែកនិពន្ធ បកប្រែ គូរគំនូរ និងផ្នែកថតសំឡេងនិងវីដេអូជួយឲ្យយើងផ្សាយដំណឹងល្អយ៉ាងដូចម្ដេច? (៣) តើយើងធ្វើកិច្ចការបោះពុម្ពនិងដឹកជញ្ជូនដែលមានទ្រង់ទ្រាយធំក្នុងគោលបំណងអ្វី? (យ៉ូន. ១៧:៣) (៤) រៀងរាល់ឆ្នាំ តើបោះពុម្ពសៀវភៅប៉ុន្មានក្បាល? (៥) តើសៀវភៅយើងដែលមានមូលដ្ឋានលើគម្ពីរ បានសម្រេចគោលបំណងអ្វីខ្លះ? (ហេ. ៤:១២) (៦) តើមនុស្សងងឹតភ្នែកនិងថ្លង់ កំពុងតែទទួលការអប់រំខាងគម្ពីរយ៉ាងដូចម្ដេច? (៧) តើកិច្ចការរបស់យើងបានត្រូវផ្គត់ផ្គង់យ៉ាងដូចម្ដេចខាងផ្នែកលុយកាក់? (៨) តើយើងទទួលប្រយោជន៍ពីកិច្ចការរបស់ក្រុមផ្ដល់ព័ត៌មានពេទ្យ ផ្នែកកិច្ចបម្រើ និងផ្នែកមហាសន្និបាតយ៉ាងដូចម្ដេច? (៩) ក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា តើវីដេអូនេះជួយឲ្យអ្នករឹតតែមានកតញ្ញូតាធម៌យ៉ាងណាចំពោះ (ក) ការព្យាយាមរបស់អង្គការព្រះយេហូវ៉ាដើម្បីជួយយើងផ្សាយដំណឹងល្អ? (ខ) ក្រុមគ្រួសារបេតអែលដែលមានសាខាជាង១០០ទូទាំងពិភពលោក? (គ) ការអប់រំអ្នកត្រួតពិនិត្យនិងសាសនទូត? (ឃ) សារៈសំខាន់នៃការពិចារណាខគម្ពីរមួយជារៀងរាល់ថ្ងៃមុនចាប់ផ្ដើមកិច្ចការ ហើយសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំប្រចាំសប្ដាហ៍? (ង) ប្រយោជន៍ពីការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក? (ច) សួនមនោរមនៅលើផែនដី? (អេសា. ១១:៩) (ឆ) ការចូលរួមដោយផ្ទាល់ក្នុងចម្រូតដែលកំពុងតែកើតឡើង?—យ៉ូន. ៤:៣៥
ពេលចាក់វីដេអូនេះបង្ហាញញាតិសន្ដាន ការត្រឡប់ទៅជួប សិស្សគម្ពីរ និងអស់អ្នកដែលអ្នកស្គាល់ តើមានប្រតិកម្មល្អណាខ្លះ? ដូច្នេះ សូមឲ្យយើងបង្ហាញវីដេអូនេះ និងប្រាប់ដំណឹងល្អដល់អ្នកឯទៀតនៅពេលឆាប់ៗខាងមុខនេះ។—ម៉ាថ. ២៨:១៩, ២០