បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/១៤ ទំ. ៧
  • ត្រូវចាត់វិធានការភ្លាមៗ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ត្រូវចាត់វិធានការភ្លាមៗ
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំណួរ
    ២០១១ កិច្ចបម្រើព្រះ
  • គេហទំព័រផ្លូវការរបស់យើង: បានត្រូវរៀបចំដើម្បីជួយយើងនិងអ្នកឯទៀត
    ២០១២ កិច្ចបម្រើព្រះ
  • សូមទៅជួបឲ្យបានឆាប់ៗ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • របៀបដែលយើងអាចប្រើក្រដាស សូមរកជួប (S-43)
    ២០១១ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ៦/១៤ ទំ. ៧

ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ​

តាំង​ពី​អង្គការ​យើង​បាន​រៀបចំ​គេហ​ទំព័រ​ជា​ថ្មី​ឡើង​វិញ យើង​ឃើញ​ថា​ចំនួន​អ្នក​ស្នើ​សុំ​រៀន​គម្ពីរ​បាន​កើន​ឡើង​យ៉ាង​ច្រើន។ ម្យ៉ាង​ទៀត បង​ប្អូន​បាន​ទទួល​ការ​ស្នើ​សុំ​ថែម​ទៀត​តាម​រយៈ​វិធី​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។ ការិយាល័យ​សាខា​ខំ​បំពេញ​ការ​ស្នើ​សុំ​ទាំង​នោះ​ឲ្យ​បាន​ឆាប់​បំផុត។ ជា​ឧទាហរណ៍ បើ​យើង​បាន​ទទួល​ការ​ស្នើ​សុំ​តាម​រយៈ​jw.org អ្នក​ចាស់​ទុំ​ក្នុង​តំបន់​របស់​បុគ្គល​ដែល​ចាប់​អារម្មណ៍​នោះ នឹង​ទទួល​ព័ត៌មាន​ពី​ការិយាល័យ​សាខា​ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ របាយការណ៍​ពី​កិច្ច​បម្រើ​ផ្សាយ​បាន​បង្ហាញ​ថា អ្នក​ស្នើ​សុំ​រៀន​គម្ពីរ​ខ្លះ​មិន​បាន​ត្រូវ​គេ​ទាក់​ទង​ទៅ​អស់​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពី​ពួក​គេ​បាន​ស្នើ​សុំ។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ប្រាកដ​ថា​យើង​បាន​ទាក់​ទង​ពួក​គេ មុន​ពួក​គេ​លែង​ចាប់​អារម្មណ៍?—ម៉ាក. ៤:១៤, ១៥

បើ​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍ តែ​គាត់​មិន​រស់​នៅ​តំបន់​ផ្សាយ​របស់​អ្នក សូម​បំពេញ​ក្រដាស​សូម​រក​ជួប (​S-43​) ឲ្យ​បាន​ឆាប់​បំផុត រួច​យក​ក្រដាស​នោះ​ទៅ​ឲ្យ​លេខាធិការ​ក្រុម​ជំនុំ កុំ​ឲ្យ​ហួស​ពី​កិច្ច​ប្រជុំ​លើក​ក្រោយ។ បន្ទាប់​មក ក្នុង​រយៈ​ពេល​តែ​មួយ​ឬ​ពីរ​ថ្ងៃ​ក្រោយ​ពី​នោះ លេខាធិការ​ក្រុម​ជំនុំ​នឹង​ឲ្យ​ព័ត៌មាន​ដល់​ក្រុម​ជំនុំ​ដែល​ទទួល​ខុស​ត្រូវ​លើ​តំបន់​ផ្សាយ​របស់​អ្នក​ចាប់​អារម្មណ៍ ឬ​គាត់​នឹង​ប្រើ​ទំព័រ​Congregation​នៅ​គេហ​ទំព័រ​jw.org ដើម្បី​ជូន​ព័ត៌មាន​ទៅ​ការិយាល័យ​សាខា។ អ្នក​ចាស់​ទុំ​គួរ​តែ​បើក​មើល​គេហ​ទំព័រ​នោះ​ជា​រឿយ​ៗ។ បើ​ពួក​គេ​ទទួល​សំបុត្រ​ដែល​ឲ្យ​ទៅ​ជួប​អ្នក​ណា​ម្នាក់ ពួក​គេ​គួរ​ចាត់​ចែង​ឲ្យ​អ្នក​ផ្សាយ​ទៅ​ជួប​អ្នក​នោះ​ឲ្យ​បាន​ឆាប់​រហ័ស។ អ្នក​ផ្សាយ​ណា​ម្នាក់​ដែល​ត្រូវ​សុំ​ឲ្យ​ទៅ​ជួប​អ្នក​ចាប់​អារម្មណ៍ គួរ​តែ​ចាត់​ទុក​នោះ​ជា​អាទិភាព។ បើ​បុគ្គល​នោះ​មិន​នៅ​ផ្ទះ​ទេ អ្នក​ប្រហែល​ជា​អាច​ទុក​សំបុត្រ​មួយ​ដែល​មាន​ព័ត៌មាន​សម្រាប់​ទាក់​ទង​ជា​មួយ​នឹង​អ្នក។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក