‹ចូរធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ›
១ សាវ័កប៉ុលមានអារម្មណ៍ថា គាត់មានភារកិច្ចផ្សព្វផ្សាយដំណឹងល្អដល់អ្នកឯទៀត។ (១កូ. ៩:១៦, ១៩, ២៣) ស្រដៀងគ្នាដែរ ប្រសិនបើយើងចង់ឲ្យមនុស្សទទួលជីវិតគ្មានទីបញ្ចប់ នោះនឹងជំរុញយើងឲ្យចង់ផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ។
២ ផ្សព្វផ្សាយនៅកន្លែង និងនៅពេលដែលអាចជួបមនុស្ស : អ្នកនេសាទដែលប៉ិនប្រសប់ គាត់មិនបោះសន្ទូចឬសំណាញ់នៅកន្លែងនិងនៅពេលដែលងាយស្រួលសម្រាប់គាត់ទេ តែនៅកន្លែង និងនៅពេលដែលគាត់អាចចាប់ត្រីបានច្រើនវិញ។ ជា«អ្នកនេសាទមនុស្ស» យើងប្រហែលជាត្រូវធ្វើការកែសម្រួលខ្លះៗ ដើម្បីអាចជួបមនុស្សក្នុងតំបន់ផ្សាយរបស់យើង ហើយដើម្បីទទួលអំណរច្រើនជាងក្នុងកិច្ចការដ៏សំខាន់នេះ ពោលគឺការចាប់បាន«ត្រីគ្រប់មុខ»។ (ម៉ាថ. ៤:១៩; ១៣:៤៧) តើយើងអាចទៅផ្សាយនៅពេលក្បាលព្រលប់ដើម្បីជួបមនុស្សនៅផ្ទះ ឬក៏នៅពេលព្រលឹមស្រាងៗ ដើម្បីផ្សព្វផ្សាយនៅតាមផ្លូវថ្នល់បានទេ? គោលដៅរបស់សាវ័កប៉ុលគឺដើម្បី «ធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អ»។ គាត់បានឆ្លៀតគ្រប់ឱកាសដែលសមរម្យដើម្បីផ្សព្វផ្សាយ។—កិច្ច. ១៧:១៧; ២០:២០, ២៤
៣ ផ្លាស់ប្ដូរពាក្យផ្សាយស្របតាមសេចក្ដីត្រូវការក្នុងតំបន់ : ពួកអ្នកនេសាទផ្លាស់ប្ដូររបៀបនេសាទជារឿយៗ តាមប្រភេទត្រីដែលពួកគេចង់ចាប់។ តើយើងអាចផ្សព្វផ្សាយដំណឹងល្អ តាមរបៀបដែលទាក់ទាញចិត្តមនុស្សក្នុងតំបន់ផ្សាយយ៉ាងដូចម្ដេច? យើងគួរយកចិត្តទុកដាក់នឹងអារម្មណ៍របស់អ្នកស្ដាប់ ពេលដែលយើងលើកអំពីបញ្ហាអ្វីមួយដែលទាក់ទងនឹងមនុស្សភាគច្រើនក្នុងតំបន់។ (យ៉ា. ១:១៩) យើងប្រហែលជាអាចសួរសំណួរណាមួយ ដើម្បីដឹងពីទស្សនៈរបស់ពួកគេ។ (សុ. ២០:៥) តាមរបៀបនេះ យើងអាចផ្លាស់ប្ដូរពាក្យផ្សាយរបស់យើង ដើម្បីឲ្យមានឥទ្ធិពលទៅលើជីវិតរបស់ពួកគេ។ សាវ័កប៉ុលបានក្លាយជា«គ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់»។ (១កូ. ៩:២២) ការដែលចេះផ្លាស់ប្ដូរពាក្យផ្សាយដូចនេះ អាចជួយយើងឲ្យនិយាយដោយមានឥទ្ធិពលទៅលើចិត្តម្ចាស់ផ្ទះ។
៤ ការផ្សព្វផ្សាយ«ដំណឹងល្អពីការប្រសើរ» ពិតជានាំមកនូវអំណរយ៉ាងណាទៅហ្ន៎! (អេសា. ៥២:៧) សូមឲ្យយើង«ធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ» ដើម្បីជួបមនុស្សឲ្យបានច្រើនបំផុត។—១កូ. ៩:២៣
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើអ្នកផ្សាយរាជាណាចក្ររបស់ព្រះ ចង់ធ្វើអ្វីសម្រាប់អ្នកឯទៀត? ហេតុអ្វី?
២. ពេលផ្សព្វផ្សាយ តើយើងអាចធ្វើការកែសម្រួលអ្វីខ្លះ? ហេតុអ្វី?
៣, ៤. ពេលយើងកំពុងផ្សព្វផ្សាយ តើយើងអាចផ្លាស់ប្ដូរពាក្យផ្សាយតាមរបៀបណា? ហើយបានលទ្ធផលយ៉ាងណា?