ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សព្វផ្សាយដល់អ្នកដែលនិយាយភាសាផ្សេង
ហេតុអ្វីសំខាន់?: ព្រះយេហូវ៉ាចង់ឲ្យមនុស្ស«គ្រប់ជាតិសាសន៍»មានចំណងមិត្តភាពជាមួយនឹងលោក។ (សកម្ម. ១០:៣៤, ៣៥) ហេតុនេះ លោកយេស៊ូបានបញ្ជាក់ថា ដំណឹងល្អនឹងត្រូវផ្សព្វផ្សាយ«នៅគ្រប់ទីអាស្រ័យនៅផែនដី» ហើយដល់«ប្រជាជាតិទាំងឡាយ»។ (ម៉ាថ. ២៤:១៤) ម្យ៉ាងទៀត សាការីបានប្រកាសទុកជាមុនថា មនុស្ស«ពីភាសាផ្សេងៗ»នឹងទទួលយកសេចក្ដីពិត។ (សាក. ៨:២៣) យោងទៅតាមអ្វីដែលសាវ័កយ៉ូហានបានឃើញក្នុងគំនិត ពួកអ្នកដែលរួចជីវិតនៅគ្រាទុក្ខវេទនាដ៏ខ្លាំងនឹង«ចេញពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»។ (បប. ៧:៩, ១៣, ១៤) តាមរយៈព័ត៌មានខាងលើនេះ ពេលយើងជួបអ្នកណាម្នាក់ដែលនិយាយភាសាផ្សេងក្នុងតំបន់ផ្សាយ យើងគួរព្យាយាមផ្សព្វផ្សាយដល់គាត់។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារលើកក្រោយ សូមហាត់និយាយពាក្យផ្សាយសម្រាប់ផ្សព្វផ្សាយដល់អ្នកដែលនិយាយភាសាផ្សេង។