បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/១១ ទំ. ២
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១១ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ត្រូវចាត់វិធានការភ្លាមៗ
    ២០១៤ កិច្ចបម្រើព្រះ
  • សូមទៅជួបឲ្យបានឆាប់ៗ
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ប្រអប់សំណួរ
    ២០១៥ កិច្ចបម្រើព្រះ
  • តើការិយាល័យសាខាធ្វើកិច្ចការអ្វីខ្លះ?
    នៅសព្វថ្ងៃនេះ តើអ្នកណាកំពុងធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
មើលបន្ថែមទៀត
២០១១ កិច្ចបម្រើព្រះ
km ១១/១១ ទំ. ២

ប្រអប់​សំណួរ

◼ តើ​អ្នក​ណា​គួរ​បំពេញ​ប័ណ្ណ​ស្នើ​សុំ​សៀវភៅ​និង​ពាក្យ​ស្នើ​សុំ​តាម​ទំព័រ​អ៊ីនធឺណិត?

ជា​រឿយ​ៗ សៀវភៅ​របស់​យើង​មាន​ប័ណ្ណ​ដែល​គេ​អាច​បំពេញ ហើយ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​ដើម្បី​ស្នើ​សុំ​សៀវភៅ​ឬ​សុំ​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ទៅ​ជួប​គេ។ ម្យ៉ាង​ទៀត គេ​អាច​ប្រើ​គេហទំព័រ​របស់​យើង www.watchtower.org ដើម្បី​សុំ​សិក្សា​គម្ពីរ។ ការ​រៀបចំ​ទាំង​នេះ​កំពុង​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​រៀន​អំពី​សេចក្ដី​ពិត។ ក៏​ប៉ុន្តែ មាន​បញ្ហា​កើត​ឡើង កាល​ណា​អ្នក​ផ្សាយ​ប្រើ​អ្វី​ទាំង​នេះ​ដើម្បី​ស្នើ​សុំ​ជំនួស​ញាតិ​សន្ដាន​ឬ​អ្នក​ឯ​ទៀត​ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​សៀវភៅ​ឬ​ដើម្បី​ឲ្យ​សាក្សី​ណា​ម្នាក់​ទៅ​ជួប​ពួក​គេ។

អ្នក​ខ្លះ​ដែល​បាន​ទទួល​សៀវភៅ​ដែល​ពួក​គេ​មិន​បាន​ស្នើ​សុំ​ពី​ការិយាល័យ​សាខា​បាន​ត្អូញត្អែរ​ថា អង្គការ​យើង​រុក​កួន​រំខាន​ពួក​គេ ហើយ​ចុះ​ឈ្មោះ​ពួក​គេ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ទទួល​សៀវភៅ​ជា​ទៀង​ទាត់។ អ្នក​ផ្សាយ​ដែល​បាន​ទទួល​សំបុត្រ​សុំ​ឲ្យ​ទៅ​ជួប​បុគ្គល​ណា​ម្នាក់​ដែល​មិន​បាន​សុំ​ដោយ​ផ្ទាល់​ឲ្យ​ពួក​គាត់​ទៅ​ជួប បាន​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក កាល​ណា​បុគ្គល​នោះ​ខឹង។ ហេតុ​នេះ ពាក្យ​ស្នើ​សុំ​តាម​រយៈ​គេហទំព័រ​របស់​យើង​ឬ​ប័ណ្ណ​ស្នើ​សុំ​សៀវភៅ​គួរ​ចេញ​មក​ពី​អ្នក​ចាប់​អារម្មណ៍​ដោយ​ផ្ទាល់ មិន​មែន​មក​ពី​អ្នក​ផ្សាយ​ដែល​ចង់​ឲ្យ​ញាតិ​មិត្ត​ទទួល​សៀវភៅ​ឬ​ឲ្យ​សាក្សី​ណា​ម្នាក់​ទៅ​ជួប​ពួក​គេ​ទេ។ កាល​ណា​ការិយាល័យ​សាខា​ដឹង​ថា​អ្នក​ផ្សាយ​ម្នាក់​បាន​ផ្ញើ​ពាក្យ​សុំ​ឲ្យ​ទាក់​ទង​បុគ្គល​ម្នាក់​ទៀត ជា​ទូទៅ​ពាក្យ​ស្នើ​សុំ​នោះ​នឹង​ត្រូវ​ទុក​ចោល។

បើ​ដូច្នេះ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ញាតិ​សន្ដាន​ឬ​អ្នក​ដែល​យើង​ស្គាល់​ឲ្យ​ដឹង​សេចក្ដី​ពិត​ក្នុង​គម្ពីរ? បើ​អ្នក​ចង់​ឲ្យ​គាត់​ទទួល​សៀវភៅ សូម​ផ្ញើ​សៀវភៅ​នោះ​ដោយ​ផ្ទាល់​ជា​អំណោយ​ដល់​គាត់។ បើ​គាត់​ចាប់​អារម្មណ៍ ហើយ​ចង់​ឲ្យ​សាក្សី​មក​ជួប​គាត់ តែ​អ្នក​មិន​ដឹង​ទាក់​ទង​អ្នក​ចាស់​ទុំ​ក្នុង​តំបន់​របស់​គាត់​តាម​របៀប​ណា​ទេ នោះ​អ្នក​គួរ​បំពេញ​ក្រដាស​សូម​រក​ជួប (​S​-​43​) រួច​ជូន​ទៅ​លេខាធិការ​នៃ​ក្រុម​ជំនុំ​របស់​អ្នក ដែល​នឹង​ពិនិត្យ​មើល ហើយ​បញ្ជូន​ទៅ​ការិយាល័យ​សាខា។ ក៏​ប៉ុន្តែ បើ​អ្នក​ដែល​ចាប់​អារម្មណ៍​ត្រូវ​ជាប់​ឃុំឃាំង​ក្នុង​គុក ត្រូវ​បង្ខាំង​ក្នុង​អគារ​ដាក់​អ្នក​ប្រើ​គ្រឿង​ញៀន ឬ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ អ្នក​មិន​ត្រូវ​ទាក់​ទង​ការិយាល័យ​សាខា​ជំនួស​គាត់​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទាក់​ទង​បង​ប្រុស​ដែល​ទៅ​ផ្សព្វ​ផ្សាយ​នៅ​អគារ​នោះ ឬ​ឲ្យ​គាត់​សរសេរ​ដោយ​ផ្ទាល់​ទៅ​ការិយាល័យ​សាខា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក