ពាក្យផ្សាយគំរូ
ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ នៅថ្ងៃសៅរ៍ដំបូងក្នុងខែកញ្ញា
«តើលោកអ្នកធ្លាប់ឆ្ងល់ទេថាព្រះធ្វើតាមសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបណា? [ទុកឲ្យគេឆ្លើយ។ បន្ទាប់មកអាន យ៉ូហានទី១ ៥:១៤, ១៥ រួចបើកទៅទំព័រ១៩៧-១៩៩ វគ្គ១៦-១៨] ជំពូកនេះក៏ពន្យល់ផងដែរអំពីមូលហេតុដែលយើងគួរអធិដ្ឋានទៅព្រះ និងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យព្រះស្ដាប់ការអធិដ្ឋានរបស់យើង»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែសីហា
«តើលោកអ្នកគិតថាអ្វីអាចជួយលោកអ្នកឲ្យមានជីវិតដ៏សប្បាយនិងមានន័យខ្លឹមសារនៅពេលឥឡូវនេះ? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់ថាសៀវភៅពីបុរាណនេះប្រាប់អំពីអ្វីដែលនឹងនាំឲ្យមានសុភមង្គល។ [សូមអាន ម៉ាថាយ ៥:៣] ទស្សនាវដ្ដីនេះប្រាប់អំពីគោលការណ៍ឯទៀតដែលអាចជួយយើងឲ្យមានជីវិតដ៏សប្បាយនិងមានន័យខ្លឹមសារ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា
«តើលោកអ្នកគិតថាឪពុកម្ដាយគួរបង្រៀនកូនអំពីអ្វីពេលដែលពួកគេនៅក្មេង? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់អំពីអ្វីដែលសៀវភៅពីបុរាណនេះប្រាប់។ [សូមអាន អេភេសូរ ៦:១] ទស្សនាវដ្ដីនេះពន្យល់មេរៀនដ៏សំខាន់ដែលកូនគួររៀន»។