សូមទៅជួបឲ្យបានឆាប់ៗ
តើត្រូវជួបអ្នកណាឲ្យបានឆាប់ៗ? គឺអ្នកដែលសុំប្រកាសនវត្ថុឬក៏ទទួលទស្សនាវដ្ដីជាទៀងទាត់ ឬមួយក៏ចង់ឲ្យស្មរបន្ទាល់ម្នាក់មកជួបនៅផ្ទះ។ តើការស្នើសុំទាំងនេះមកពីណា? គឺមកពីបុគ្គលផ្សេងៗដែលបានទាក់ទងការិយាល័យសាខាតាមរយៈសំបុត្រ ឬទូរស័ព្ទ ឬតាមរយៈអ៊ិនថឺណិតវិបសែថ៍ផ្លូវការរបស់យើង។ នៅពេលអ្នកណាម្នាក់មានចំណាប់អារម្មណ៍ដូច្នេះ ការិយាល័យសាខានឹងទាក់ទងក្រុមជំនុំនៅតំបន់នោះតាមរយៈប័ណ្ណ S-70 ដែលជាប័ណ្ណចំណងជើងថា«សូមចាត់អ្នកផ្សាយម្នាក់ដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យទៅជួបបុគ្គលនេះ»។ នៅពេលអ្នកចាស់ទុំទទួលប័ណ្ណS-70 ភ្លាមៗនោះពួកគាត់គួរជូនទៅអ្នកផ្សាយម្នាក់ដែលនឹងខំប្រឹងព្យាយាមទៅបណ្ដុះបណ្ដាលនូវចំណាប់អារម្មណ៍របស់បុគ្គលនោះ។ បើអ្នកផ្សាយពិបាកជួបអ្នកចាប់អារម្មណ៍នោះនៅផ្ទះ គាត់អាចខំទាក់ទងបុគ្គលនោះតាមទូរស័ព្ទឬក៏ទុកសំបុត្រតូចមួយនៅផ្ទះគាត់ នៅកន្លែងមួយដែលអ្នកដទៃមើលមិនឃើញ។ បើអ្នកចាស់ទុំសុំអ្នកទៅជួបអ្នកចាប់អារម្មណ៍ម្នាក់នោះ សូមព្យាយាមអស់ពីសមត្ថភាពដើម្បីទៅជួបអ្នកចាប់អារម្មណ៍នោះឲ្យបានឆាប់ៗកុំខាន។