Kokkinakis v. Greece: Droit réservé
មើលពីឆ្វេងខាងលើទៅស្ដាំ៖ រឿងក្ដីរវាងស្ថាប័នខាងអប់រំនៅរដ្ឋវ៉េសវឺជីញា និងបាណេត; រឿងក្ដីរវាងកូគីណាគីស និងរដ្ឋាភិបាលប្រទេសក្រិច; រឿងក្ដីរវាងក្រុងតាហ្គិនរ៉ក និងប្រទេសរុស្ស៊ី; រឿងក្ដីរវាងឆារួមទាំងបុគ្គលឯទៀត និងប្រទេសកូរ៉េខាងត្បូង
របៀបរស់នៅជាគ្រិស្តសាសនិក
‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›
ពេលអ្នកប្រឆាំងព្យាយាមបញ្ឈប់ពួកអ៊ីស្រាអែលពីការសាងសង់វិហារឡើងវិញ ពួកអ៊ីស្រាអែលខំធ្វើអ្វីដែលអាចធ្វើបានដើម្បីបញ្ជាក់ថាពួកគេមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីបន្តសាងសង់។ (អែស. ៥:១១-១៦) ស្រដៀងគ្នាដែរ គ្រិស្តសាសនិកនៅសព្វថ្ងៃនេះក៏ខំព្យាយាមធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់ដែរ។ (ភី. ១:៧) ហេតុនេះហើយ នៅឆ្នាំ១៩៣៦អង្គការបានរៀបចំឲ្យមានផ្នែកខាងច្បាប់នៅមន្ទីរចាត់ការពិភពលោក។ សព្វថ្ងៃនេះ ផ្នែកខាងច្បាប់នៃមន្ទីរចាត់ការពិភពលោករៀបចំដើម្បីការពារកិច្ចការរាជាណាចក្ររបស់យើងនៅទូទាំងពិភពលោក។ តើតាមរបៀបណាផ្នែកនេះបានជួយការពារកិច្ចការផ្សព្វផ្សាយ និងជួយរាស្ត្រព្រះឲ្យទទួលប្រយោជន៍?
សូមទស្សនាវីដេអូ ការស្គាល់ផ្នែកច្បាប់នៃមន្ទីរចាត់ការពិភពលោក រួចឆ្លើយនឹងសំណួរដូចតទៅនេះ៖
តើសាក្សីព្រះយេហូវ៉ាបានជួបបញ្ហាខាងផ្លូវច្បាប់អ្វីខ្លះ?
តើយើងបានឈ្នះរឿងក្ដីណាខ្លះ? សូមលើកឧទាហរណ៍
តើយើងម្នាក់ៗអាចធ្វើអ្វីដើម្បី‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›?