បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb18 វិច្ឆិកា ទំ. ៨
  • ការសហការផ្សព្វផ្សាយនៅតំបន់ដែលនិយាយភាសាផ្សេងៗ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការសហការផ្សព្វផ្សាយនៅតំបន់ដែលនិយាយភាសាផ្សេងៗ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • អត្ថបទស្រដៀងគ្នា
  • ពេលជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង
    ២០០៨ កិច្ចបម្រើព្រះ
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្សព្វផ្សាយដល់អ្នកដែលនិយាយភាសាផ្សេង
    ២០១៥ កិច្ចបម្រើព្រះ
  • ព្រះយេហូវ៉ារៀបចំឲ្យយើងទៅផ្សព្វផ្សាយដល់មនុស្សទាំងអស់
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២១)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
mwb18 វិច្ឆិកា ទំ. ៨

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ការ​សហការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​និយាយ​ភាសា​ផ្សេង​ៗ​

ពេលផ្សព្វផ្សាយ ប្ដីប្រពន្ធមួយគូជួបបុរសម្នាក់និងកូនប្រុសរបស់គាត់ដែលនិយាយភាសាផ្សេងពីពួកគេ

មនុស្ស​ច្រើន​តែ​ឆាប់​ទទួល​យក​ដំណឹង​ល្អ​ជាង ពេល​ពួក​គេ​ឮ​ជា​ភាសា​កំណើត​របស់​ខ្លួន។ នេះ​ប្រហែល​ជា​មូលហេតុ​ដែល​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ឲ្យ​«​ជន​ជាតិ​យូដា​មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ​»​ ឮ​ដំណឹង​ល្អ​ក្នុង​«​ភាសា​កំណើត​»​របស់​ពួក​គេ ទោះ​ជា​ពួក​គេ​ទំនង​ជា​និយាយ​ភាសា​ដែល​គេ​និយាយ​ជា​ទូ​ទៅ ដូច​ជា​ភាសា​ហេប្រឺ ឬ​ក្រិច​ក្ដី។ (​សកម្ម. ២:៥, ៨​) សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​តំបន់​ដែល​និយាយ​ភាសា​ផ្សេង​ៗ ក្រុម​ជំនុំ​ដែល​ធ្វើ​កិច្ច​ប្រជុំ​ជា​ភាសា​ផ្សេង​ពី​គ្នា​ប្រហែល​ជា​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ដូច​គ្នា។ តើ​តាម​របៀប​ណា​អ្នក​ផ្សាយ​ក្នុង​ក្រុម​ជំនុំ​បែប​នេះ​អាច​សហការ​គ្នា​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់ ដោយ​ជៀស​វាង​ផ្សព្វ​ផ្សាយ​ផ្ទួន​គ្នា​ក្នុង​តំបន់​ផ្សាយ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ខឹង?

  • ទូរស័ព្ទ

    ពិភាក្សា (​សុភ. ១៥:២២​): អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​គួរ​ពិភាក្សា​គ្នា ហើយ​រក​វិធី​ណា​ដែល​ជួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ បើ​តំបន់​ផ្សាយ​របស់​ពួក​គេ​តិច ក្រុម​ជំនុំ​ដែល​ផ្សព្វ​ផ្សាយ​ភាសា​ផ្សេង​នឹង​ទំនង​ជា​ចង់​ឲ្យ​ក្រុម​ជំនុំ​របស់​អ្នក​រំលង​ផ្ទះ​របស់​មនុស្ស​ដែល​រស់​នៅ​ក្នុង​តំបន់​ផ្សាយ​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​ពួក​គេ​មិន​អាច​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​របស់​ពួក​គេ​បាន​សព្វ​គ្រប់ ដោយ​សារ​តំបន់​ផ្សាយ​ធំ ពួក​គេ​ប្រហែល​ជា​មិន​ចង់​ឲ្យ​អ្នក​រំលង​ផ្ទះ​ណា​ឡើយ តែ​សូម​ប្រាប់​ពួក​គេ​ពេល​អ្នក​ណា​ម្នាក់​ក្នុង​តំបន់​ផ្សាយ​របស់​ពួក​គេ​បង្ហាញ​ចំណាប់​អារម្មណ៍។ (​od ទំ. ៩២ វ. ៣៧​) ឬ​ពួក​គេ​ប្រហែល​ជា​សុំ​ឲ្យ​ក្រុម​ជំនុំ​របស់​អ្នក​ជួយ​ពួក​គេ​រក​មនុស្ស​ដែល​និយាយ​ភាសា​ដែល​ក្រុម​ជំនុំ​របស់​ពួក​គេ​និយាយ ហើយ​ពេល​រក​ឃើញ​បុគ្គល​ដែល​និយាយ​ភាសា​របស់​ពួក​គេ សូម​ឲ្យ​អាសយដ្ឋាន​របស់​បុគ្គល​នោះ​ទៅ​ក្រុម​ជំនុំ​របស់​ពួក​គេ។ សូម​ចាំ​ថា​នៅ​តំបន់​ខ្លះ ក្រុម​គ្រួសារ​មួយ​និយាយ​ភាសា​ច្រើន​ជាង​មួយ។ ការ​រៀប​ចំ​ដើម្បី​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ឲ្យ​បាន​សព្វ​គ្រប់ គួរ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​អំពី​របៀប​ប្រើ​ព័ត៌មាន​អំពី​ពលរដ្ឋ។

  • ផ្ទះក្នុងតំបន់ផ្សាយ

    សហការ (​អេភ. ៤:១៦​): ធ្វើ​តាម​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ការ​ណែនាំ​ដែល​អ្នក​ទទួល​ពី​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។ តើ​អ្នក​កំពុង​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ណា​ម្នាក់​ដែល​និយាយ​ភាសា​ខុស​ពី​ភាសា​ដែល​ក្រុម​ជំនុំ​របស់​អ្នក​និយាយ​ឬ​ទេ? សិស្ស​គម្ពីរ​ទំនង​ជា​រីក​ចម្រើន​លឿន​ជាង បើ​អ្នក​រៀប​ចំ​ឲ្យ​អ្នក​ណា​ម្នាក់​ពី​ក្រុម​ជំនុំ​ដែល​នៅ​ជិត ឬ​ក្រុម​ដែល​និយាយ​ភាសា​របស់​សិស្ស​នោះ ដើម្បី​បង្រៀន​គម្ពីរ​ដល់​គាត់។

  • សញ្ញាជ្រើសរើសភាសា

    រៀប​ចំ (​សុភ. ១៥:២៨; ១៦:១​): បើ​ម្ចាស់​ផ្ទះ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​និយាយ​ភាសា​ផ្សេង សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់។ អ្នក​អាច​រៀប​ចំ​ទុក​ជា​មុន​ដោយ​គិត​អំពី​ភាសា​ណា​ដែល​មនុស្ស​ក្នុង​តំបន់​របស់​អ្នក​និយាយ ហើយ​ដោយ​ថត​ចម្លង​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ​និង​វីដេអូ​ទុក​ជា​មុន​ក្នុង​គ្រឿង​អេឡិចត្រូនិច​របស់​អ្នក។ អ្នក​ក៏​អាច​ប្រើ​JW​ភាសា​ដើម្បី​រៀន​ពាក្យ​សួរ​សុខ​ទុក្ខ​ក្នុង​ភាសា​ខ្លះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក