របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយជួបមនុស្សគ្រប់គ្នាក្នុងតំបន់ផ្សាយ
ហេតុអ្វីសំខាន់: សាការីបានប្រកាសទំនាយថាមនុស្សពីភាសាផ្សេងៗនៃគ្រប់ជាតិសាសន៍នឹងព្រមធ្វើតាមដំណឹងល្អ។ (សាក. ៨:២៣) ប៉ុន្តែតើអ្នកណានឹងបង្រៀនពួកគេ? (រ៉ូម ១០:១៣-១៥) យើងមានឯកសិទ្ធិនិងភារកិច្ចប្រាប់ដំណឹងល្អដល់មនុស្សគ្រប់គ្នាក្នុងតំបន់ផ្សាយ។—od ទំ. ៨៣-៨៤ វ. ១០-១១
របៀបអនុវត្ត:
រៀបចំ។ តើអ្នកជួបមនុស្សដែលនិយាយភាសាផ្សេងឬទេ? អ្នកអាចប្រើកម្មវិធីjwភាសា (JW Language) ដើម្បីរៀនពាក្យផ្សាយគំរូ ឬក៏ដោយប្រើគ្រឿងអេឡិចត្រូនិករបស់អ្នក អ្នកអាចបង្ហាញបុគ្គលម្នាក់អំពីរបៀបដែលអាចស្វែងរកព័ត៌មានថែមទៀតជាភាសារបស់គាត់ក្នុងគេហទំព័រjw.org
សង្កេតមើល។ បើអ្នកផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមកុំបាត់បង់ឱកាសដើម្បីផ្សព្វផ្សាយដល់អ្នកដែលដើរកាត់ ឬអ្នកដែលកំពុងរង់ចាំនៅក្នុងរថយន្ត។ បើអ្នកកំពុងផ្សព្វផ្សាយជាសាធារណៈ សូមផ្ដោតអារម្មណ៍ទៅលើគោលដៅរបស់អ្នកដើម្បីផ្សព្វផ្សាយ
ឧស្សាហ៍ព្យាយាម។ ដំបូងសូមព្យាយាមទៅរកម្ចាស់ផ្ទះដែលមិននៅផ្ទះ។ សូមខំព្យាយាមជួបមនុស្សឯទៀតនៅគ្រប់ផ្ទះ ប្រហែលជានៅម៉ោងផ្សេងក្នុងថ្ងៃនោះ ឬថ្ងៃផ្សេងក្នុងអំឡុងសប្ដាហ៍។ យើងប្រហែលជាត្រូវផ្សព្វផ្សាយដល់ម្ចាស់ផ្ទះខ្លះដោយសរសេរសំបុត្រ ទូរស័ព្ទ ឬផ្សព្វផ្សាយតាមផ្លូវ
បន្តទៅជួប។ ឆាប់ត្រឡប់ទៅជួបអ្នកដែលចាប់អារម្មណ៍។ បើបុគ្គលនោះនិយាយភាសាផ្សេង សូមព្យាយាមស្វែងរកបងប្អូនណាម្នាក់ដែលចេះនិយាយភាសានោះដើម្បីទៅជួយគាត់។ អ្នកគួរបន្តទៅជួបបុគ្គលនោះរហូតដល់គាត់ជួបអ្នកផ្សាយដែលនិយាយភាសារបស់គាត់។—od ទំ. ៩៣ វ. ៣៩-៤០
សូមបង្ហាញវីដេអូការផ្សព្វផ្សាយ«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី» បន្ទាប់មក សូមពិចារណាសំណួរដូចតទៅ៖
ដើម្បីជួបមនុស្សក្នុងតំបន់ផ្សាយដែលនៅឆ្ងាយ តើបងប្អូនបានរៀបចំយ៉ាងដូចម្ដេច? (១កូ. ៩:២២, ២៣)
តើពួកគាត់បានយកឈ្នះការពិបាកណាខ្លះ?
តើពួកគាត់បានទទួលពរអ្វីខ្លះ?
តើតាមរបៀបណាអ្នកអាចខំព្យាយាមដើម្បីជួបមនុស្សច្រើនថែមទៀតនៅក្នុងតំបន់ផ្សាយរបស់អ្នក?