បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៩ ទំ. ១-៦
  • ចូរបង្រៀនដោយស្រួលយល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបង្រៀនដោយស្រួលយល់
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • វិធីបីដែលអ្នកអាចបង្កើន សមត្ថភាពបង្រៀន
    ២០១២ កិច្ចបម្រើព្រះ
  • ចូរយកតម្រាប់តាមអ្នកបង្រៀនដ៏ឧត្តម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • បង្រៀនដោយការយល់ធ្លុះនិងភាពបញ្ចុះបញ្ចូល
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ចូរធ្វើជាអ្នកដែលប្រសប់បង្រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ៥/០៩ ទំ. ១-៦

ចូរ​បង្រៀន​ដោយ​ស្រួល​យល់​

១​. តើ​លក្ខណៈ​ដ៏​សំខាន់​មួយ​ចំពោះ​ការ​បង្រៀន​ដែល​ច្បាស់ និង​មាន​ប្រសិទ្ធភាព​ជា​អ្វី?

១ លក្ខណៈ​ដ៏​សំខាន់​មួយ​ចំពោះ​ការ​បង្រៀន​ដែល​ច្បាស់​និង​មាន​ប្រសិទ្ធភាព នោះ​គឺ​ភាព​ស្រួល​យល់។ ការ​គិត​ពិចារណា​នូវ​របៀប​ដែល​លោក​យេស៊ូ​ជា​គ្រូ​ដ៏​ឧត្តម​បង្រៀន អាច​ជួយ​យើង​ឲ្យ​បង្កើន​«​ការ​ប៉ិនប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន​»​របស់​យើង។—២ធី. ៤:២; យ៉ូន. ១៣:១៣

២​. តើ​ការ​បង្រៀន​ដោយ​ប្រើ​ពាក្យ​ស្រួល​យល់​រួម​បញ្ចូល​អ្វី? តើ​សេចក្ដី​បង្រៀន​បែប​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា?

២ ចូរ​និយាយ​ដោយ​ស្រួល​យល់ : មិន​ដែល​មាន​នរណា​ដែល​បាន​ពន្យល់​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​បំផុត​ដោយ​ស្រួល​យល់​ដូច​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ​ទេ។ (​ម៉ាថ. ជំពូក​ទី​៥​-​៧​) បណ្ដា​ជន​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​«​បាន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក​»។ ពួក​អាជ្ញាធរ​ដែល​គេ​បាន​បញ្ជូន​ឲ្យ​ទៅ​ចាប់​លោក បាន​និយាយ​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។ (​ម៉ាថ. ៧:២៨, ២៩; យ៉ូន. ៧:៤៦​) យើង​មិន​ចាំ​បាច់​ប្រើ​ពាក្យ​ជ្រៅ​ៗ ឃ្លា​ស្មុគ​ស្មាញ ឬ​ឧទាហរណ៍​ដែល​មាន​ព័ត៌មាន​ល្អិត​ល្អន់ ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ជឿ​ជាក់​សេចក្ដី​ពិត​នោះ​ទេ។ យើង​អាច​ពន្យល់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ពិត ដោយ​ប្រើ​ពាក្យ​ស្រួល​យល់។

៣​. ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​បង្រៀន​គេ​ច្រើន​ពេក? តើ​យើង​អាច​ជៀស​វាង​ពី​បង្រៀន​គេ​ច្រើន​ពេក​យ៉ាង​ណា?

៣ ត្រូវ​បង្រៀន​ប៉ុន្មាន? : លោក​យេស៊ូ​បាន​គិត​អំពី​ពួក​អ្នក​ស្ដាប់​ដើម្បី​សម្រេច​ថា​ត្រូវ​បង្រៀន​ពួក​គេ​ម្ដង​ៗ​ប៉ុន្មាន។ (​យ៉ូន. ១៦:១២​) យើង​ត្រូវ​ចេះ​សង្កេត​មើល​និង​ប្រែ​ប្រួល​តាម​តម្រូវ​ការ​នៃ​អស់​អ្នក​ដែល​យើង​និយាយ​ជា​មួយ ជា​ពិសេស​ពេល​ផ្សាយ​ដល់​ញាតិ​មិត្ត មនុស្ស​ដែល​ចាប់​អារម្មណ៍​ថ្មី ឬ​កូន​ក្មេង។ យើង​ត្រូវ​ប្រយ័ត្ន​មិន​បង្រៀន​ច្រើន​ពេក សូម្បី​តែ​មើល​ទៅ​ពួក​គេ​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ដោយ។ មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​បន្ត​ក្រេប​យក​ចំណេះ​អំពី​ព្រះ​យេហូវ៉ា ដែល​ជា​ព្រះ​ពិត​តែ​មួយ។— យ៉ូន. ១៧:​៣; ១កូ. ៣:៦

៤​. ហេតុ​អ្វី​ការ​ប្រមូល​អារម្មណ៍​លើ​គោល​ចំណុច​មាន​ប្រយោជន៍​ជាង​ការ​ប្រមូល​អារម្មណ៍​លើ​ព័ត៌មាន​ល្អិត​ល្អន់?

៤ ចូរ​ប្រមូល​អារម្មណ៍​លើ​គោល​ចំណុច : លោក​យេស៊ូ​មិន​បាន​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​លោក​ទៅ​ជា​ស្មុគ​ស្មាញ ដោយ​ពន្យល់​ល្អិត​ល្អន់​ពេក​ឡើយ។ នៅ​ពេល​លោក​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​នៅ​ក្នុង​ផ្នូរ​ដែល​សម្រាប់​ជា​ទី​រំលឹក​នឹង . . . ចេញ​មក​»​ នោះ​មិន​មែន​ជា​ពេល​ឲ្យ​លោក​ពន្យល់​បន្ថែម​ព័ត៌មាន​ច្រើន​ស្តី​អំពី​អស់​អ្នក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មាន​សេចក្ដី​សង្ឃឹម​ពីរ​ខុស​គ្នា​នោះ​ទេ។ (​យ៉ូន. ៥:២៨, ២៩​) ពេល​ដឹក​នាំ​ការ​សិក្សា​ក្នុង​គម្ពីរ គប្បី​ឲ្យ​យើង​ប្រមូល​អារម្មណ៍​លើ​គោល​ចំណុច និង​ជៀស​វាង​ពី​ការ​ពន្យល់​បន្ថែម​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ឥត​ចាំ​បាច់។

៥​. ប្រសិនបើ​យើង​បង្រៀន​ដោយ​ស្រួល​យល់ នោះ​យើង​នឹង​បាន​ពរ​អ្វី?

៥ យើង​មាន​ការ​ដឹង​គុណ​មែន ដែល​ព្រះ​យេហូវ៉ា​បង្រៀន​យើង​ដោយ​ប្រើ​ពាក្យ​ស្រួល​យល់ ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ដឹង! (​ម៉ាថ. ១១:​២៥​) សូម​ឲ្យ​យើង​ខំ​បង្រៀន​ដោយ​ប្រើ​ពាក្យ​ស្រួល​យល់ បើ​ធ្វើ​ដូច្នេះ​យើង​នឹង​បាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែល​បង្កើត​ផល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក