បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៩ ទំ. ៣
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • សូមទៅជួបឲ្យបានឆាប់ៗ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ហេតុអ្វីយើងគួរចេញទៅតំបន់ផ្សាយភ្លាមៗ?
    ២០១៥ កិច្ចបម្រើព្រះ
  • របៀបដែលក្រុមជំនុំបានត្រូវរៀបចំឡើង
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
២០០៩ កិច្ចបម្រើព្រះ
km ១០/០៩ ទំ. ៣

ប្រអប់​សំណួរ

◼ ប្រសិនបើ​មាន​គេ​បញ្ជា​អ្នក​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា?

ក្នុង​ករណី​ខ្លះ ពេល​បង​ប្អូន​កំពុង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ប៉ូលិស​បាន​ឃើញ រួច​ប្រាប់​ថា​ពួក​គេ​កំពុង​ធ្វើ​ខុស​ច្បាប់ ហើយ​បញ្ជា​ពួក​គេ​ឲ្យ​ឈប់។ បើ​ប៉ូលិស​បញ្ជា​អ្នក​ឲ្យ​ចេញ​ពី​តំបន់​ផ្សាយ សូម​ចេញ​ពី​ទី​នោះ​ភ្លាម​ៗ​ដោយ​មាន​អាកប្បកិរិយា​សមរម្យ។ (​ម៉ាថ. ៥:៤១; ភី. ៤:៥​) អ្នក​មិន​គួរ​ខំ​ដោះ​ស្រាយ​បញ្ហា​នោះ​ខ្លួន​ឯង ដោយ​ជជែក​តវ៉ា​ជា​មួយ​ពួក​គេ​អំពី​សិទ្ធិ​របស់​យើង​ឡើយ។ បើ​អាច​ធ្វើ​បាន សុំ​ស្គាល់​ឈ្មោះ​និង​ប៉ុស្តិ៍​របស់​ប៉ូលិស​នោះ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គាត់​ប្រកាន់។ ក្រោយ​មក សូម​ជម្រាប​ពួក​អ្នក​ចាស់​ទុំ​ភ្លាម​ៗ រួច​ពួក​គាត់​នឹង​ទាក់​ទង​ការិយាល័យ​សាខា​អំពី​បញ្ហា​នោះ។ ស្រ​ដៀង​គ្នា​ដែរ បើ​អ្នក​ចូល​រួម​កិច្ច​បម្រើ​ផ្សាយ​ក្នុង​អគារ​មួយ ហើយ​ម្ចាស់​អគារ​នោះ​ឬ​អ្នក​តំណាង​គាត់​សុំ​អ្នក​ឲ្យ​ចេញ​ពី​កន្លែង​នោះ អ្នក​ត្រូវ​ចេញ​ទៅ​ភ្លាម​ៗ បន្ទាប់​មក​ជម្រាប​ពួក​អ្នក​ចាស់​ទុំ។ បើ​អ្នក​មាន​ចិត្ត​រាប​ទាប​និង​មាន​ឫកពា​ស្លូតបូត​ចំពោះ​អ្នក​មាន​អំណាច នោះ​អាច​បង្ការ​បញ្ហា​ដែល​អ្នក​មិន​ចាំ​បាច់​ជួប​ប្រទះ។—សុភ. ១៥:១; រ៉ូម ១២:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក