បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/១៣ ទំ. ១
  • តើអ្នកសុខចិត្ដប្រែប្រួលទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកសុខចិត្ដប្រែប្រួលទេ?
  • ២០១៣ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ‹ចូរធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ›
    ២០០៩ កិច្ចបម្រើព្រះ
  • តើអ្នកចេះកែប្រែកាលវិភាគឬទេ?
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរបង្ហាញការយកចិត្ដទុកដាក់ដោយបានរៀបចំជាមុន
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរយកចិត្ដទុកដាក់នឹងម្ចាស់ផ្ទះដោយចេះប្រែប្រួល
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១៣ កិច្ចបម្រើព្រះ
km ៦/១៣ ទំ. ១

តើ​អ្នក​សុខ​ចិត្ត​ប្រែ​ប្រួល​ទេ?

១​. តើ​ការ​ប្រែ​ប្រួល​ក្នុង​ពិភព​លោក​តម្រូវ​ឲ្យ​យើង​ចេះ​ប្រែ​ប្រួល​អ្វី​ខ្លះ?

១ យោង​ទៅ​តាម​កូរិនថូសទី១ ៧:៣១ គម្ពីរ​ប្រាប់​ថា​ស្ថានភាព​ពិភព​លោក​តែង​ប្រែ​ប្រួល​ជា​និច្ច។ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ចេះ​ប្រែ​ប្រួល​ម្ដង​ម្កាល​ស្តី​អំពី​វិធី​ផ្សព្វ​ផ្សាយ កាលវិភាគ និង​ពាក្យ​ផ្ដើម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ តើ​អ្នក​សុខ​ចិត្ត​ប្រែ​ប្រួល​ទេ?

២​. ហេតុ​អ្វី​យើង​ត្រូវ​ចេះ​កែប្រែ​ដើម្បី​ជឿន​ទៅ​មុខ​ឲ្យ​ទាន់​អង្គការ​របស់​ព្រះ?

២ វិធី​ផ្សព្វ​ផ្សាយ​របស់​អ្នក: ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​តែង​តែ​មាន​ការ​កែប្រែ។ ពេល​លោក​យេស៊ូ​ចាត់​អ្នក​កាន់​តាម​ឲ្យ​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង លោក​បាន​ប្រាប់​ពួក​គេ​ថា​កុំ​ឲ្យ​យក​ថង់​យាម​ឬ​ថង់​សៀត​ចង្កេះ​សម្រាប់​ដាក់​ប្រាក់​ទៅ​ជា​មួយ​ឡើយ។ (​ម៉ាថ. ១០:៩, ១០​) ក៏​ប៉ុន្តែ លោក​បាន​កែប្រែ​ការ​ណែនាំ​នេះ​នៅ​ពេល​ក្រោយ​មក ដោយ​គិត​អំពី​ការ​ពង្រីក​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សេង​ៗ និង​ការ​ប្រឆាំង​ដែល​ពួក​អ្នក​កាន់​តាម​លោក​នឹង​មាន​នៅ​អនាគត។ (​លូក. ២២:៣៦​) ក្នុង​សតវត្សរ៍​មុន អង្គការ​របស់​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​វិធី​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ស្រប​ទៅ​តាម​តម្រូវ​ការ​នៅ​ពេល​នោះ ដូច​ជា​ផ្សព្វ​ផ្សាយ​ដោយ​ពាក់​ស្លាក​ធំ​ៗ ផ្សាយ​តាម​វិទ្យុ និង​ផ្សាយ​តាម​ឡាន​ដែល​មាន​ប្រដាប់​បំពង​សំឡេង។ សព្វ​ថ្ងៃ​នេះ ដោយ​សារ​នៅ​កន្លែង​ជា​ច្រើន មនុស្ស​មិន​សូវ​នៅ​ផ្ទះ នោះ​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​សាធារណៈ​និង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ដើម្បី​បន្ថែម​លើ​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ យើង​ក៏​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ពេល​ព្រលប់​ដែរ បើ​នៅ​ពេល​ថ្ងៃ​មនុស្ស​ទៅ​ធ្វើ​ការ។ កាល​ដែល​រទេះ​ស្ថាន​សួគ៌​របស់​ព្រះ​យេហូវ៉ា​បែរ​ទៅ​ទិស​ផ្សេង​ៗ តើ​អ្នក​កំពុង​តែ​ជឿន​ទៅ​មុខ​ឲ្យ​ទាន់​រទេះ​នោះ​ឬ​ទេ?—អេស. ១:២០, ២១

៣​. តើ​តាម​របៀប​ណា​ដែល​ការ​ចេះ​កែប្រែ​ពាក្យ​ផ្សាយ​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​តំបន់​ផ្សាយ​របស់​យើង?

៣ ពាក្យ​ផ្សាយ​របស់​អ្នក: ថ្មី​ៗ​នេះ តើ​មនុស្ស​ក្នុង​តំបន់​របស់​អ្នក​ចាប់​អារម្មណ៍​រឿង​អ្វី​ខ្លះ? រឿង​ខាង​សេដ្ឋកិច្ច ក្រុម​គ្រួសារ ឬ​សង្គ្រាម? គឺ​មាន​ប្រយោជន៍​បើ​យើង​ដឹង​អំពី​បញ្ហា​និង​កាលៈទេសៈ​របស់​មនុស្ស​ក្នុង​តំបន់​របស់​យើង ដើម្បី​រៀបចំ​ពាក្យ​ផ្សាយ​ស្រប​ទៅ​តាម​នោះ។ (​១កូ. ៩:២០​-​២៣​) ពេល​ម្ចាស់​ផ្ទះ​ប្រាប់​ទស្សនៈ​របស់​គាត់ ជា​ជាង​ឆ្លើយ​ដដែល​ៗ​និង​បន្ត​និយាយ​ពាក្យ​ផ្សាយ​ដែល​យើង​បាន​រៀបចំ គឺ​ល្អ​ជាង​បើ​យើង​កែប្រែ​ពាក្យ​ផ្សាយ​តាម​អ្វី​ដែល​គាត់​ចាប់​អារម្មណ៍​វិញ។

៤​. ហេតុ​អ្វី​យើង​គួរ​ឆាប់​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ?

៤ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គ្រា​វេទនា​យ៉ាង​ខ្លាំង​នឹង​ចាប់​ផ្ដើម ហើយ​ពិភព​លោក​នេះ​នឹង​មក​ដល់​ទី​បញ្ចប់។ តាម​ពិត​«​នៅ​សល់​ពេល​វេលា​តែ​បន្ដិច​ទេ​»។ (​១កូ. ៧:២៩​) បើ​ដូច្នេះ គឺជា​ការ​សំខាន់​ណាស់​ដែល​យើង​ចេះ​ប្រែ​ប្រួល​តាម​កាលៈទេសៈ ហើយ​ធ្វើ​ដូច្នេះ​ដោយ​មិន​បង្អែ​បង្អង់ ដើម្បី​ឲ្យ​យើង​សម្រេច​កិច្ចការ​ច្រើន​បំផុត​ក្នុង​វេលា​ដែល​មាន​កំណត់​នេះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក