បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/១៥ ទំ. ២
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០១៥ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រយ័ត្ននឹងគ្រោះថ្នាក់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត!
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ប្រអប់សំណួរ
    ២០១១ កិច្ចបម្រើព្រះ
  • វិធីផ្សព្វផ្សាយដំណឹងល្អ
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ត្រូវចាត់វិធានការភ្លាមៗ
    ២០១៤ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០១៥ កិច្ចបម្រើព្រះ
km ៧/១៥ ទំ. ២

ប្រអប់​សំណួរ

◼ តើ​អ្នក​ផ្សាយ​គួរ​ប្រើ​អ៊ីនធឺណិត​ច្រើន​ប៉ុន​ណា ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឬ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​រស់​នៅ​ប្រទេស​ផ្សេង?

អ្នក​ផ្សាយ​ខ្លះ​បាន​ប្រើ​អ៊ីនធឺណិត​ដើម្បី​បង្រៀន​គម្ពីរ​ដល់​មនុស្ស​នៅ​ប្រទេស​ផ្សេង ដែល​នៅ​ទី​នោះ​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ដាក់​កម្រិត ឬ​មាន​តែ​អ្នក​ផ្សាយ​តិច​តួច​ប៉ុណ្ណោះ។ ក្នុង​ករណី​ខ្លះ ការ​ធ្វើ​ដូច្នោះ​ទទួល​បាន​លទ្ធផល​ល្អ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នេះ​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ពេល​ដែល​អ្នក​ផ្សាយ​ផ្ញើ​អ៊ីមែល​ទៅ​វិញ​ទៅ​មក ឬ​ទាក់​ទង​ជា​មួយ​អ្នក​ដែល​ខ្លួន​មិន​ស្គាល់​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​គ្នា(​Chat room​) (​សូម​មើល​កិច្ច​បម្រើ​ព្រះ ខែ​កក្កដា ឆ្នាំ​២០០៧ ទំ​. ៥​)។ ទោះ​ជា​អ្នក​ផ្សាយ​មាន​បំណង​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ព្រះ​ដល់​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ក៏​ដោយ ការ​ទាក់​ទង​បែប​នេះ​អាច​នាំ​ឲ្យ​បង​ប្អូន​ធ្លាក់​ទៅ​ក្នុង​ការ​សេពគប់​អាក្រក់ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​ក្បត់​ជំនឿ​ផង​ដែរ។ (​១កូ. ១:១៩​-​២៥; កូឡ. ២:៨​) បន្ថែម​ទៅ​ទៀត នៅ​ប្រទេស​ខ្លះ​ដែល​កិច្ច​បម្រើ​របស់​យើង​បាន​ត្រូវ​ដាក់​កម្រិត​ឬ​បម្រាម ការ​សរសេរ​ទៅ​វិញ​ទៅ​មក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អាច​នឹង​ត្រូវ​ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​នោះ​តាម​ដាន​មើល។ ការ​ទាក់​ទង​បែប​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បង​ប្អូន​នៅ​ប្រទេស​នោះ។ ដូច្នេះ អ្នក​ផ្សាយ​មិន​គួរ​ប្រើ​អ៊ីនធឺណិត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​រស់​នៅ​ប្រទេស​ផ្សេង​ឡើយ។

បើ​យើង​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដល់​បុគ្គល​ណា​ម្នាក់​ដែល​មក​លេង​ពី​ប្រទេស​ផ្សេង យើង​មិន​គួរ​ទាក់​ទង​គាត់​ដើម្បី​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​គាត់​ថែម​ទៀត ពេល​គាត់​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​ទេ លុះ​ត្រា​តែ​មាន​ការ​ណែនាំ​ពី​ការិយាល័យ​សាខា​ឲ្យ​យើង​ទាក់​ទង​គាត់។ ផ្ទុយ​ទៅ​វិញ យើង​អាច​បង្ហាញ​គាត់​អំពី​របៀប​ប្រើ​គេហទំព័រ​jw.org ដើម្បី​ឲ្យ​គាត់​ទទួល​ព័ត៌មាន​ថែម​ទៀត ឬ​បង្ហាញ​គាត់​អំពី​របៀប​ទាក់​ទង​នឹង​ការិយាល័យ​សាខា​ដែល​មើល​ខុស​ត្រូវ​កិច្ច​ការ​ក្នុង​ប្រទេស​គាត់។ យើង​ក៏​អាច​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ​សាល​ប្រជុំ​ដែល​នៅ​ជិត​តំបន់​ដែល​គាត់​រស់​នៅ​ដែរ។ ទោះ​ជា​នៅ​ប្រទេស​ខ្លះ​មិន​មាន​សាល​ប្រជុំ​ក៏​ពិត​មែន ប៉ុន្តែ​បើ​គាត់​ចង់​ឲ្យ​សាក្សី​ណា​ម្នាក់​ដែល​នៅ​ក្នុង​តំបន់​នោះ​ទៅ​ជួប​គាត់ យើង​គួរ​បំពេញ​ក្រដាស​សូម​រក​ជួប (​S-43​) រួច​ឲ្យ​លេខាធិការ​នៃ​ក្រុម​ជំនុំ។ លេខាធិការ​នឹង​ផ្ញើ​ព័ត៌មាន​របស់​បុគ្គល​នោះ​ទៅ​ការិយាល័យ​សាខា ដោយ​ចូល​គេហទំព័រ​jw.org។ ការិយាល័យ​សាខា​ដែល​មើល​ខុស​ត្រូវ​កិច្ច​ការ​ក្នុង​ប្រទេស​នោះ ស្គាល់​ច្បាស់​នូវ​កាលៈទេសៈ​នៅ​ប្រទេស​នោះ ហើយ​អាច​ជួយ​បុគ្គល​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​នោះ​ឲ្យ​រៀន​គម្ពីរ (​សូម​មើល​កិច្ច​បម្រើ​ព្រះ ខែ​មិថុនា ឆ្នាំ​២០១៤ ទំ​. ៧ និង​កិច្ច​បម្រើ​ព្រះ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ទំ​. ២​)។

បើ​យើង​កំពុង​ពិគ្រោះ​ឬ​បង្រៀន​គម្ពីរ ដល់​បុគ្គល​ម្នាក់​តាម​អ៊ីនធឺណិត ហើយ​គាត់​បាន​រើ​ទៅ​ប្រទេស​ផ្សេង ក្នុង​ករណី​នេះ យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​លើ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​នៅ​តែ​ទាក់​ទង​គាត់​បាន តាម​អ៊ីនធឺណិត​ដើម្បី​ជួយ​គាត់​មាន​ចំណាប់​អារម្មណ៍​ថែម​ទៀត រហូត​ដល់​មាន​អ្នក​ផ្សាយ​ណា​ម្នាក់​ទៅ​ជួប​គាត់។ បើ​គាត់​រស់​នៅ​ក្នុង​ប្រទេស​ដែល​ដាក់​កម្រិត​ឬ​បម្រាម​ចំពោះ​កិច្ច​ការ​យើង ជា​ការ​ល្អ​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន ពេល​យើង​ពិគ្រោះ​ជា​មួយ​នឹង​បុគ្គល​នោះ​នូវ​ប្រធានបទ​ណា​មួយ​ក្នុង​គម្ពីរ​តាម​សំបុត្រ តាម​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ៗ។—ម៉ាថ. ១០:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក