របៀបដែលយើងអាចប្រើក្រដាស សូមរកជួប (S-43)
ក្រដាសនេះគួរបំពេញពេលដែលអ្នកជួបនឹងបុគ្គលដែលនិយាយភាសាផ្សេង ឬចាប់អារម្មណ៍ ហើយគាត់មិនរស់នៅក្នុងតំបន់ផ្សាយរបស់អ្នក។ ពីមុនយើងធ្លាប់បំពេញក្រដាសនេះពេលដែលជួបមនុស្សនិយាយភាសាផ្សេង ទោះជាពួកគេចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ក៏ដោយ តែឥឡូវយើងបំពេញក្រដាសនេះពេលដែលជួបមនុស្សចាប់អារម្មណ៍ប៉ុណ្ណោះ ករណីលើកលែងប្រសិនបើបុគ្គលនោះជាមនុស្សថ្លង់។ បើយើងជួបមនុស្សថ្លង់យើងគួរបំពេញក្រដាសសូមរកជួប (S-43) ទោះជាគាត់ចាប់អារម្មណ៍ឬមិនចាប់អារម្មណ៍ក៏ដោយ។
តើយើងគួរតែធ្វើអ្វីក្រោយពេលបំពេញក្រដាសនេះរួច? ក្រដាសនេះគួរតែឲ្យទៅលេខាធិការក្រុមជំនុំ។ ប្រសិនបើគាត់ដឹងថាក្រដាសនេះផ្ញើទៅក្រុមជំនុំមួយណា គាត់អាចផ្ញើទៅអ្នកចាស់ទុំនៃក្រុមជំនុំនោះ ដើម្បីឲ្យពួកគាត់រៀបចំទៅជួបអ្នកដែលចាប់អារម្មណ៍នោះ។ ប្រសិនបើលេខាធិការក្រុមជំនុំមិនដឹងថាត្រូវផ្ញើទៅក្រុមជំនុំមួយណា គាត់នឹងផ្ញើក្រដាសនេះទៅការិយាល័យសាខា។
ប្រសិនបើមនុស្សដែលបានចាប់អារម្មណ៍និយាយភាសាផ្សេង ហើយរស់នៅក្នុងតំបន់របស់អ្នក អ្នកប្រហែលជាបន្តត្រឡប់ទៅជួបគាត់ដើម្បីបង្កើនចំណាប់អារម្មណ៍របស់គាត់ថែមទៀត រហូតដល់មានអ្នកផ្សាយដែលចេះនិយាយភាសានោះទៅជួបគាត់(សូមមើលកិច្ចបម្រើព្រះ ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ៤)។